ការដេញថ្លៃគម្រោងឃុំស្រយ៉ង់ និងឃុំគូលែនជើង រងការរិះគន់ថា «ដេញតម្លៃប្រកិតគ្នាខុសធម្មតា» សង្ស័យមានការរៀបចំទុកជាមុនឬ?
ខេត្តព្រះវិហារ៖ មជ្ឈដ្ឋាន និងអ្នកតាមដានកំពុងផ្ទុះការសង្ស័យយ៉ាងខ្លាំងជុំវិញមិនតម្លាភាពនៃការដេញថ្លៃគម្រោងមូលនិធិឃុំ នៅក្នុងសាលាឃុំស្រយង់ ខេត្តព្រះវិហារ បន្ទាប់ពីលទ្ធផលនៃការដេញថ្លៃនៅឃុំស្រយ៉ង់ និងឃុំគូលែនជើង បង្ហាញនូវតំលៃដេញថ្លៃប្រកិតគ្នាយ៉ាងខុសប្រក្រតី ដែលមើលទៅហាក់ដូចជាមានការ ព្រមព្រៀងឬរៀបចំទុកជាមុនដើម្បីចែកប៉ាន់គ្នាកាន់គម្រោង។
យោងតាមប្រភពព័ត៌មានលម្អិតពីការបើកកញ្ចប់សំណើដេញថ្លៃ បានទម្លាយឱ្យដឹងពីតួលេខគួរឱ្យកត់សម្គាល់ដូចខាងក្រោម
នៅសាលាឃុំស្រយ៉ង់៖សាងសង់ផ្លូវបេតុងអាមេប្រវែង 500m ទទឹង6m កម្រាស់បេតុង0.15mដាក់លូមូលទោល0.60m×7m(4កន្លែង)ដាក់ស្លាកសញ្ញាគម្រោង(1កន្លែង) តម្លៃប៉ាន់ស្មានរបស់គម្រោងមានចំនួន ៤៤៧,៣៨១,០០០ រៀល(បួនរយសែសិបប្រាំពីរលានបីរយប៉ែតសិបមួយពាន់) ប៉ុន្តែក្រុមហ៊ុនដែលទទួលបានជោគជ័យឈ្នះការដេញថ្លៃ គឺក្រុមហ៊ុន( គ័ង លីណែត )ក្នុងតម្លៃ ៤៣៥,៤០០,០០០ រៀល(បួនរយសាមសិបប្រាំលានបួនរយពាន់ នឹងនៅសាលាឃុំគូលែនជើង៖ សាងសង់ផ្លូវបេតុងអាមេប្រវែង 300mទទឹង 6mកម្រាស់បេតុង 0.15mដាក់លូតូលមុខកាត់ 0.80 × 7mដាក់ស្លាកសញ្ញា(1កន្លែង) តម្លៃប៉ាន់ស្មានរបស់គម្រោងមានចំនួន ២៧២,៦៦៥,៣០០ (ពីររយចិតសិបពីរលានប្រាំមួយរយហុកសិបប្រាំពាន់បីរយ) ខណៈក្រុមហ៊ុនដែលដេញថ្លៃឈ្នះគឺក្រុមហ៊ុន «ពៅ រ៉ាឌី ខនស្ត្រាក់សិន» ក្នុងតម្លៃ ២៦៨,៦០០,០០០ រៀល(ពីររយហុកសិបប្រាំបីលានប្រាំមួយរយពាន់ ប្រជាពលរដ្ឋទន្ទឹងរង់ចាំសង្ឃឹមថាលុយដេញថ្លៃប្រកបដោយប្រជាធិបតេយ្យនិងបានចំណេញសមត្ថផលបន្ថែមឬពន្លូផ្លូវ។
អ្វីដែលធ្វើឱ្យគេដាក់ការសង្ស័យនោះគឺមានក្រុមហ៊ុនជាច្រើនបានមកចូលរួមជាក់ស្ដែងនៅឃុំស្រយ៉ង់ដាក់តែ 3ក្រុមហ៊ុន ឃុំគូលែនជើងមានបីក្រុមហ៊ុនដូចគ្នា តើក្រុមហ៊ុនទាំងនោះមកដើម្បីលាបសង្ការៈឫយ៉ាងណា? គម្លាតភាពរវាងតម្លៃប៉ាន់ស្មានរបស់រដ្ឋបាលឃុំ និងតម្លៃដែលដេញថ្លៃឈ្នះ មានភាគរយតិចតួចបំផុត (ចុះបានត្រឹមតែប្រហែល ២% ទៅ ៣% ប៉ុណ្ណោះ នៃតម្លៃគម្រោងសរុប)។ តាមបច្ចេកទេស និងបទពិសោធន៍នៃការដេញថ្លៃដែលមានការប្រកួតប្រជែងសេរីពិតប្រាកដ តម្លៃដេញថ្លៃតែងតែមានការប្រកួតប្រជែងទម្លាក់ចុះយ៉ាងច្រើន ដើម្បីទទួលបានគម្រោង លុះត្រាតែមានការ «ត្រូវរ៉ូវគ្នាផ្ទៃក្នុង» រវាងក្រុមហ៊ុនដេញថ្លៃ ឬមានការលេចធ្លាយតម្លៃបង្អែក ទើបអាចរក្សាដេញបានតម្លៃខ្ពស់កៀកនឹងតម្លៃប៉ាន់ស្មានបែបនេះឬ
ការដេញថ្លៃក្នុងទម្រង់ប្រហាក់ប្រហែលគ្នានៅឃុំទាំងពីរនេះ រងការរិះគន់ថា អាចជាទម្រង់នៃការដេញថ្លៃ បែបរៀបជើងព្រួលឬយ៉ាងណា ដើម្បីការពារកុំឱ្យបាត់បង់ផលប្រយោជន៍ក្រុមហ៊ុនបក្សពួកខ្លួន និងដើម្បីរក្សាការចំណេញឱ្យបានខ្ពស់បំផុត។ ទង្វើនេះ មិនត្រឹមតែរំលោភលើគោលការណ៍ណែនាំស្តីពីលទ្ធកម្មសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង គ.ជ.អ.ប (NCDD) ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យបាត់បង់ថវិកាជាតិ ដែលគួរតែអាចសន្សំសំចៃបានយកទៅអភិវឌ្ឍន៍ផ្នែកផ្សេងទៀត។
សូមអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម(គីម រិទ្ធី)អភិបាលខេព្រះវិហារ និងគណៈកម្មាធិការលទ្ធកម្មថ្នាក់ខេត្តថ្នាក់ជាតិមេត្តាចុះពិនិត្យ និងស៊ើបអង្កេតលើនីតិវិធីដេញថ្លៃរបស់រដ្ឋបាលឃុំស្រយ៉ង់ និងឃុំគូលែន ដើម្បីធានាបាននូវភាពយុត្តិធម៌ និងតម្លាភាពពិតប្រាកដ
អង្គភាពសារព័ត៌មានយើង នឹងបន្តតាមដាន និងរង់ចាំការបកស្រាយបំភ្លឺពីសំណាក់មេឃុំស្រយ៉ង់ ឃុំគូលែន ក៏ដូចជាតំណាងក្រុមហ៊ុន (គ័ង លីណែត) និង (ពៅ រ៉ាឌី ខនស្ត្រាក់សិន)នៅពេលក្រោយ






