មណ្ឌលគិរី ៖ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ចំនួន៤ គឺសង្កាត់រមនា សង្កាត់ស្ពានមានជ័យ សង្កាត់សុខដុម និងសង្កាត់មនោរម្យ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់របស់ខ្លួនបានយ៉ាងរលូនដោយជោគជ័យ។ក្នុងដំណើរការដេញថ្លៃរយៈពេលពីរថ្ងៃនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសបើកចំហ តម្លាភាព និងយុត្តិធម៌ ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន តំណាងក្រុមហ៊ុនទទួលការ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។ការប្រកួតប្រជែងដេញថ្លៃរវាងក្រុមហ៊ុននីមួយៗប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ…
Category: ព័ត៌មានសង្គម
ប្រជាពលរដ្ឋនៅសង្កាត់ស្រះចក ស្នើសុំអាជ្ញាធរចុះពិនិត្យទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងអនឡាញ ដែលនៅជិតសាលាសង្កាត់បន្តិច
(ភ្នំពេញ) ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ស្រះចក បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពក្នុងសហគមន៍ ដោយបានរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើង នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា មានទីតាំងមួយកន្លែងកំពុងលួចលាក់បើកដំណើរការសង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ (អនឡាញ បៀលការ៉ាត់ ចាក់ថ្នល់បាល់ទាត់ យ៉ាងណាធិបតេយ្យ) យ៉ាងសកម្មទាំងថ្ងៃទាំងយប់។តាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបញ្ជាក់ថា ទីតាំងសង្ស័យខាងលើនេះ គឺ «ហាងកាហ្វេ១៦៨» ដែលមានទីតាំងស្ថិតនៅលើផ្លូវបេតុង លេខ៧០ ផ្ទះលេខB៥១ ក្នុងភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ…
ម្ចាស់កំពង់ចម្លងមួយកន្លែងស្ថិតនៅចំណុចជំនុំពល ព្រំប្រទល់ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋដោយសារតម្លៃឡើងចុះតាមតែមាត់
ខេត្តត្បូងឃ្មុំ៖ ម្ចាស់អាជីវកម្មកំពង់ចម្លងដែលពលរដ្ឋស្គាល់ម្ចាស់ឈ្មោះ លោក ឪ ទ្រី ដែលកំពុងតែត្រូវប៉ាន់ រយៈពេលជាង១០ឆ្នាំមកហើយនោះ ស្ថិតក្នុងចំណុចទីតាំង ព្រំប្រទល់ជាប់គ្នារវាងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បើតាមប្រភពពីអាជ្ញាធរ និងប្រជាពលរដ្ឋមួយចំនួនបានបញ្ជាក់ប្រាប់មកអ្នកសារព័ត៌មានយើងដូចៗគ្នាថា លោក ឪ ទ្រី នេះប្រកបអាជីវកម្មខាងលើនេះដោយគ្មានអាជ្ញាប័ណ្ណរាប់ឆ្នាំមកហើយ កំពង់ចម្លងខាងលើនេះតែងតែដាក់តម្លៃតាមចិត្តចង់ដោយគ្មានការកំណត់ច្បាស់លាស់ ជាពិសេសទៅទៀតនោះ គឺម្ចាស់កំពង់ចម្លងនេះ បានកំពុងតែល្បីឈ្មោះខាងរុករានកាន់កាប់ដីរដ្ឋខុសច្បាស់ នៅក្នុងតំបន់ទាំងពីរគឺខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ទៀតផង។នេះបើតាមការបញ្ជាក់របស់អាជ្ញាធរភូមិឃុំថាពុំបានសញ្ញាឬបន្ថិតត្រាណាឡើយលើផ្ទៃដីទាំងអស់នោះគឺគាត់កាន់កាប់ដោយខ្លួនឯង។ជាក់ស្ដែងកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ សកម្មភាពប្រមូលកម្រៃសេវាចម្លងគ្មានអាជ្ញាប័ណ្ណផ្លូវការ គ្មានការដេញថ្លៃជាសាធារណៈ និងការកំណត់តម្លៃលើសពីទីផ្សារធម្មតា នៅចំណុចព្រំប្រទល់រវាង ភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង ភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កំពុងក្លាយជាប្រធានបទក្តៅគគុកដែលប្រជាពលរដ្ឋរស់នៅមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់សម្តែងការត្អូញត្អែរយ៉ាងខ្លាំងចំពោះ អាជីវកម្មចម្លងដប្រវែងប្រហែល ៥០ម៉ែត្រលើផ្ទៃទឹកព្រែកឆ្លូងនេះ ត្រូវបានស្គាល់ថា គ្រប់គ្រងដោយបុគ្គលឈ្មោះ «ឪ ទ្រី» បានដំណើរការអូសបន្លាយពេលជាង១០ឆ្នាំមកហើយ និងកំពុងធ្វើសកម្មភាពចាក់ថ្ម-សាងសង់សំណង់រឹងរំលោភលើដីចំណីស្ទឹង បង្កជាកង្វល់ ដល់អាជ្ញាធរនិងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។តាមការចុះពិនិត្យជាក់ស្តែង និងការបញ្ជាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ព្រមទាំងលោកមេភូមិ បានឱ្យដឹងថា ទីតាំងចម្លងដខាងលើពិតជាគ្មានលិខិតអនុញ្ញាតអាជីវកម្មត្រឹមត្រូវនោះទេ ហើយលោកមេភូមិបានបញ្ជាក់បន្ថែមថា ខាងអាជ្ញាធរបានរៀបចំគម្រោងស្នើសុំស្ពាន និងផ្លូវជូនប្រជាពលរដ្ឋតាំងពីឆ្នាំ២០២០ មកម្ល៉េះ ហើយកាលណោះថ្នាក់លើបានឆ្លើយតបថានឹងរៀបចំធ្វើនៅឆ្នាំ២០២៤ ប៉ុន្តែរហូតមកទល់ពេលនេះ គម្រោងសាងសង់នៅតែបន្តអូសបន្លាយ និងពន្យារពេលរហូត ដែលធ្វើឱ្យប្រជាពលរដ្ឋគ្មានជម្រើស ក្រៅពីត្រូវបង្ខំចិត្តប្រើប្រាស់សេវាចម្លងដខុសច្បាប់នេះ។ តាមការឆ្លើយតបពីប្រជាពលរដ្ឋ ក្រុមការងារសារព័ត៌មានបានកត់សម្គាល់ឃើញពីការកំណត់តម្លៃដឹកជញ្ជូន និងការរត់ការចម្លងដែលមានគម្លាតខុសប្លែកខ្លាំង៖ករណីរថយន្ត៖រដូវទឹកឡើង៖ រថយន្តធំមិនអាចឆ្លងកាត់បានឡើយ ដោយឆ្លងបានតែរថយន្តតូចៗប៉ុណ្ណោះ ក្នុងនោះប្រភេទ Tacoma ត្រូវគិតថ្លៃ ៣០,០០០រៀល និងប្រភេទ Camary ត្រូវគិតថ្លៃ ២០,០០០រៀល ក្នុងមួយជើង។រដូវទឹកស្រក៖ មានការរៀបចំស្ពានបណ្តោះអាសន្ននៅផ្នែកខាងក្រោម ដោយរថយន្តតូចគិតថ្លៃ ៥,OOOរៀល ប៉ុន្តែរថយន្តធំដឹកទំនិញ/អីវ៉ាន់ ត្រូវតម្រូវឱ្យបង់ប្រាក់រហូតដល់ ៥០,០០០រៀល។ករណីអ្នកដំណើរ និងម៉ូតូ៖ អ្នកដំណើរម្នាក់ៗត្រូវបង់ ១,៥០០រៀល និងម៉ូតូមួយគ្រឿង ៣,០០០រៀល សម្រាប់ការឆ្លងកាត់ទៅមក។ប្រជាពលរដ្ឋបានបន្ថែមថា សូម្បីតែការចូលទៅស្ទូចត្រី ឬប្រើប្រាស់ទីតាំងមាត់ស្ទឹងសាធារណៈនៅតំបន់នោះ ក៏មានការទារប្រាក់កម្រៃផងដែរ បន្ថែមលើសពីនេះ ក្រុមការងារបានសង្កេតឃើញសកម្មភាពប្រែប្រួលនៃដីចំណីស្ទឹង និងព្រៃលិចទឹកនៅជាប់មាត់ស្ទឹង មានការឈូសឆាយដី រំលោភយកទីតាំងមាត់ស្ទឹង ដើម្បីសាងសង់ជាកញ្ចុះតូចៗធ្វើជារមណីយដ្ឋាន ព្រមទាំងមានការចាក់ថ្ម និងចាក់សាបបេតុងរឹងមាំនៅផ្នែកខាងក្រោមចូលទៅក្នុងផ្ទៃទឹក។ មិនតែប៉ុណ្ណោះ មានការចាក់ដីធ្វើទំនប់ជាប់មាត់ស្ទឹង ជីកស្រះចិញ្ចឹមត្រី និងការដាក់បំពាក់ឧបករណ៍នេសាទ ដូចជាដៃកាត់ទទឹងព្រែកឆ្លូង ចំនួន ២ទីតាំងនៅក្នុងដងស្ទឹង ដែលបង្កជាការរាំងស្ទះដល់ចរន្តទឹកធម្មជាតិ និងជីវចម្រុះក្នុងតំបន់ បានហាមឃាត់ពលរដ្ឋមិនឱ្យនេសាទចន្លោះប្រហែលជាង 500 ម៉ែត្រលើក្រោមទៀតផង នេះបើតាមការអះអាងពីអាជ្ញាធរនៅតំបន់នោះ។ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋាននានា មានចម្ងល់យ៉ាងខ្លាំងថា តើបុគ្គលឈ្មោះ ឪ ទ្រី នេះមានអំណាចធំយ៉ាងណា? បានជាធ្វើអាជីវកម្មនិងរុករានទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកខុសច្បាប់រាំងសងខាងព្រែកឆ្លូង ហើយថែមទាំងគ្មានកម្លាំងសមត្ថកិច្ចជំនាញឬអាជ្ញាធរពាក់ព័ន្ធមកចុះត្រួតពិនិត្យអំពីមុខរបរដែលពុំស្របច្បាប់នេះ ផ្អែកលើផលប៉ះពាល់ និងការលំបាកជាក់ស្តែង។អង្គភាពយើងបានសុំការបញ្ជាក់ពី លោក ឪ ទ្រី ជាម្ចាស់កំពង់ចម្លងនៅចំណុចជំនុំពល់ដើម្បីសុំការបញ្ជាក់ពីផលប៉ះពាល់ន តែខលចូលលោកលោកបានឆ្លើយតបពីរបីម៉ាត់លោកថា ជាប់រវល់ណាស់ចាំទំនេរខលមកវិញ ប៉ុន្តែស្ងាត់ឈឹងរហូតមកដល់ពេលចេញផ្សាយនេះ។ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សុំសំណូមពរដល់អាជ្ញាធរភូមិ-ឃុំ ស្រុក ជាពិសេសឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ មេត្តាចាត់ក្រុមការងារចុះត្រួតពិនិត្យវាយតម្លៃផ្លូវច្បាប់ និងអន្តរាគមន៍ដោះស្រាយបញ្ហាតម្លៃសេវាចម្លង ព្រមទាំងស្ដារ និងរក្សាការពារដីចំណីស្ទឹងសាធារណៈឱ្យបានត្រឹមត្រូវ ដើម្បីសម្រាលបន្ទុកជីវភាព និងសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ។ អង្គភាពសារព័ត៌មានយើងនិងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចជំនាញដែលពាក់ព័ន្ធធ្វើការបកស្រាយឆ្លើយតបជាបន្តទៅទៀតគ្រប់ពេលម៉ោងធ្វើការ៕
តុលាការចោទប្រកាន់មេភូមិរួមនិងមន្ត្រីពីរនាក់ទៀតពីបទសមគំនិតលួចលក់អចលនវត្ថុរបស់អ្នកដទៃពាក់ព័ន្ធនឹងសំណុំរឿងដីធ្លីនៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ មន្ត្រីចំនួនបីរូប នៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានតំណាងអយ្យការសាលាដំបូងខេត្តស្ទឹងត្រែងចោទប្រកាន់ពីបទផ្សំគំនិតលួចលក់អចលនវត្ថុរបស់អ្នកដទៃ ដែលពាក់ព័ន្ធសំណុំរឿងដីធ្លីរបស់លោកស្រី អៀវ វុទ្ធី ខណៈលោក អ៊ំ សុភឿន ដែលជាជនជាប់ចោទក្នុងសំណុំរឿងនេះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចទៅហើយ។យោងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មានយើងទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៦ បានឱ្យដឹងថា អាជ្ញាធរទាំងបីរូបដែលត្រូវចោទប្រកាន់នោះរួមមាន• លោក សយ សំណាង មេភូមិអន្លង់ជ្រៃ• លោក ដាំ…
ករណីអគ្គិភ័យឆេះផ្ទះគ្រូបង្រៀនម្នាក់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ខូចខាតសម្ភារៈ និងប្រាក់កាសអស់មួយចំនួនធំ ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ
ខេត្តមណ្ឌលគិរី៖ ផ្ទះមួយខ្នង រួមនឹងសម្ភារៈប្រើប្រាស់ ប្រាក់កាស និងគ្រឿងអលង្ការ ត្រូវបានភ្លើងឆេះបំផ្លាញស្ទើរទាំងស្រុង នៅក្នុងហេតុការអគ្គិភ័យមួយ ដែលបង្កឡើងដោយសារការផ្ទុះស្សេខ្សែភ្លើង ស្ថិតនៅចំណុចភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ក្រោមការចង្អុលបង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកវរសេនីយ៍ទោ ផ្លង ជំនិត…
ការទន្រ្ទាកាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់ពីសំណាក់អ្នកមានលុយមានអំណាច អាជ្ញាធរសមត្ថកិច្ចជំនាញ ឆ្លើយដាក់គ្នា
ក្រចេះ÷ជំនាញសមត្ថកិច្ចបណ្ដែតបណ្ដោយឱ្យមានការរំលោភយកដី «ព្រៃសហគមន៍ត្រៀបសណ្ដាយ» ខណៈផ្ទៃដីព្រៃបាត់បង់អស់រហូតដល់ទៅ ៤០%នេះបើយោងតាមការអះអាងពីប្រជាសហគមន៍ត្រៀបសណ្ដាយ ការថែរក្សា និងអភិរក្សធនធានធម្មជាតិ គឺជាកាតព្វកិច្ចរួមគ្នា រវាងអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ប៉ុន្តែបច្ចុប្បន្ន ករណីកាប់ឆ្ការ រុករាន និងការទន្ទ្រានយកដីគម្របព្រៃឈើនៅក្នុង «ព្រៃសហគមន៍ត្រៀបសណ្ដាយ» ដែលស្ថិតក្នុងភូមិ ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងបង្កឱ្យមានការព្រួយបារម្ភ និងសោកស្តាយយ៉ាងខ្លាំងពីសំណាក់ប្រជាសហគមន៍…
ការដេញថ្លៃគម្រោងឃុំស្រយ៉ង់ និងឃុំគូលែនជើង រងការរិះគន់ថា «ដេញតម្លៃប្រកិតគ្នាខុសធម្មតា» សង្ស័យមានការរៀបចំទុកជាមុនឬ?
ខេត្តព្រះវិហារ៖ មជ្ឈដ្ឋាន និងអ្នកតាមដានកំពុងផ្ទុះការសង្ស័យយ៉ាងខ្លាំងជុំវិញមិនតម្លាភាពនៃការដេញថ្លៃគម្រោងមូលនិធិឃុំ នៅក្នុងសាលាឃុំស្រយង់ ខេត្តព្រះវិហារ បន្ទាប់ពីលទ្ធផលនៃការដេញថ្លៃនៅឃុំស្រយ៉ង់ និងឃុំគូលែនជើង បង្ហាញនូវតំលៃដេញថ្លៃប្រកិតគ្នាយ៉ាងខុសប្រក្រតី ដែលមើលទៅហាក់ដូចជាមានការ ព្រមព្រៀងឬរៀបចំទុកជាមុនដើម្បីចែកប៉ាន់គ្នាកាន់គម្រោង។យោងតាមប្រភពព័ត៌មានលម្អិតពីការបើកកញ្ចប់សំណើដេញថ្លៃ បានទម្លាយឱ្យដឹងពីតួលេខគួរឱ្យកត់សម្គាល់ដូចខាងក្រោមនៅសាលាឃុំស្រយ៉ង់៖សាងសង់ផ្លូវបេតុងអាមេប្រវែង 500m ទទឹង6m កម្រាស់បេតុង0.15mដាក់លូមូលទោល0.60m×7m(4កន្លែង)ដាក់ស្លាកសញ្ញាគម្រោង(1កន្លែង) តម្លៃប៉ាន់ស្មានរបស់គម្រោងមានចំនួន ៤៤៧,៣៨១,០០០ រៀល(បួនរយសែសិបប្រាំពីរលានបីរយប៉ែតសិបមួយពាន់) ប៉ុន្តែក្រុមហ៊ុនដែលទទួលបានជោគជ័យឈ្នះការដេញថ្លៃ គឺក្រុមហ៊ុន( គ័ង…
សង្កាត់ប៉ាលហាលខេត្តព្រះវិហារបានដំណើរការបើកសំណើដេញថ្លៃគម្រោងចំនួន៤ ធ្វើឱ្យផ្ទុះការតវ៉ា និងប្រទាញប្រតប់គ្នារវាងក្រុមអ្នកដេញថ្លៃ
ខេត្តព្រះវិហារ៖ ដំណើរការបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ចំនួន ៤ ស្ថិតនៅសង្កាត់ប៉ាលហាលមួយគម្រោង សង្កាត់កំពង់ប្រណាក់បីគម្រោង កាលពីម៉ោង 8:00ព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ នេះ បានប្រែក្លាយទៅជាសមរភូមិពាក្យសម្តី និងការប្រទាញប្រតប់គ្នាយ៉ាងខ្លាំងរវាងក្រុមអ្នកដេញថ្លៃដូចគ្នា នៅចំពោះមុខគណៈកម្មការលទ្ធកម្ម ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីភាពមិនប្រក្រតី។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ភាពតានតឹងបានចាប់ផ្តើមឡើងបន្ទាប់ពីរកឃើញសំណុំឯកសារដេញថ្លៃមានភាពមិនតម្លាភាព ដែលធ្វើឱ្យស្ថានភាពឈានដល់ការប្រទាញប្រតប់…
មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះបានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកឆ្លូង
ខេត្តក្រចេះ៖ នៅថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារចម្រុះរួមមាន មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចូលរួមសហការជាមួយអធិការរដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត គណៈកម្មការស្រុកដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកឆ្លូង ។សរុបអ្នកចូលរួមចំនួន១៦នាក់ និងបានប្រើទូកម៉ាស៊ីនចំនួន៣គ្រឿង បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមដងព្រែកឆ្លូង ស្រុកឆ្លូង ហើយទទួលបាននូវលទ្ធផលដូចខាងក្រោម៖១-…
ទោះបីរាជរដ្ឋាភិបាលកំពុងទប់ស្កាត់យ៉ាងណាបទ ល្មើសព្រៃឈើនៅតែសម្រុកដឹកយ៉ាងអនាធិបតេយ្យ! តើជនម្នាក់នេះអាងខ្នងអាងខ្សែ អ្នកធំឬយ៉ាងណាហ៊ានតដៃ និងរើសឈើទម្លាក់មុខសមត្ថកិច្ច និងរដ្ឋបាលព្រៃឈើ យ៉ាងក្រអឺតក្រទម?
ខេត្តព្រះវិហារ៖ ក្រោយមានការរាយការណ៍ និងសហការយ៉ាងទាន់ពេលវេលាពីប្រជាពលរដ្ឋ រហូតដល់កម្លាំងសមត្ថកិច្ចជំនាញចុះមកអន្តរាគមន៍ទប់ស្កាត់ភ្លាមៗយ៉ាងណាក៏ដោយ ក៏ជនល្មើសបំផ្លាញធនធានធម្មជាតិនៅតែបង្ហាញភាពកំរោល មើលងាយច្បាប់ និងសមត្ថកិច្ចយ៉ាងព្រហើន ដែលជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ជនល្មើសរូបនេះប្រហែលជាមាន «ខ្នងបង្អែក» ឬអាងអំណាចបុគ្គលអ្នកធំណាមួយនៅពីក្រោយខ្នងឬយ៉ាងណា? បានជាហ៊ានក្រអឺតក្រទមមុខសមត្ថកិច្ចដូច្នេះការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដ៏ក្តៅគគុកនេះ បានកើតឡើងនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៦ ដោយមានកិច្ចសហការពីកម្លាំងជំនាញដឹកនាំដោយលោក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ រួមជាមួយកម្លាំង…