មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះបានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកឆ្លូង
ខេត្តក្រចេះ៖ នៅថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារចម្រុះរួមមាន មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចូលរួមសហការជាមួយអធិការរដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត គណៈកម្មការស្រុកដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកឆ្លូង ។
សរុបអ្នកចូលរួមចំនួន១៦នាក់ និងបានប្រើទូកម៉ាស៊ីនចំនួន៣គ្រឿង បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមដងព្រែកឆ្លូង ស្រុកឆ្លូង ហើយទទួលបាននូវលទ្ធផលដូចខាងក្រោម៖
១- បានសារុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖
– ដាយចាប់ត្រីចំនួន៨វង់ (ដាយនីមួយៗមានមុខទំហំពី៧ម៉ែត្រ-១៥ម៉ែត្រ បណ្តោយប្រវែង៤០ម៉ែត្រ-៦០ម៉ែត្រ និងក្រឡាទំហំ២ម៉ែត្រ-៩សង់ទីម៉ែត្រ)
-ខ្សែពួរ ប្រវែង២៥០ម៉ែត្រ
-ធុងជ័រចំនួន៤គ្រឿង
-កានជ័រចំនួន៧គ្រឿង
២- បានដកហូតឧបករណ៍ដាយចាប់ត្រី១វង់ ទំហំមុខ៧ម៉ែត្រ បណ្តោយ៤០ម៉ែត្រ ក្រឡាទំហំ២សង់ទីម៉ែត្រ-៧សង់ទីម៉ែត្រ យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីរង់ចាំសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ
៣- បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ១៥០គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។ ចំពោះម្ចាស់វត្ថុតាងគឺបានរត់គេចខ្លួនទាំងអស់ មុនពេលសមត្ថកិច្ចចម្រុះទៅដល់៕





