លោកមៀច ពៅ ប្រពន្ធ ខុន ស្រីណាត និងលោកស្រី ឃាង ស្រីនាង ជាក្រុមគ្រួសារជនរងគ្រោះ ទទូចស្នើសុំដល់ ឯកឧត្តម តុលាការសាលាដំបូងខេត្តក្រចេះមេត្តា ជួយអន្តរាគមន៍រកយុត្តិធម៌ ចាប់ខ្លួនម្ចាស់រថយន្តដែលមានឈ្មោះ WANG BIN ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ ២៩៧ ផ្លូវបេតុង…
Author: admin
តើសមត្ថកិច្ចពាក់ព័ន្ធស្រុកជីក្រែងមានឆន្ទៈក្នុងការបង្ក្រាបវង់ល្បែងជល់មាន់និងអាប៉ោងពិតប្រាកដ ឬយ៉ាងណា? ឬបានត្រឹមតែបង្អើលដូចពាក្យពលរដ្ឋថាមែននោះ
ខេត្តសៀមរាប៖ មហាជនបាននាំគ្នាឆ្ងល់ជាខ្លាំងថា តើក្រុមអ្នកលេងល្បែងជល់មាន់និងអាប៉ោង ហ៊ាននាំ ប្រមូលផ្ដុំគ្នាលេងបានដោយសេរី រាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ក្នុងមួយសប្តាហ៍លេងបីថ្ងៃ បានដោយរលូន ស្រែកហ៊ោកញ្ជ្រៀវលាន់រំពង ចំណែកមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ឆ្លើយថាមិនដឹង ខណៈដែលល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះបានកើតមាននៅក្នុងមូលដ្ឋានស្រុកជីក្រែងក្លាយទៅជាជំងឺរ៉ាំរ៉ៃទៅហើយនោះ។កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៦ បន្ទាប់ពីភ្នាក់ងារសារព័ត៌មានយើងទទួលព័ត៌មានបានពីប្រជាពលរដ្ឋថា មានល្បែងស៊ីសងជល់មាន់ និងអាប៉ោង បើកលេងក្នុងមួយសប្តាហ៍បីថ្ងៃ គិតចាប់ពីថ្ងៃសុក្រ សៅរ៍ អាទិត្យ លេងនៅចំណុចលើទួលមួយកន្លែង ក្បែរវត្តកណ្ដាល ស្ថិតនៅក្នុងភូមិបេង ឃុំជីក្រែង…
ដើមឈើធំមួយដើមបាក់សង្កត់លើខ្សែភ្លើងនៅក្នុងខណ្ឌឫស្សីកែវ បណ្តាលឱ្យដាច់អគ្គិសនី និងស្ទះចរាចរណ៍
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីដើមចម្រៀកធំមួយដើមបានបាក់រលំសង្កត់លើខ្សែរអគ្គិសនី និងផ្ទះរបស់តារាកំប្លែង អ្នកនាង សំ ប៉ូលីដា បណ្តាលឱ្យដាច់ចរន្តអគ្គិសនីភ្លាមៗនៅក្នុងតំបន់នោះ និងបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដើមឈើដែលបាក់រលំខាងលើនេះ គឺស្ថិតនៅក្នុងបរិវេណផ្ទះរបស់តារាកំប្លែងអ្នកនាង សំ…
រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកបង្គោលក្រាក់២០០ដើមដោយគ្មានលិខិតអនុញ្ញាតិនៅខេត្តព្រះវិហារ
ដោយទទួលបានព័ត៌មានថា មានរថយន្ត១គ្រឿងដឹកអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរវៀង សហការជាមួយមន្រ្តីអាវុធហត្ថស្រុករវៀង នគរបាលរដ្ឋបាលប៉ុស្តិ៍រំដោះ និងរដ្ឋបាលឃុំរំដោះ បានចុះឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ 2B-2569 នៅភូមិអូរទ្រលោក ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដែលបានដឹកឈើបង្គោលក្រាក់ចំនួន២០០ដើម កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។បច្ចុប្បន្នវត្ដុតាងទាំងអស់ត្រូវបានកម្លាំងមានសមត្ថកិច្ចយើង បានឃាត់ចាប់ និងដកហូតជាបណ្តោះអាសន្នដោយថែរក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង…
សង្ស័យមានការដឹកជញ្ជូនឈើជន្លុងម្រេចដោយខុសច្បាប់ចេញពីស្រុកត្រពាំងប្រាសាទខុសប្រក្រតីឬយ៉ាងណាអាជ្ញាធរនិងសមត្ថកិច្ចឆ្លើយដាក់គ្នា
ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦ រថយន្តដឹកជន្លុងម្រេចមួយគ្រឿង ម៉ាកវេអង (Aberg) ក្បាលពណ៌ស ទ្រុងទឹកប្រាក់ គ្របតង់ជិតពីលើខាងក្រោយពាក់ស្លាកលេខ កំពង់ចាម 4A-1497 ត្រូវបានគេប្រទះឃើញកំពុងធ្វើសកម្មភាពដឹកជញ្ជូនជន្លុងម្រេច ចេញពីចំណុចភូមិត្រាំប៉ោង ឃុំប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ការដឹកជញ្ជូនជន្លុងម្រេចចេញពីចំណុចភូមិត្រាំប៉ោង ឃុំប្រឡាយ…
សកម្មភាពបូមរ៉ែមាសខុសច្បាប់នៅចំណុចបក្យសម្ព័ន្ធ បែកចាន ភូមិអូរយ៉ាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេតខេត្តក្រចេះ
ខេត្តក្រចេះ ៖ សកម្មភាពជីកកកាយរុករករ៉ែ និងបូមមាសដោយខុសច្បាប់ កំពង់រីករាលដាលពេញឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានពលរដ្ឋរាយការណ៍ប្រាប់មកអង្គភាពយើងថា កំពុងតែកើតមានឡើងយ៉ាងអនាធិបតេយ្យ ស្ថិតនៅចំណុច បក្យសម្ព័ន្ធ បែកចាន ក្នុងភូមិអូរយ៉ាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលកំពុងបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់បរិស្ថាន និងសន្តិសុខក្នុងមូលដ្ឋាន។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានឱ្យដឹងថា ក្រុមជនខិលខូចបាននាំយកឧបករណ៍បូមមាស…
មាសសុទ្ធមិនខ្លាចភ្លើង! ការកាប់ទន្ទ្រានយកដីព្រៃរដ្ឋរាប់រយហិកតាធ្វើជាកសិដ្ឋានផ្ទាល់ខ្លួនដែលគ្មានឈ្មោះនៅក្នុងស្រុកគូលែនខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ អំពើទន្ទ្រាន និងរំលោភយកដីព្រៃរបស់រដ្ឋរាប់រយហិកតា ត្រូវបានគេប្រទះឃើញកំពុងកើតឡើងយ៉ាងសកម្មស្ថិតនៅចំណុច ព្រៃពើក ភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលបានបង្កើតជាកសិដ្ឋានគ្មានឈ្មោះមួយកន្លែង ហើយកំពង់តែប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ៗ ជា ច្រើនគ្រឿងដើម្បីឈូសឆាយទន្ទ្រានយកដីរដ្ឋខាងលើនេះ។ តាមការចុះពិនិត្យ និងអង្កេតផ្ទាល់ពីសំណាក់ក្រុមនាយដែនជម្រកសត្វព្រៃមន្ទីរបរិស្ថាន លោក នង វុទ្ធធា ក្រុមប្រឹក្សាឃុំចំនួនពីរូប លោក…
តើបិទបាំងជិតទេ រដ្ឋបាលឃុំក្រង់តេះ ចេញសេចក្តីបំភ្លឺបដិសេធ ខណៈរូបភាព និងវីដេអូភស្តុតាងមានពេញដៃមហាជន
មណ្ឌលគិរី៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំក្រង់តេះ បានចេញសេចក្តីបំភ្លឺព័ត៌មានបដិសេធចំពោះការចុះផ្សាយរបស់ផេក K.E.S TV News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ទាំងស្រុងដោយអះអាងថាការចុះផ្សាយរបស់សារព័ត៌មានយើងខ្ញុំមិនមានមូលដ្ឋានច្បាស់លាស់។ យោងតាមសេចក្តីបំភ្លឺព័ត៌មានថា ដំណើរការដេញថ្លៃនេះ គឺបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមនីតិវិធីច្បាប់ និងបទដ្ឋានបចេ្ចកទេសដោយមានជ្រោមជ្រែង និងត្រួតពិនិត្យផ្ទាល់ពីគណៈកម្មការលទ្ធកម្មរបស់ឃុំ ការិយាល័យគាំទ្រឃុំ នៃរដ្ឋស្រុកពេជ្រាដា ព្រមទាំងទីចាត់ការផែនការ…
កម្លាំងសមត្ថកិច្ចជាមួយនឹងមន្ទីររ៉ែថាមពល ខេត្តព្រះវិហារ រួមជាមួយព្រះអាជ្ញារង លោក ស្រេង វុទ្ធា ខេត្តព្រះវិហារ បានចុះទៅបង្ក្រាបគ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿងដែលកំពុងឈួសឆាយរុករករ៉ែ
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជាមួយនឹងមន្ទីររ៉ែថាមពល ខេត្តព្រះវិហារ រួមជាមួយព្រះអាជ្ញារង លោក ស្រេង វុទ្ធា ខេត្តព្រះវិហារ បានចុះទៅបង្ក្រាបគ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿងដែលកំពុងឈួសឆាយរុករករ៉ែ យ៉ាងណាធិបតេយ្យនៅចំណុចភ្នំតាយុគ ឃុំស្រយង់ខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងការចុះបង្ក្រាបក្នុងចំណុចចាប់ពីភ្នំមួយរយដល់ភ្នំតាយុគ បច្ចុប្បន្នគ្រឿងចក្រដែលឈូសឆាយបង្ក្រាបបាននោះ មន្ទីរ៉ែថាមពលខេត្តព្រះវិហារ…
គម្រោងដេញថ្លៃនៅឃុំក្រង់តេះ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានក្រុមហ៊ុន ខូវ ម៉េងឈ្នះក្នុងតម្លៃ៣១៤000000លានរៀល ហាក់ដូចជាមិនប្រក្រតី មានការសង្ស័យពីមហាជន
ខេត្តមណ្ឌលគិរី៖ ដំណើរការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងឃុំក្រង់តេះ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី កំពុងតែរងការរិះគន់យ៉ាងខ្លាំង និងបង្កើតជាមន្ទិលសង្ស័យពីគ្រប់មជ្ឈដ្ឋានជុំវិញ បន្ទាប់ពីបែកធ្លាយព័ត៌មានមិនប្រក្រតី នៅក្នុងការប្រកួតប្រជែងតម្លៃ ដែលមើលទៅហាក់បីដូចជាមានការរៀបចំទុកជាមុន។ បើយោងតាមប្រភពព័ត៌មានពីផ្ទៃក្នុងបានឱ្យដឹងថា នៅក្នុងការបើកកញ្ចប់សំណើដេញថ្លៃនាពេលថ្មីៗនេះ ក្រុមហ៊ុន ខូវ ម៉េង ត្រូវបានប្រកាសថាជាអ្នកឈ្នះនៅក្នុងគម្រោងអភិវឌ្ឍន៍ខាងលើ ក្នុងទំហំទឹកប្រាក់សរុប ៣១៤,០០០,០០០រៀល (បីរយដប់បួនលានរៀល) តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះបានបង្កឱ្យមានការមិនពេញចិត្ត…