ខេត្តក្រចេះកក្រើករឿងឈូសឆាយទន្ទ្រានយកដីព្រៃមកកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន

admin By admin July 11, 2026

ត្តក្រចេះ÷ថ្ងៃព្រហស្បតិ៍ទី 9 ខែកក្កដាឆ្នាំ 2026 បទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ស្ថិតនៅចំណុចស្រោមផ្អាវ ភូមិដងទង់ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ យកលេសថាមានប្លង់រឹង មួយសន្លឹកជាការអះអាងបំភាន់ភ្នែកសមត្ថកិច្ចនិងមហាជន

ក៏ប៉ុន្តែដីព្រៃកំពុងតែមានការរុករាននេះពុំពិតដូចនៅក្នុងប្លង់នោះទេ សូមបញ្ជាក់ផងដែរ ប្លង់នោះខុសទីតាំងគ្នាស្រឡះ ក្នុងប្លង់នោះដីមិនបានមួយហិចតាផង។
ក៏ប៉ុន្តែអេស្កាវ៉ាទ័រមួយគ្រឿងនេះ ដែលមហាជនស្គាល់ថា ឈ្មោះ លោករ៉ាត់ ហើយអ្នកផងឲ្យហស្សនាមថា ឧកញ៉ារ៉ាត់ ដែលធ្លាប់ដើរតែឈូសឆាយទន្ទ្រានប្ដីព្រៃរបស់រដ្ឋ ប្រកបមុខរបរតែ បទល្មើសព្រៃឈើគ្មានច្បាប់គ្រប់ទីកន្លែងសូមបញ្ជាក់ផងដែរដីដែលកំពុងតែធ្វើសកម្មភាពឈូសឆាយទន្ទ្រានយកជាង 10 ហិចនេះ គឺជាដី( ស )

ស្ថិតនៅក្នុងចំណុចសូន្យហើយជាដីរបស់រដ្ឋ គ្រប់គ្រងដោយមន្ទីរកសិកម្មរបស់ខេត្ត តើអាចមានរឿងអ្វីនៅក្រោយវាំងននខ្មៅមួយនេះ បានជាសមត្ថកិច្ចម្នាក់ៗដឹងហើយឮហើយឃើញហើយ។ បែរជា អាជ័យធ្លាក់ទឹក ហីអើៗស្ងាត់ឱ្យឈឹងដូច្នេះ។

រហូតដល់ពេលនេះអង្គភាពយើងមិនទាន់ដឹងថាមានច្បាប់អនុញ្ញាតឬក៏ច្បាប់កាន់កាប់ឬយ៉ាងណានោះនៅឡើយទេ?….
ទោះបីយ៉ាងណា តើអាចឈូសឆាយទន្ទ្រានព្រៃឈើបានដែរឬទេ បើយោងតាមប្រជាពលរដ្ឋនៅទីនោះបានបញ្ជាក់ប្រាប់មកអង្គភាពយើងថាដីកំពុងតែវ៉ៃនោះគឺជាដី ស គ្មានច្បាប់សូន្យមួយវាស់ឲ្យទេ ព្រោះកាលនិស្សិតវាស់នោះមិនមានវាស់ដីព្រៃកន្លែងវ៉ៃនោះឡើយ វាស់ដីមួយដុំនោះមានតែបួនម្ចាស់។

អង្គភាពយើងសុំការបញ្ជាក់ពីប្រធានមន្ទីរកសិកម្មខេត្តក្រចេះ លោក ទ្រី សុភ័ក្រ តាមលេខទូរសព្ទដែលមាន012998819ខលចូលជាច្រើនដងតែលោកពុំទទួល។

ទោះបីយ៉ាងណាក៏អង្គភាពយើងក៏បានសុំការបញ្ជាក់ពី លោកអភិបាលរងស្រុក សំបូរ លោកចេង គុមជប់ លោកប្រាប់មកអង្គភាពយើងថាចាំបន្តិចលោកនឹងរាយការជំនាញជំនាញបន្តទៀត។

ជុំវិញករណីខាងលើនេះ សូមជំនាញដែលពាក់ព័ន្ធនិងក្រសួងមានសមត្ថកិច្ចមេត្តាចុះត្រួតពិនិត្យផងទានតើបានសុំច្បាប់ធ្វើអាជីវកម្មឈូសឆាយឬយ៉ាងណា បើពុំដូច្នោះគេព្រៃឈើនៅតំបន់នេះ និងរលាយសាបសូន្យក្នុងពេលខាងមុខនេះជាក់ជាមិនខានឡើយ៕

អង្គភាពយើងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចជាបន្តទៅទៀតនិងរង់ចាំការបក

Leave a Reply

Your email address will not be published. Required fields are marked *