ត្តក្រចេះ÷ថ្ងៃព្រហស្បតិ៍ទី 9 ខែកក្កដាឆ្នាំ 2026 បទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ស្ថិតនៅចំណុចស្រោមផ្អាវ ភូមិដងទង់ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ យកលេសថាមានប្លង់រឹង មួយសន្លឹកជាការអះអាងបំភាន់ភ្នែកសមត្ថកិច្ចនិងមហាជន ក៏ប៉ុន្តែដីព្រៃកំពុងតែមានការរុករាននេះពុំពិតដូចនៅក្នុងប្លង់នោះទេ សូមបញ្ជាក់ផងដែរ ប្លង់នោះខុសទីតាំងគ្នាស្រឡះ ក្នុងប្លង់នោះដីមិនបានមួយហិចតាផង។ក៏ប៉ុន្តែអេស្កាវ៉ាទ័រមួយគ្រឿងនេះ ដែលមហាជនស្គាល់ថា ឈ្មោះ លោករ៉ាត់ ហើយអ្នកផងឲ្យហស្សនាមថា ឧកញ៉ារ៉ាត់…
បុរសខ្សោយសតិប្បញ្ញាជាពលរដ្ឋក្រីក្រម្នាក់នៅខេត្តកំពត ត្រូវបានបងស្រីបង្កើត និងអាជ្ញាធរ «ឃុបឃិតគ្នា» បង្ខំឱ្យផ្តិតមេដៃកាត់ដីកេរមរតក
ខេត្តកំពត៖ ករណីវិវាទដីធ្លីក្នុងរង្វង់គ្រួសារមួយកំពុងរងការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីលេចធ្លាយព័ត៌មាននៃការរំលោភបំពានសិទ្ធិលើជនងាយរងគ្រោះដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងមានជីវភាពខ្សត់ខ្សោយ រហូតឈានដល់ការអំពាវនាវរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត។ យោងតាមការរៀបរាប់ទាំងទឹកភ្នែក និងក្តីបារម្ភពី លោក ណាប់ ហ៊ុយសាន់ ដែលជាពលរដ្ឋខ្មែរឥស្លាម រស់នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានអះអាងថា រូបលោកដែលជាបុគ្គលមានសតិមិនគ្រប់លក្ខណៈ (ខ្សោយសតិប្បញ្ញា) កំពុងរងការគាបសង្កត់យ៉ាងធ្ងន់ធ្ងរពីសំណាក់បងស្រីបង្កើត ដោយបង្ខំឱ្យរូបលោកផ្តិតមេដៃលើលិខិតសន្យាប្រគល់ប្រាក់ចំនួន…
ប្រជាពលរដ្ឋ១២០គ្រួសារ រស់នៅភូមិគោកត្របែក និងភូមិគោកអណ្ដែត ឃុំស្រឡៅ ស្រុកទាំងគោកកំពង់ស្ថិតក្នុងស្ថានភាពទាល់ច្រក
ខេត្តកំពង់ធំ÷ក្រុមប្រជាពលរដ្ឋបានរៀបរាប់ទាំងក្តីក្តុកក្តួលថា ពួកគាត់បានធ្វើស្រែចម្ការតាមដងទន្លេសាបនេះ តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានកាន់កាប់បង្កាន់ដៃ និងលិខិតបញ្ជាក់ច្បាស់លាស់។ ប្រជាពលរដ្ឋបានរំឭកថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានណែនាំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ចុះវាស់វែងកាត់ឃ្វាលដីជូនប្រជាពលរដ្ឋ (សម្រួលពីតំបន់៣ មកតំបន់២ និងពីតំបន់២…
ឃុំស្រយ៉ង់ ស្រុកគូលែន ជ្រកក្រោមស្លាកសុំច្បាប់កាយស្រះ ក៏ប៉ុន្តែគ្រាន់តែជាការបំភាន់ភ្នែកមហាជន តែប៉ុណ្ណោះ ការពិតររុករករ៉ែមាសទៅវិញ
ខេត្តព្រះវិហារ៖ តើមានអ្វីនៅពីក្រោយបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តព្រះវិហារ? ក្នុងស្រុកគូលែន ឃុំស្រយ៉ង់ គ្រឿងចាក់អេស្កាវ៉ាទ័រ៣គ្រឿង នៅ២ទីតាំងផ្សេងគ្នាកំពុងតែឆ្លៀតឱកាសរុករករ៉ែ មាស សុំច្បាប់ដើម្បីបំភាន់ភ្នែកមហាជនថា កាយស្រះដើម្បីយកទឹកសម្រាប់ផ្គត់ផ្គង់ធ្វើកសិកម្មក្នុងដីរបស់ខ្លួន តើម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រនេះ ហ៊ានលេងសៀកបំភាន់ភ្នែកមហាជនដូច្នេះទៅវិញ? ភ្នាក់ងារសារព័ត៌មានយើងក៏បានចុះផ្ដិតយករូបភាព និងតាមដានយ៉ាងយកចិត្តទុកដាក់ អាអ៊ិច២គ្រឿងនៅភ្នំតាយ៉ុកដែរថាកាយស្រះដាំរម៉ើល តែធាតុពិតដើរកាយពេញលើភ្នំ និងចង្កេះភ្នំ។ ភ្ងាក់ងារយើងបានថតយករូបភាពថ្មីៗ ប៉ុណ្ណឹងហើយ តើលោកមានអ្វីត្រូវដោះសារទៀត? រឿងមួយទៀត លោកជំទប់ទី ២ឃុំ លោក ឌីបូ មានសិទ្ធិអ្វីខ្លាំងម្ល៉េះបានជាហ៊ានចេញលិខិតប្រថាប់ត្រា ពីឃុំត្រយ៉ង់ ឱ្យទៅកាយស្រះក្នុងដែនព្រះរាជក្រឹត្យ តើលោកជ្រាបដែលឬទេ ថាដីនឹង…
ប្រជាពលរដ្ឋបានបង្ហាញបង្កាន់ដៃនិស្សិតវាស់វែងនិងច្បាប់ប្រើប្រាស់ដីធ្លីដែលអាជ្ញាធរផ្ដល់ឱ្យពួកគាត់ដើម្បីឆ្លើយតបនឹងសេចក្តីបំភ្លឺរបស់អាជ្ញាធរស្រុកតាំងគោក
ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានចេញមកអះអាងរៀងៗខ្លួន ដោយបង្ហាញបង្កាន់ដៃនិងពាក្យសុំប្រើប្រាស់កាន់កាប់ដីធ្លីពីអាជ្ញាធរជាច្រើនសន្លឹក និងចុងសន្លឹករបស់ក្រុមនិស្សិតវាស់វែង (ក្រោមបទបញ្ជា(០១) ដើម្បីឆ្លើយតបទៅនឹងសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកតាំងគោក ដែលបានបដិសេធលើការផ្សាយព័ត៌មានជុំវិញការហាមឃាត់មិនឱ្យពួកគាត់បង្ករបង្កើនផល។ជុំវិញរដ្ឋបាលស្រុកបានចេញសេចក្តីបំភ្លឺ មួយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា អាជ្ញាធរគ្រាន់តែអនុវត្តតាមវិធានការទប់ស្កាត់ការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ ដែលមិនត្រូវបានកាត់ឆ្កៀលប៉ុណ្ណោះ ហើយអាជ្ញាធរស្រុកបានសង្កត់ធ្ងន់ថា ការហាមឃាត់នេះប៉ះពាល់ពលរដ្ឋតែ៣៥គ្រួសារ លើផ្ទៃដីជាង ១០០ហិកតា ហើយអ្នកដែលចូលរួមតវ៉ាមួយចំនួន…
ពលរដ្ឋខំពហិការមិនប្រើផលិតផលថៃ បែជាំឧកញ៉ា ថៃ ស៊ាង នាំចូលទំនិញថៃចំនួន៣២មុខ ចូលមកលក់នៅកម្ពុជា មិនខ្វល់ថាប្រមុខរាជរដ្ឋាភិបាលបានពហិការមិនប្រើប្រាស់ផលិតផលថៃ
ភ្នំពេញ៖ ទំនិញចំនួន ៣៣២មុខ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌឬស្សីកែវ រកឃើញក្នុងឃ្លាំងរបស់ឧកញ៉ា ថៃ ស៊ាង ស្ថិតនៅខណ្ឌឬស្សីកែវ ដែលមានកាលបរិច្ឆេទនាំចូលថ្មីៗ ហើយទំនិញមួយចំនួនបានក្លែងប្រអប់វេចខ្ចប់ដើម្បីបោកប្រាស់អ្នកប្រើប្រាស់ទៀតផង មិនតែប៉ុណ្ណោះទេឧកញ៉ា ថៃ ស៊ាង ហ៊ានគំរាមអាជ្ញាធរខណ្ឌឫស្សីកែវ ខណៈសមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងផ្ទាល់ទៀតផង។ យោងតាមប្រភពព័ត៌មានបង្ហើបថា ឩកញ៉ារូបនេះដោយអាងខ្នងមានអ្នកឧកញ៉ាម្នាក់នៅសភាពាណិជ្ជកម្មបានគំរាមដល់អាជ្ញាធរខណ្ឌឬស្សីកែវ ថែមទៀត។សូមរំលឹកថា ឧកញ៉ា…
អភិបាលនៃគណៈអភិបាលស្រុកសេសានបានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធចុះបិតឡដុតធ្យូងចំនួន៤១ឡ ដើម្បីចូលរួមលុបបំបាត់បទល្មើសព្រៃឈើខុសច្បាប់
ស្ទឹងត្រែង៖ កាលពីថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានមេព្រៃ ប៉េអឹម ប៉ូលីស មន្ត្រីស្រុក និងកម្លាំងមូលដ្ឋានព្រមទាំងប្រជាការពារនិងសហគមន៍ភូមិស្វាយរៀងឃុំតាឡានស្រុកសេសាន ខេត្ត ស្ទឹងត្រែង បានដឹកនាំកម្លាំងដោយ លោក សុវណ្ណ ពីសេត អភិបាលនៃគណៈអភិបាលស្រុកសេសាន បានចុះបង្ក្រាបទីតាំងឡដុតធ្យូង…
ពលរដ្ឋ រស់នៅអូរបឹងឈូក ភូមិទួលរមាសកំពុង បារម្ភ ពីការបាត់បង់ដីធ្លី ព្រោះមានក្រុមមនុស្សមានឥទ្ធិពលមកធ្វើប្រជាភិថុតិ
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅភូមិទួលមាស សង្កាត់អរិយក្សត្រ បានប្រាប់មកអ្នកសារព័ត៌មានយើងទាំងពីរអង្គភាពថា មានអ្នកមានលុយនិងមានអំណាចមកបញ្ចុះបញ្ចូល លួងលោមឱ្យពួកគាត់លក់ដីក្នុងតម្លៃទាបដោយអះអាងថា បើមិនលក់ក្នុងតម្លៃនេះក៏គង់តែគេយកមិនបានលុយមួយរៀលផង នៅចំណុចអូរបឹងឈូក ស្ថិតក្នុងភូមិទួលរមាស សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ពួកគាត់សម្តែងការការមិនពេញចិត្ត ហើយក៏ព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពដីធ្លីរបស់ខ្លួន បន្ទាប់ពីមានបុគ្គលមានឥទ្ធិពល និងមានលុយ មកបញ្ចុះបញ្ចូល និងធ្វើប្រជាភិថុតដើម្បីទិញដីពួកគាត់ ក្នុងតម្លៃទាបជាងទីផ្សារ។ប្រភពពីប្រជាពលរដ្ឋបានរៀបរាប់ប្រាប់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នេះថា ពួកគាត់ជាទុរគតជន…
ទោះបីជាត្រូវបានអាជ្ញាធរហាមឃាត់ម្តងរួចហើយក៏ដោយតែសហគ្រាស ជេអិល នៅតែសង់សំណង់រំលោភចូលចំណីទន្លេយ៉ាងរំភើយដដែល
កណ្តាល៖ សហគ្រាស ជេអិល ផលិតគ្រឿងឧបភោគបរិភោគ ដូចជា ប្រហិតគ្រប់មុខ ត្រីខ កំប៉ុង ផ្អកត្រីប្រា ប្រហុក ជាដើម ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បានសង់សំណង់រឹងមាំរំលោភចូលចំណីទន្លេជាច្រើនម៉ែត្រ យ៉ាងរំភើយទោះបីជាច្បាប់ហាមឃាត់យ៉ាងណាក៏ដោយនៅតែមិនខ្វល់ពីផលប៉ះពាល់ដល់សម្បត្តិសាធារណៈរបស់រដ្ឋដែរ។ ទោះបីយ៉ាងណាអង្គភាពយើង បានសុំការបញ្ជាក់ពន្យល់ពីលោកអភិបាលរងស្រុកពូញាឮ…
ប្រទេសមានច្បាប់ទោះបីជាខំរត់ដល់ណាក៏នៅតែគេចមិនរួចពីទ្រុងទេពិតជា ដូចពាក្យចាស់លោកពោលថា កុកពិតជាភ្លេចជុង មែន
រាជធានីភ្នំពេញ៖ ជនបង្ករបួសស្នាម និងប៉ុនប៉ងចាក់សម្លាប់ឈ្មោះ យ៉េត យ៉ត ហៅវែង ភេទប្រុស មុខរបរសណ្ដាប់ធ្នាប់សាលាខណ្ឌសែនសុខ បានបង្ករបួសស្នាមលើជនរងគ្រោះ ជាសន្តិសុខភូមិ ឈ្មោះ រឿន សំណាង ភេទប្រុស អាយុ ៣៤ឆ្នាំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខតូបលក់ចាប់ហ៊ួយក្នុងផ្សារក្រមួនភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី…