ខេត្តក្រចេះ៖ នៅថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារចម្រុះរួមមាន មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានចូលរួមសហការជាមួយអធិការរដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត គណៈកម្មការស្រុកដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកឆ្លូង ។សរុបអ្នកចូលរួមចំនួន១៦នាក់ និងបានប្រើទូកម៉ាស៊ីនចំនួន៣គ្រឿង បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមដងព្រែកឆ្លូង ស្រុកឆ្លូង ហើយទទួលបាននូវលទ្ធផលដូចខាងក្រោម៖១-…
Category: ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។ ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។
រថភ្លើងក្រឡាប់ធ្លាក់ទូដឹកប្រេង នៅសង្កាត់អូរចារ
បាត់ដំបង៖រថភ្លើងដឹក ប្រេងឥន្ធនៈ ១ ខ្សែ ធ្វើដំណើរ ចេញពីស្ថានីយរថភ្លើងបាត់ដំបង ឆ្ពោះទៅខេត្តបន្ទាយមានជ័យ បានក្រឡាប់ធ្លាក់សុីទែន ប្រេង សាំង បង្កអោយមានការភ្ញាក់ផ្អើល ដល់ អាជ្ញាធរ និង សមត្ថកិច្ច ចុះជួយអន្តរាគមន៍ ភ្លាមៗ ក្រោយពេលកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង…
ស្ត្រីជើងខ្លាំងកាងកន្លែងជីករ៉ែមាសខុសច្បាប់នៅស្រុកសណ្ដាន់ កំពុងគំរាមកំហែងដល់ជីវិតមនុស្ស និងបរិស្ថាន ខណៈសមត្ថកិច្ចពាក់ព័ន្ធហាក់ដូចជាមើលមិនឃើញឬមិនដឹង?
ខេត្តកំពង់ធំ៖ សកម្មភាពជីកកកាយ និងធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់កំពុងកើតមានឡើងនៅចំណុចអូរឃ្មួង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ គ្មានការទប់ស្កាត់ពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ទើបបានជាស្ត្រីជើងខ្លាំងម្នាក់នេះហ៊ានថា ឱ្យអ្នកសារព័ត៌មានយើងយ៉ាងនេះ?សកម្មភាពនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាព និងការបំផ្លាញធនធានធម្មជាតិ។យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា សកម្មភាពជីកកកាយរុករ៉ែខុសច្បាប់ដែលស្ថិតនៅទីតាំងខាងលើនេះមិនមានមន្ត្រីជំនាញណាមកទប់ស្កាត់ឡើយ ទើបធ្វើឱ្យស្ត្រីម្នាក់បានប្រមាថមកលើអ្នកសារព័ត៌មានថែមទៀត ហើយសកម្មភាពជីករ៉ែខុសច្បាប់នេះអ្នកសារព័ត៌មានយើងបានចុះទៅផ្តិតយករូបភាពតាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ រហូតមកដល់ពេលនេះនៅមិនមានការចុះបង្ក្រាបទាល់តែសោះ។ ហើយអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ រណ្ដៅរ៉ែជាច្រើនកន្លែងត្រូវបានជីកជម្រៅរហូតដល់១០ ទៅ១៥ម៉ែត្រ ដោយគ្មានបច្ចេកទេសត្រឹមត្រូវ…
សកម្មភាពជីករណ្តៅរុករ៉ែដោយខុសច្បាប់និងគ្មានបច្ចេកទេសត្រឹមត្រូវបានគំរាមកំហែងអាយុជីវិតមនុស្ស និងបរិស្ថានយ៉ាងខ្លាំង ខណៈប្រជាពលរដ្ឋជាច្រើនកំពង់រង់ចាំមើលចំណាត់ការក្តៅរបស់ក្រសួងពាក់ព័ន្ធ
ខេត្តព្រះវិហារ៖ សកម្មភាពជីកកកាយ និងធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់កំពុងកើតមានឡើងយ៉ាងអនាធិបតេយ្យជាច្រើនស្ថិតនៅចំណុចរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ គ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធណាមកចាត់វិធានការទប់ស្កាត់ ឬអប់រំឡើយ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាព និងអាយុជីវិតរបស់កម្មករដែលជីករ៉ែ ជាពិសេសការបំផ្លាញធនធានធម្មជាតិ។យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា សកម្មភាពជីករ៉ែខុសច្បាប់នេះមានខ្សែបណ្តាញ «អ្នកកាង» ចាំគៀបសង្កត់ប្រមូលលុយ និងជួលទីតាំងធ្វើអាជីវកម្មក្នុងតម្លៃចាប់ពី ២លាន ទៅ ៣លានរៀល…
តើភូមិឃុំសុវត្ថិភាព និងសន្តិសុខនៅកន្លែងណា? បើមន្ត្រីរងប៉ុស្តិ៍ ឃុំរមណី ស្រុករវៀង និងកងកម្លាំងសមត្ថកិច្ចចូលលេងល្បែងអស់ទៅហើយនោះ តើពលរដ្ឋសង្ឃឹមអ្វីទៀត?…
ខេត្តព្រះវិហារ៖ មហាជនបាននាំគ្នាឆ្ងល់ជាខ្លាំងថា តើក្រុមអ្នកលេងល្បែងជល់មាន់ដុះស្លែ និងអាប៉ោង ហ៊ាននាំគ្នា ប្រមូលផ្ដុំគ្នាលេងបានដោយសេរី រាល់ថ្ងៃមិនថាថ្ងៃ មិនថាថ្ងៃ សុក្រសៅរ៍ អាទិត្យ នោះទេ គឺលេងបានដោយរលូន ស្រែកហ៊ោកញ្ជ្រៀវលាន់រំពង ចំណែកមន្ត្រីអាជ្ញាធរ ពាក់ព័ន្ធ ក្នុងមូលដ្ឋាន ធ្វើជាមើលមិនឃើញ ខណៈដែលល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះបានកើតមាននៅក្នុងមូលដ្ឋានក្នុងស្រុករវាង ក្លាយទៅជាជំងឺរ៉ាំរ៉ៃទៅហើយនោះ។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី…
ប្រជាពលរដ្ឋចំនួន១៧០គ្រួសារនៅស្រុកតាំងគោក មិនទាន់ទទួលបានដីពួកគាត់បានអាស្រ័យផលនៅឡើយទេ បើទោះបីជាពួកគាត់បានបានតវ៉ានៅភ្នំពេញដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ម្តងទៀតនៅស្ទូបមិត្តភាពជិតវិមានឯករាជ្យវិមាននិងមុខក្រសួងដែនដី
ភ្នំពេញ៖ បន្ទាប់ពីបានដាក់លិខិតផ្លូវការទៅកាន់ស្ថាប័នព្រឹទ្ធសភារួច ប្រជាពលរដ្ឋចំនួន១៧០ គ្រួសារ រស់នៅក្នុងភូមិគោកត្របែក និងភូមិគោកអណ្តែត ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានធ្វើដំណើរមកប្រមូលផ្តុំគ្នានៅសួនច្បារសម្តេចតេជោ ក្បែររង្វង់មូលវិមានឯករាជ្យ ជិតភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកបដាស្នើសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ដើម្បីជួយដោះស្រាយវិវាទដីស្រែអាស្រ័យផលទំហំ ៥៣០ហិកតា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។…
តើមានអ្វីនៅពីក្រោយ? ការកាប់បំផ្លាញ និងទន្ទ្រានយកដីក្នុងតំបន់ការពារធម្មជាតិនៅស្រុកឆែប ទើបធ្វើឱ្យអាជ្ញាធរមិនហ៊ានទទួលយកវត្ថុតាងមករក្សាទុក
ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ តំណាងប្រជាពលរដ្ឋប្រមាណ ៣០នាក់ រស់នៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរួមគ្នាចុះទប់ស្កាត់ និងដកហូតបានម៉ាស៊ីនអារឈើចំនួន ៣គ្រឿង និងគោយន្តកន្ត្រៃ ១គ្រឿង ខណៈក្រុមល្មើសកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើនៅចំណុច «ត្រពាំងអន្សម និងទីលានលោកតាដេវ»បានរំលោភទន្ទ្រានដីព្រៃការពារធម្មជាតិ និងដីជំនឿអារក្សអ្នកតារបស់ជនជាតិដើមភាគតិច…
គម្រោងដេញថ្លៃជួសជុលផ្លូវលំក្រាលដីថ្មភ្នំពីរខ្សែ និងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំណងឃីឡឹកធ្លាក់តម្លៃជិតពាក់កណ្ដាលឈ្នះដោយក្រុមហ៊ុន ចាំងហៀវហូរ ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ តម្លាភាពក្នុងការដេញថ្លៃគម្រោងជួសជុលផ្លូវលំក្រាលដីថ្មភ្នំ ចំនួន២ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំណងឃីឡឹក បានធ្លាក់តម្លៃជិតពាក់កណ្ដាល ដេញថ្លៃឈ្នះដោយក្រុមហ៊ុនចាំងហៀវហូរ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដំណើរការដេញថ្លៃបើកចំហរសម្រាប់គម្រោងអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានប្រព្រឹត្តទៅដោយជោគជ័យ។ ការប្រកួតប្រជែងតម្លៃយ៉ាងស្វិតស្វាញ ជាលទ្ធផលគម្រោងជួសជុលផ្លូវលំ និងហេដ្ឋារចនា សម្ព័ន្ធរវាង ភូមិណងបូ និងភូមិជាមាឌ…
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2)
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អាប់ឌុប រ៉ាហ៊ីម អាប់ឌុលឡា Abdul Raheem Abdulla, ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ…