ឃុំស្រយ៉ង់ ស្រុកគូលែន ជ្រកក្រោមស្លាកសុំច្បាប់កាយស្រះ ក៏ប៉ុន្តែគ្រាន់តែជាការបំភាន់ភ្នែកមហាជន តែប៉ុណ្ណោះ ការពិតររុករករ៉ែមាសទៅវិញ
ខេត្តព្រះវិហារ៖ តើមានអ្វីនៅពីក្រោយបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តព្រះវិហារ? ក្នុងស្រុកគូលែន ឃុំស្រយ៉ង់ គ្រឿងចាក់អេស្កាវ៉ាទ័រ៣គ្រឿង នៅ២ទីតាំងផ្សេងគ្នាកំពុងតែឆ្លៀតឱកាសរុករករ៉ែ មាស សុំច្បាប់ដើម្បីបំភាន់ភ្នែកមហាជនថា កាយស្រះដើម្បីយកទឹកសម្រាប់ផ្គត់ផ្គង់ធ្វើកសិកម្មក្នុងដីរបស់ខ្លួន តើម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រនេះ ហ៊ានលេងសៀកបំភាន់ភ្នែកមហាជនដូច្នេះទៅវិញ? ភ្នាក់ងារសារព័ត៌មានយើងក៏បានចុះផ្ដិតយករូបភាព និងតាមដានយ៉ាងយកចិត្តទុកដាក់ អាអ៊ិច២គ្រឿងនៅភ្នំតាយ៉ុកដែរថាកាយស្រះដាំរម៉ើល តែធាតុពិតដើរកាយពេញលើភ្នំ និងចង្កេះភ្នំ។

ភ្ងាក់ងារយើងបានថតយករូបភាពថ្មីៗ ប៉ុណ្ណឹងហើយ តើលោកមានអ្វីត្រូវដោះសារទៀត? រឿងមួយទៀត លោកជំទប់ទី ២ឃុំ លោក ឌីបូ មានសិទ្ធិអ្វីខ្លាំងម្ល៉េះបានជាហ៊ានចេញលិខិតប្រថាប់ត្រា ពីឃុំត្រយ៉ង់ ឱ្យទៅកាយស្រះក្នុងដែនព្រះរាជក្រឹត្យ តើលោកជ្រាបដែលឬទេ ថាដីនឹង ជាដីដែនគ្រប់គ្រងដោយមន្ទីរបស្ថាន? ១គ្រឿងទៀតធ្វើសកម្មភាពកាយរុករកលើភ្នំ១០០ ជាដែនសមត្ថកិច្ចរបស់បរិស្ថានខេត្តព្រះវិហារ បែជាគុបឃិតជាប្រព័ន្ធដើម្បីរុករករ៉ែ នេះវាមិនមែនត្រឹមតែមួយលើកនឹងទេ អ្នកសារព័ត៌បានចុះផ្សាយជាច្រើនលើករួចមកហើយ តួយ៉ាងដូចជាភ្នំសំរ៉ងជាដើម។
ប្រភពពីមហាជនក៏ដូចជាប្រជាពលរដ្ឋជាច្រើននៅទីនោះបានប្រាប់មកអង្គភាពយើងថា លោក ចិត្រា សូ រ៉ាឌី នេះដូចជាមានងារជាឧកញ៉ាទៀតផង អ្វីដែលប្រជាពលរដ្ឋគាត់មានចម្ងល់នោះ ពួកគាត់ពុំឃើញម្ចាស់អេស្ការទ័ររូបនេះ ជីកស្រះដើម្បីយកទឹកឡើយ ឃើញតែកាយយករ៉ែច្រកការ៉ុងជាច្រើនគំនរ គរនៅក្នុងទីតាំងដីរបស់ខ្លួនដែលសំអាងថា មានច្បាប់ស្ថិតនៅចំណុចភ្នំ១០០ ភូមិអូរចាកស្រា ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ដែលគ្រប់គ្រងដោយដែនបរិស្ថាន និងភ្នំតាយុគគ្រប់គ្រងដោយមន្ទីរកសិកម្មនៅក្នុងដីសម្បទាន សេដ្ឋកិច្ច ក្រុមហ៊ុនអេមានិត ខេត្តព្រះ វិហារ សង្ស័យថាគ្មានច្បាប់ អនុញ្ញាតិ ពីស្រុក ខេត្ត មន្ត្រីបរិស្ថាន និងមន្ទីធនធានរ៉ែ ឬក៏អាជ្ញាប័ណ្ណដើម្បី រុករក ឬក៏ធ្វើអាជីវកម្ម និងសិក្សាឬយ៉ាងណានោះឡើយ ។
ភ្នាក់ងារយើងបានសុំការបញ្ជាក់ ពីលោកអភិបាលស្រុកគូលែន លោក ប៉ែន ជីង លោកឆ្លើយថា ថ្ងៃនេះកម្លាំងអត់នៅអត់មានអ្នកណាចុះទៅទេចាំស្អែក ដឹងលទ្ធផលហើយ លោកនឹងចាត់កម្លាំងប៉េអឹម និងប៉ូលីសទៅ ហើយលោកបានបន្តទៀតថា ដីនឹងលោក ឧកញ៉ា ចិត្រា សុំច្បាប់ជីកស្រះមែន ក៏ប៉ុន្តែមិនជីកស្រះទេ បែរទៅរុករករ៉ែពិតមែន។
ចំណែកលោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ លោកបានបញ្ជាក់ប្រាប់មកភ្នាក់ងារយើងថា ទីតាំងស្ថិតនៅជាប់ភ្នំត្នោត គាត់ចាត់មន្ត្រីនៅភ្នំត្នោតឱ្យចុះទៅមើលទីតាំង ហើយលោកបានសុំឱ្យបាញ់លិខិតបញ្ជាក់ពីភូមិឃុំ ព្រោះដីនឹងនៅតំបន់ការពារមិនអាច ភូមិ មេឃុំ គ្មានសិទ្ធិចេញលិខិតឬអនុញ្ញាតបានឡើយ ទាល់តែមានលិខិតចេញពីក្រសួង យ៉ាងណានោះសូមបាញ់ឱ្យលោកបានមើលផង។
ប្រជាពលរដ្ឋសូមសំណូមពរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់សូមលោកចាត់វិធានការទប់ស្កាត់ចំពោះបញ្ហានេះផងទាន ជាពិសេសលោកអភិបាលខេត្ត ឯកឧត្តម គឹម រិទ្ធី ដែលជាអភិបាលនៃគណៈអភិបាលបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ដើម្បីដាក់ការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងតឹងរឹងក្នុងការទប់ស្កាត់រាល់បទល្មើសដែលមាននៅក្នុងខេត្តព្រះវិហារនេះ ដើម្បីឱ្យមានតម្លាភាព។
អង្គភាពយើងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចក្នុងខេត្តព្រះវិហារ តើលោកចាត់វិធានការយ៉ាងណា? ចំពោះករណីនេះអង្គភាពយើង និងរង់ចាំការបកស្រាយបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការសូមអរគុណ៕





