ប្រជាពលរដ្ឋក្នុងភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ កំពង់តវ៉ាជាមួយ​ក្រុមហ៊ុន «ឃុន សៀ» ដែលបានឈូសឆាយបំពានទាំងមិនទាន់ដោះស្រាយសំណងនិង​បញ្ច្រា​សទិសជាមួយ ស.ជ.ណ របស់រាជរដ្ឋាភិបាល

​​កណ្តាល៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ បានលើកគ្នាមកធ្វើការតវ៉ាយ៉ាងក្ដៅគគុកអស់រយៈពេល ២ថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីភាគីក្រុមហ៊ុន «ឃុន សៀ អ៊ិមផត អ៊ិចផត» បានដាក់គ្រឿងចក្រចុះមកឈូសឆាយ ផលដំណាំ បានលើកទំនប់ព័ទ្ធយកដី ហើយ​នឹងបម្រុងបិទផ្លូវធ្វើដំណើររបស់ពួកគាត់ថែមទៀត ទាំងដែលមិនទាន់មានដំណោះស្រាយសំណងសមរម្យណាមួយនៅឡើយ។…

មន្ត្រីជំនាញបរិស្ថានខេត្តមណ្ឌលគិរី បង្ក្រាបទីតាំងអារឈើខុសច្បាប់ រឹបអូសក្តារជាង ១០០សន្លឹក និងរកឃើញគល់ឈើធំៗជិត ២០គល់

មណ្ឌលគិរី ៖ កម្លាំងមន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារសហគមន៍ នៅតែបន្តយុទ្ធនាការចុះល្បាតយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រការពារ ទោះបីជាត្រូវឆ្លងកាត់ផ្លូវលំបាកលំបិនយ៉ាងណាក៏ដោយ។ ជាក់ស្តែង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានដឹកនាំបញ្ជាផ្ទាល់ ដោយមានការចូលរួមពីមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃស្រែពក និងភ្នំណាមលៀរ…

ប្លន់យកដី បំភ្លៃការពិត ចុងក្រោយ ខ្ញុំជាអ្នកគោរពច្បាប់ ត្រូវចាញ់ក្តីទាំង៣សាលា

កណ្តាល៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ មានគ្រឿងចក្រមួយគ្រឿងបានចុះ​មក​ឈូស​ឆាយលើដីកំពង់មានវិវាទនៅប្តឹងតវ៉ានៅឡើយ ភាគីម្ខាងគោរពច្បាប់មិនចូលទៅធ្វើ​អាស្រ័យផលនៅលើដីទំនាស់ទេ តែភាគីម្ខាងធ្វើអាស្រ័យផលរឿយៗមិនព្រមឈប់ដល់​ចុង​ក្រោយ​ត្រូវតុលាការកាត់ក្តីឱ្យភាគី​មិនគោរពច្បាប់ឈ្នះក្តី ហើយភាគីគោរពច្បាប់ត្រូវចាញ់ក្តីទាំងរងនូវភាពអយុត្តិធម៌ ស្ថិតនៅភូមិចំការដូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ យោងតាមសម្តីរបស់លោក ពិន គុណ បានប្រាប់មកអ្នកសារព័ត៌មានយើងខ្ញុំថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានដាក់ពាក្យបណ្តឹងទៅក្រសួងយុតិ​ធម៌ ដើម្បីស្នើសុំអន្តរា​គមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ជូនលោកយាយ រហូត​មកដល់​ថ្ងៃទី០១…

រយៈពេលជិត៣០ឆ្នាំហើយដែលបុគ្គលមានលុយនិងបក្សពួកបានគុបគិតគ្នារំលោភយកដី​របស់លោកយាយកម្សត់ ពិន គុណ ធ្វើឱ្យលោកយាយគ្រាំគ្រាចិត្តរហូតមកដល់បច្ចុប្បន្ន

កណ្ដាល៖ លោកយាយ ពិន គុណ អាយុ៧៤ឆ្នាំ បច្ចុប្បន្ននៅភូមិក្រឡឹងដុំ ឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល បានរៀបរាប់ប្រាប់មកអង្គភាពយើងថា ដីនេះជាអំណោយរបស់ឪពុកលោកយាយតាំងតែពីរឆ្នាំ១៩៨៤មកម៉្លេះ ដោយការនោះគេរំសាយក្រុមសាមគ្គី ហើយមេក្រុមបានចែកដីនេះឱ្យទៅឪពុកគាត់ ឈ្មោះ ស្រស់ ពិន និងប្រពន្ធឈ្មោះ អោម គឹម លុះដល់ឆ្នាំ១៩៨៦ក៏មានឈ្មោះ ផន ផល និងប្រពន្ធឈ្មោះ អឹម ឡុង…

ម្ចាស់សណ្ឋាគារអេលីហ្វេនដែលមានងារជាឧត្តម សេនីយ៍យោធាបានធ្វើរបងរំលោភយកដីអូរជាកន្លែងលំហូរទឹកមួយកន្លែងនៅខេត្តមណ្ឌលគិរីធ្វើឱ្យប្រជា ពលរដ្ឋមានការកើតទុកមិនសុខចិត្ត

មណ្ឌលគិរី៖ យោងតាមប្រភពពីពលរដ្ឋថា របងថ្មរឹងមាំរបស់ម្ចាស់សណ្ឋាគារអេលីហ្វេនបានសាងសង់លើផ្ទៃអូរក្បែរស្ពានតាឆាងស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យ គឺនៅក្បែរផ្ទះចៅហ្វាយក្រុងតែម្ដង តែលោកចៅហ្វាយក្រុងហាក់ដូចជាអើពើចំពោះចំណុចនេះសោះ ហើយការសង់របងនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធលំហូរទឹក បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ជាផ្នែកមួយដែលជះឥទ្ធិពលដ៍អាក្រក់ដល់ការអនុវត្តច្បាប់ ដែលពុំមានយុត្តិធម៌ រវាងអ្នកមានលុយមានអំណាច និងពលរដ្ឋក្រីក្រទន់ខ្សោយ។ យោងតាមណ្ដាញផ្សព្វផ្សាយសង្គម និងប្រជាពលរដ្ឋក្នុងពេលប៉ុន្មានថ្ងៃនេះបានធ្វើការលាតត្រដាង និងរិះគន់ជាសាធារណៈ ចំពោះអាជ្ញាធរក្រុងសែនមនោរម្យដែលបានអនុញ្ញាតឱ្យ ឧត្តមសេនីយ៍យោធាម្នាក់ជាម្ចាស់សណ្ឋាគារអេលីហ្វេនដ៍ស្កឹមស្កៃ ធ្វើរបងរំលោភយកអូរដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋយ៉ាងរលូនបែបនេះទៅវិញ។…

គ្រោះថ្នាក់ចរាចរណ៍នៅក្រោមស្ពានទួលក្រសាំងក្រុងតាខ្មៅខេត្តកណ្តាល

ព័ត៌មានបឋម៖ នាល្ងាចថ្ងៃអាទិត្យទី ១២ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ១៦:២៥ នាទី នៅចំណុចក្រោមស្ពានទួលក្រសាំង ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាលមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ ២១A រវាង pass app និងម៉ូតូបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។រីឯ pass…

សង្ក្រាន្តសៀមរាប កំពុងតែបង្អួតសម្រស់ដាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំតែងលម្អភ្លើងពណ៌ ទង់ចម្រុះ ផ្កាភ្ញីផ្សេងៗ ក៏ដូចរៀបចំនូវដូចជា ការប្រគុំតន្ត្រីអន្តរជាតិតារាចម្រៀងប្រចាំនៅប្រទេសកូរ៉េ ការសំដែងរបាំប្រពៃណី សិល្បៈចម្រៀងស្គរដៃ លេងល្បែងប្រជាប្រិយ៍ ផ្សារនៅលើទឹក ជិះទូកកំសាន្តតាមដងស្ទឹង តាំងពិព័រណ៌ការប្រណាំងទូកង នឹងកម្មវិធីកម្សាន្តនានា។ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍មកកម្សាន្ត ដែលកំពុងទាក់ទាញភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន ដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងទឹកដីនៃខេត្តសៀមរាប…

សម្តេចតេជោ អនុញ្ញាតឱ្យសមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា…

ក្រុមសហគមន៍ជនជាតិដើមភាគតិចគួយនៅស្រុកជាំក្សាន្តបានរកឃើញឈើ​ប្រមាណជា៥០ម៉ែត្រគូប​ស្ថិតនៅតំបន់អូរស្កាចដែលជា​ដែនជម្រក​ការពារសត្វព្រៃព្រះរការក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហា

ខេត្តព្រះវិហារ÷  នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្រុមសហគមន៍ការពារព្រៃឈើនៅខេត្តព្រះវិហារ បានចុះទៅដើរល្បាតឃើញគំនរឈើជាច្រើនមានឈើគ្រឿង១២២សន្លឹក សសរ២៩ដើម ក្ដារ៥៥សន្លឹកប្រមាណ៥០ម៉ែត្រគូប នៅតំបន់អូរស្កាចជិតវាលស្ដៅ​ រួមទាំងអ្នកកាប់ឈើជាច្រើននៅក្នុងព្រៃព្រះរការ ខេត្តព្រះវិហារ។ សហគមន៍ជនជាតិដើមភាគតិចគួយនៅស្រុកជាំក្សាន្តខេត្តព្រះវិហារយើងខ្ញុំ សូមធ្វើការសំណូមពរ និងជូនដំណឹងជាបន្ទាន់ទៅដល់ប្រធានមន្ទីរ​បរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ នៅតំបន់អូរស្កាចថា មានបទល្មើសជាច្រើនដែលចេញជាក្រុមៗ សម្រុកអារ និងដឹកឈើចេញពីតំបន់ស្រុកជាំក្សាន្ត (តំបន់៩៤) នៃដែនជម្រកការពារសត្វព្រៃព្រះរការ បច្ចុប្បន្នកំពុងតែផ្ទុះយ៉ាងកក្រើកជាថ្មីម្ដងទៀតក្នុងអំឡុងមុនពេលចូលឆ្នាំខ្មែរនេះ ដោយមានការរៀបចំពីមេខ្លោងជាក្រុមៗចុះលួចកាប់ឈើយ៉ាងអនាធិបតេយ្យ ដោយក្រុមសហគមន៍យើងរកឃើញ។…