កម្លាំងសមត្ថកិច្ចជាមួយនឹងមន្ទីររ៉ែថាមពល ខេត្តព្រះវិហារ រួមជាមួយព្រះអាជ្ញារង លោក ស្រេង វុទ្ធា ខេត្តព្រះវិហារ បានចុះទៅបង្ក្រាបគ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿងដែលកំពុងឈួសឆាយរុករករ៉ែ

admin By admin July 17, 2026

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជាមួយនឹងមន្ទីររ៉ែថាមពល ខេត្តព្រះវិហារ រួមជាមួយព្រះអាជ្ញារង លោក ស្រេង វុទ្ធា ខេត្តព្រះវិហារ បានចុះទៅបង្ក្រាបគ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿងដែលកំពុងឈួសឆាយរុករករ៉ែ យ៉ាងណាធិបតេយ្យនៅចំណុចភ្នំតាយុគ ឃុំស្រយង់ខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងការចុះបង្ក្រាបក្នុងចំណុចចាប់ពីភ្នំមួយរយដល់ភ្នំតាយុគ បច្ចុប្បន្នគ្រឿងចក្រដែលឈូសឆាយបង្ក្រាបបាននោះ មន្ទីរ៉ែថាមពលខេត្តព្រះវិហារ បានចាប់យកទៅដាក់នៅស្នាក់ការកងរាជអាវុធហត្ថស្រុកគូលែន និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត។

ភ្នាក់ងារសារព័ត៌មាន យើងបានរាយការណ៍ជូនទៅលោកអភិបាលស្រុកគូលែន លោក ប៉ែន ជឹង លោកតែងតែបញ្ជាក់ម្នាក់ងារសារព័ត៌មានយើងថា គ្រឿងចក្រទាំងនោះ ជីកស្រះ ដាំទុរេនក្នុងចំការទៅវិញ ជាក់ស្ដែងគ្រឿងចក្រទាំងនោះ ពុំមែនជីកស្រះដើម្បីយកទឹកដាំធុរេនដូចលោកអភិបាលស្រុកគូលែនធ្លាប់បានប្រាប់មកភ្នាក់ងារយើងនោះទេ ការពិតកំពុងសម្រុកជីករករ៉ែយ៉ាងណាធិបតេយ្យផ្ទុយពីការពិតដែលលោកបានបញ្ជាក់ប្រាប់មកភ្នាក់ងារយើង។

ពលរដ្ឋនិងមជ្ឈដ្ឋានដែលរស់នៅទីនោះ មានការអបអរសាទរ ដែលលោកព្រះរាជអាជ្ញា និងមន្ទីរ៉ែថាមពលខេត្ត បានចុះបង្ក្រាបទាន់ពេលវេលា អង្គភាពយើងនិងរង់ចាំឃ្លាំមើល ចំណត់ការនេះ ជាបន្តទៅទៀតសូមអរគុណ៕

Leave a Reply

Your email address will not be published. Required fields are marked *