ពលរដ្ឋខំពហិការមិនប្រើផលិតផលថៃ បែជាំឧកញ៉ា ថៃ ស៊ាង នាំចូលទំនិញថៃចំនួន៣២មុខ ចូលមកលក់នៅកម្ពុជា មិនខ្វល់ថាប្រមុខរាជរដ្ឋាភិបាលបានពហិការមិនប្រើប្រាស់ផលិតផលថៃ

admin By admin June 17, 2026

ភ្នំពេញ៖ ទំនិញ​ចំនួន ៣៣២មុខ​ ត្រូវបានសមត្ថកិច្ច​ និង​អាជ្ញាធរ​ខណ្ឌឬស្សីកែវ រកឃើញ​ក្នុង​ឃ្លាំង​របស់​ឧកញ៉ា​ ថៃ​ ស៊ាង​ ស្ថិតនៅ​ខណ្ឌ​ឬស្សីកែវ ដែលមាន​កាល​បរិច្ឆេទ​នាំចូល​ថ្មីៗ ​ហើយ​ទំនិញមួយ​ចំនួន​បាន​ក្លែង​ប្រអប់​វេចខ្ចប់ដើម្បី​បោកប្រាស់​អ្នក​ប្រើប្រាស់​ទៀតផង​  មិនតែប៉ុណ្ណោះទេឧកញ៉ា ថៃ ស៊ាង ហ៊ានគំរាមអាជ្ញាធរខណ្ឌឫស្សីកែវ ខណៈសមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងផ្ទាល់ទៀតផង។

យោងតាមប្រភពព័ត៌មានបង្ហើបថា ឩកញ៉ារូបនេះដោយអាងខ្នង​មានអ្នកឧកញ៉ា​ម្នាក់នៅ​សភា​ពាណិជ្ជកម្ម​បាន​គំរាម​ដល់អាជ្ញាធរ​ខណ្ឌ​ឬស្សីកែវ​ ថែមទៀត។
សូមរំលឹកថា ឧកញ៉ា​ ថៃ​ ស៊ាង​ បាននាំ​ទំនិញ​ថៃ​គ្រប់​ប្រភេទ​លក់នៅ​ប្រទេស​កម្ពុជា​ ទោះបី​រាជរដ្ឋាភិបាល​បានបិទ​ព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃតាំងពី ខែ​មីថុនា​ឆ្នាំ​ ២០២៥​ ហើយ​ក៏​ដោយ​ប៉ុន្តែថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជារំលឹកថា​ «អ្នកណា​គប់​គិត​នាំចូល​ អ្នកណា​កាង​ សុទ្ធតែ​ពពួកក្បត់ជាតិ​ ក្បត់​វរៈកងទ័ព​ ក្បត់​ប្រជាជន​ ដូច្នេះសូមពលរដ្ឋចូលរួម​គាំទ្រ​នាំគ្នា​ធ្វើ​ពហិការ​កុំប្រើប្រាស់​ផលិតផល​ថៃ​»។

យោងតាមប្រភពព័ត៌មានពីលោក ផែង វណ្ណៈ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឧកញ៉ា ថៃ ស៊ាង ដែលត្រូវបានគេស្គាល់ថា ជាអ្នកមានទ្រព្យសម្បត្តិ និងធ្វើអាជីវកម្មនាំចូលផលិតផល និងទំនិញពីប្រទេសថៃ មកចែកចាយនៅរាជធានីភ្នំពេញ ហើយលោកបញ្ជាក់ថា ក្នុងអំឡុងពេលដែលសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងរបស់ឧកញ៉ា ថៃ ស៊ាង មានការរាយការណ៍ថា អ្នកឧកញ៉ារូបនេះបានគំរាមអាជ្ញាធរខណ្ឌឫស្សីកែវ ឱ្យដកថយវិញ បើមិនចង់មានបញ្ហា។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក ផែង វណ្ណៈ បានផ្សាយបន្តអំពីករណីដ៏រសើបនេះ ដោយចោទសួរថា តើអ្នកឧកញ៉ារូបនោះនឹងហ៊ានគំរាមលោកដូចដែលបានគំរាមអភិបាលខណ្ឌឫស្សីកែវដែរឬទេ?

លោក ផែង វណ្ណៈ ក៏បានសង្កត់ធ្ងន់ថា លោកអាចមានជីវភាពមិនសូវសម្បូរបែប ប៉ុន្តែលោកមិនទទួលយកអាកប្បកិរិយាដែលលោកចាត់ទុកថា មិនសមរម្យនោះទេ។ លោកក៏បានអំពាវនាវឱ្យសមត្ថកិច្ចមានវិធានការតាមផ្លូវច្បាប់ ដោយមិនគួរលើកលែង។បើតាមលោក ផែង វណ្ណៈ លទ្ធផលនៃការចុះត្រួតពិនិត្យ បានរកឃើញផលិតផលនាំចូលពីប្រទេសថៃចំនួន ៣២ មុខ៕

Leave a Reply

Your email address will not be published. Required fields are marked *