ប្រទេសមានច្បាប់ទោះបីជាខំរត់ដល់ណាក៏នៅតែគេចមិនរួចពីទ្រុងទេពិតជា ដូចពាក្យចាស់លោកពោលថា កុកពិតជាភ្លេចជុង មែន
រាជធានីភ្នំពេញ៖ ជនបង្ករបួសស្នាម និងប៉ុនប៉ងចាក់សម្លាប់ឈ្មោះ យ៉េត យ៉ត ហៅវែង ភេទប្រុស មុខរបរសណ្ដាប់ធ្នាប់សាលាខណ្ឌសែនសុខ បានបង្ករបួសស្នាមលើជនរងគ្រោះ ជាសន្តិសុខភូមិ ឈ្មោះ រឿន សំណាង ភេទប្រុស អាយុ ៣៤ឆ្នាំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខតូបលក់ចាប់ហ៊ួយក្នុងផ្សារក្រមួនភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមការរៀបរាប់របស់ជនរងគ្រោះ រឿន សំណាង បានប្រាប់មកអ្នកសារព័ត៌មានយើងថា ជនបង្កឈ្មោះ យ៉េត យ៉ត ហៅវែង ភេទប្រុស កើតថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៩២ មុខរបរ សណ្ដាប់ធ្នាប់សាលាខណ្ឌសែនសុខ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ០៦១៥៦១៤២៤(០១) ទីកន្លែងកំណើត នៅឃុំសេដា ស្រុកដំបែរ ខេត្តកំពង់ចាម មានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅតូបជួល ផ្ទះលេខ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឪពុក ឈ្មោះ យ៉េត ប្រពន្ធឈ្មោះ ហេង សុខលាង មានកូនចំនួន ០៥នាក់ ជានីតិជន បានរត់គេចខ្លួន រហូតដល់ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៦ ចាប់ខ្លួនបានហើយ ដោយមាន ដីកាបង្គាប់ឱ្យចាប់ខ្លួន ពីលោកចៅក្រមជំនុំជម្រះ ព្រុំ ម៉ូនីន នៃសាលាដំបូងរាជធានីភ្នំពេញ មាត្រា ៣៥៣នៃក្រមនីតិវិធីព្រហ្មទណ្ឌ សំណុំរឿងព្រហ្មទណ្ឌលេខ ៧៦២២ ចុះថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ។
ដីកាសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះលេខ ៣៣៤៧ ឃ១ ដ.ដ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដែលទាក់ទិនទៅនឹងជនជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅចំណុចមុខតូបលក់ចាប់ហួយក្នុងផ្សារក្រមួនផ្លូវ១៩៧៤បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសទៅតាមបញ្ញត្តិមាត្រា២១៨ នាយក្រមព្រហ្មទណ្ឌបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនឈ្មោះ យ៉េត យ៉ត ហៅវែង ដាក់ពន្ធនាគារ រយៈពេល ៣ឆ្នាំ ពិន័យជាប្រាក់ 40 លានរៀល ជននេះគេចខ្លួនបាត់មួយរយៈ លុះមកដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នេះទើប កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនបាននៅក្នុងផ្ទះជនជាប់ចោទនេះតែម្ដង។
អង្គភាពសារព័ត៌មានយើងរង់ចាំមើលទៅលើចំណាត់ការរបស់សមត្ថកិច្ចជាបន្តទៀត និងរង់ចាំឆ្លើយតបរាល់ភាគីដែលពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការសូមអរគុណ៕


