ខេត្តក្រចេះ៖ នៅថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារចម្រុះរួមមាន មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចូលរួមសហការជាមួយអធិការរដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត គណៈកម្មការស្រុកដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកឆ្លូង ។សរុបអ្នកចូលរួមចំនួន១៦នាក់ និងបានប្រើទូកម៉ាស៊ីនចំនួន៣គ្រឿង បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមដងព្រែកឆ្លូង ស្រុកឆ្លូង ហើយទទួលបាននូវលទ្ធផលដូចខាងក្រោម៖១-…
ទោះបីរាជរដ្ឋាភិបាលកំពុងទប់ស្កាត់យ៉ាងណាបទ ល្មើសព្រៃឈើនៅតែសម្រុកដឹកយ៉ាងអនាធិបតេយ្យ! តើជនម្នាក់នេះអាងខ្នងអាងខ្សែ អ្នកធំឬយ៉ាងណាហ៊ានតដៃ និងរើសឈើទម្លាក់មុខសមត្ថកិច្ច និងរដ្ឋបាលព្រៃឈើ យ៉ាងក្រអឺតក្រទម?
ខេត្តព្រះវិហារ៖ ក្រោយមានការរាយការណ៍ និងសហការយ៉ាងទាន់ពេលវេលាពីប្រជាពលរដ្ឋ រហូតដល់កម្លាំងសមត្ថកិច្ចជំនាញចុះមកអន្តរាគមន៍ទប់ស្កាត់ភ្លាមៗយ៉ាងណាក៏ដោយ ក៏ជនល្មើសបំផ្លាញធនធានធម្មជាតិនៅតែបង្ហាញភាពកំរោល មើលងាយច្បាប់ និងសមត្ថកិច្ចយ៉ាងព្រហើន ដែលជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ជនល្មើសរូបនេះប្រហែលជាមាន «ខ្នងបង្អែក» ឬអាងអំណាចបុគ្គលអ្នកធំណាមួយនៅពីក្រោយខ្នងឬយ៉ាងណា? បានជាហ៊ានក្រអឺតក្រទមមុខសមត្ថកិច្ចដូច្នេះការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដ៏ក្តៅគគុកនេះ បានកើតឡើងនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៦ ដោយមានកិច្ចសហការពីកម្លាំងជំនាញដឹកនាំដោយលោក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ រួមជាមួយកម្លាំង…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។ ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។
រដ្ឋមន្ត្រីក្រសួងផែនការម្នាក់បានបើករថយន្តបុកដូនជីបណ្តាលឱ្យស្លាប់នៅនឹងកន្លែង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឱ្យដូនជីអាយុ៤២ឆ្នាំម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុខណៈពេលដើរឆ្លងផ្លូវទៅវត្ត ករណីគ្រោះថ្នាក់ចរាចណ៍នេះបង្កឡើងដោយលោក វី ហៀង អាយុ៧៧ឆ្នាំ រដ្ឋលេខាធិការក្រសួងផែនការ បានបើកឡានបុកដូនជីពេញមួយទំហឹងតែម្តង។ លោក វី ហៀង ដែលមានអាយុ៧៧ឆ្នាំ ត្រូវនគរបាលចរាចរណ៍ឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
រថភ្លើងក្រឡាប់ធ្លាក់ទូដឹកប្រេង នៅសង្កាត់អូរចារ
បាត់ដំបង៖រថភ្លើងដឹក ប្រេងឥន្ធនៈ ១ ខ្សែ ធ្វើដំណើរ ចេញពីស្ថានីយរថភ្លើងបាត់ដំបង ឆ្ពោះទៅខេត្តបន្ទាយមានជ័យ បានក្រឡាប់ធ្លាក់សុីទែន ប្រេង សាំង បង្កអោយមានការភ្ញាក់ផ្អើល ដល់ អាជ្ញាធរ និង សមត្ថកិច្ច ចុះជួយអន្តរាគមន៍ ភ្លាមៗ ក្រោយពេលកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង…
ស្ត្រីជើងខ្លាំងកាងកន្លែងជីករ៉ែមាសខុសច្បាប់នៅស្រុកសណ្ដាន់ កំពុងគំរាមកំហែងដល់ជីវិតមនុស្ស និងបរិស្ថាន ខណៈសមត្ថកិច្ចពាក់ព័ន្ធហាក់ដូចជាមើលមិនឃើញឬមិនដឹង?
ខេត្តកំពង់ធំ៖ សកម្មភាពជីកកកាយ និងធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់កំពុងកើតមានឡើងនៅចំណុចអូរឃ្មួង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ គ្មានការទប់ស្កាត់ពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ទើបបានជាស្ត្រីជើងខ្លាំងម្នាក់នេះហ៊ានថា ឱ្យអ្នកសារព័ត៌មានយើងយ៉ាងនេះ?សកម្មភាពនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាព និងការបំផ្លាញធនធានធម្មជាតិ។យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា សកម្មភាពជីកកកាយរុករ៉ែខុសច្បាប់ដែលស្ថិតនៅទីតាំងខាងលើនេះមិនមានមន្ត្រីជំនាញណាមកទប់ស្កាត់ឡើយ ទើបធ្វើឱ្យស្ត្រីម្នាក់បានប្រមាថមកលើអ្នកសារព័ត៌មានថែមទៀត ហើយសកម្មភាពជីករ៉ែខុសច្បាប់នេះអ្នកសារព័ត៌មានយើងបានចុះទៅផ្តិតយករូបភាពតាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ រហូតមកដល់ពេលនេះនៅមិនមានការចុះបង្ក្រាបទាល់តែសោះ។ ហើយអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ រណ្ដៅរ៉ែជាច្រើនកន្លែងត្រូវបានជីកជម្រៅរហូតដល់១០ ទៅ១៥ម៉ែត្រ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ…
សកម្មភាពជីករណ្តៅរុករ៉ែដោយខុសច្បាប់និងគ្មានបច្ចេកទេសត្រឹមត្រូវបានគំរាមកំហែងអាយុជីវិតមនុស្ស និងបរិស្ថានយ៉ាងខ្លាំង ខណៈប្រជាពលរដ្ឋជាច្រើនកំពង់រង់ចាំមើលចំណាត់ការក្តៅរបស់ក្រសួងពាក់ព័ន្ធ
ខេត្តព្រះវិហារ៖ សកម្មភាពជីកកកាយ និងធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់កំពុងកើតមានឡើងយ៉ាងអនាធិបតេយ្យជាច្រើនស្ថិតនៅចំណុចរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ គ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធណាមកចាត់វិធានការទប់ស្កាត់ ឬអប់រំឡើយ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាព និងអាយុជីវិតរបស់កម្មករដែលជីករ៉ែ ជាពិសេសការបំផ្លាញធនធានធម្មជាតិ។យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា សកម្មភាពជីករ៉ែខុសច្បាប់នេះមានខ្សែបណ្តាញ «អ្នកកាង» ចាំគៀបសង្កត់ប្រមូលលុយ និងជួលទីតាំងធ្វើអាជីវកម្មក្នុងតម្លៃចាប់ពី ២លាន ទៅ ៣លានរៀល…
តើភូមិឃុំសុវត្ថិភាព និងសន្តិសុខនៅកន្លែងណា? បើមន្ត្រីរងប៉ុស្តិ៍ ឃុំរមណី ស្រុករវៀង និងកងកម្លាំងសមត្ថកិច្ចចូលលេងល្បែងអស់ទៅហើយនោះ តើពលរដ្ឋសង្ឃឹមអ្វីទៀត?…
ខេត្តព្រះវិហារ៖ មហាជនបាននាំគ្នាឆ្ងល់ជាខ្លាំងថា តើក្រុមអ្នកលេងល្បែងជល់មាន់ដុះស្លែ និងអាប៉ោង ហ៊ាននាំគ្នា ប្រមូលផ្ដុំគ្នាលេងបានដោយសេរី រាល់ថ្ងៃមិនថាថ្ងៃ មិនថាថ្ងៃ សុក្រសៅរ៍ អាទិត្យ នោះទេ គឺលេងបានដោយរលូន ស្រែកហ៊ោកញ្ជ្រៀវលាន់រំពង ចំណែកមន្ត្រីអាជ្ញាធរ ពាក់ព័ន្ធ ក្នុងមូលដ្ឋាន ធ្វើជាមើលមិនឃើញ ខណៈដែលល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះបានកើតមាននៅក្នុងមូលដ្ឋានក្នុងស្រុករវាង ក្លាយទៅជាជំងឺរ៉ាំរ៉ៃទៅហើយនោះ។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី…
រថយន្តវេអងមួយគ្រឿងបានគេចពីម៉ូតូបុកសត្វឆ្កែបណ្តាលឱ្យធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង 07-05នាទី មានករណីឧប្បត្តិហេតុ កើតឡើងត្រង់ចំណុចភូមិព្រែកសំរោងទី01 ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ។ ដោយរថយន្តV1ម៉ាក DAEWOO ក្បាលពាក់ស្លាកលេខ ភ្នំពេញ 3F 4518សឺមីរឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A7479 ដឹកទឹកបរិសុទ្ធកម្ពុជា…
ប្រជាពលរដ្ឋចំនួន១៧០គ្រួសារនៅស្រុកតាំងគោក មិនទាន់ទទួលបានដីពួកគាត់បានអាស្រ័យផលនៅឡើយទេ បើទោះបីជាពួកគាត់បានបានតវ៉ានៅភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ម្តងទៀតនៅស្ទូបមិត្តភាពជិតវិមានឯករាជ្យវិមាននិងមុខក្រសួងដែនដី
ភ្នំពេញ៖ បន្ទាប់ពីបានដាក់លិខិតផ្លូវការទៅកាន់ស្ថាប័នព្រឹទ្ធសភារួច ប្រជាពលរដ្ឋចំនួន១៧០ គ្រួសារ រស់នៅក្នុងភូមិគោកត្របែក និងភូមិគោកអណ្តែត ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានធ្វើដំណើរមកប្រមូលផ្តុំគ្នានៅសួនច្បារសម្តេចតេជោ ក្បែររង្វង់មូលវិមានឯករាជ្យ ជិតភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកបដាស្នើសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ដើម្បីជួយដោះស្រាយវិវាទដីស្រែអាស្រ័យផលទំហំ ៥៣០ហិកតា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។…