បទល្មើសរុក រក រ៉ែមាសនៅភ្នំលុងយ៉ាងអាណាធិបតេយ្យគ្មានអ្នកចុះបង្ក្រាប





ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ រស់នៅចំណុច ភ្នំលុង ភូមិរំដេង ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ បានរិះគន់ចំៗថា ម្ចាស់គ្រឿងចក្រដើរឈូសឆាយព្រៃឈើ របស់រដ្ឋដើម្បី រុករករ៉ែមាសអនាធិបតេយ្យ ជាច្រើនគ្រឿង កំពុងសម្រុកឈូសឆាយដីព្រៃ នឹងរុករករ៉ែ យ៉ាងគឃ្លើន ហាក់បីដូចមិនខ្លាចញញើត មន្ត្រីជំនាញ ដែលពាក់ព័ន្ធ សោះឡើយ ឬមួយមានអ្វីនៅពីក្រោយខ្នង ពួកគេ បានជាពួកអ្នកប្រព្រឹត្តបទល្មើសទាំងនោះ មិនខ្លាចច្បាប់សោះអញ្ចឹង ក្រុមអ្នកសារព័ត៌មានយើង បានចុះផ្ដិតយករូបភាពបទល្មើសដើម្បីរាយការណ៍ ជូនទៅគ្រប់មន្ត្រីជំនាញដែលពាក់ព័ន្ធ ទាំងព្រះរាជអាជ្ញា ក្នុងខេត្តព្រះវិហារ នៅតែពុំទទួលបានលទ្ធផលក្នុងការបង្ក្រាបនោះឡើយ។
ពលរដ្ឋដែលរស់នៅទីនោះ បានសង្ស័យថា តើមានអ្វីឲ្យប្រាកដបានជាបទល្មើសឈូសឆាយរុករានទន្ទ្រានរុករករ៉ែមាសនេះ ហាក់ដូចជាមិនថយ មិនខ្លាចញញើតទៅនឹងច្បាប់ ទាំងដែលប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសលុបបំបាត់ រាល់អាជ្ញាប័ណ្ណធ្វើអាជីវកម្ម រ៉ែមាសមិនមានការផ្ដល់ឲ្យ ធ្វើអាជីវកម្មទៀតឡើយ ចុះហេតុអ្វីបានជានៅក្នុងភូមិរំដេងឃុំរម្យទម ស្រុករវាងនេះ មិនមានក្រសួង មានសមត្ថកិច្ចចុះមកបង្ក្រាបសោះអញ្ចឹង តើមកពីមូលហេតុអ្វីឲ្យប្រាកដ។
ប្រជាពលរដ្ឋនៅក្នុងស្រុករវាង បានសុំសំណូមពរ ទៅដល់ក្រសួងសាមីដែលពាក់ព័ន្ធ បង្ក្រាបធនធានធម្មជាតិគ្រប់ប្រភេទ ជាពិសេសឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារលោកគឹមរិទ្ធី និងលោកស្នងការខេត្តព្រះវិហារ រួមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត ព្រះវិហារដែលជាគណៈកម្មការកងឯកភាពបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ដើម្បីចុះមកទប់ស្កាត់ រាល់បទល្មើសឈូសឆាយទន្ទ្រានរុករកអារ៉ែមាសខុសច្បាប់ ដែលកើតឡើងនៅក្នុងភូមិសាស្ត្រ ស្រុក រវាងខេត្តព្រះវិហារនេះឲ្យមានប្រសិទ្ធភាពផងទាន។
អង្គភាពយើងក រង់ចាំរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសរុករករ៉ែមាសនិងធនធានធម្មជាតិនិងនិងការអាឆ្លើយតបពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការសូមអរគុណ៕