ឈើជន្លង់ម្រេចដឹកយកមកស្តុបទុកនៅភូមិបង្គូវ ឃុំទ្រៀក ត្រៀមដឹកយកទៅលក់នៅប្រទេសវៀតណាមសមត្ថកិច្ចមិនហ៊ានបង្ក្រាប

admin By admin July 12, 2026

ខេត្តត្បូងឃ្មុំ៖  ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បទល្មើស ឈើជន្លង់ម្រេចដែលក្នុងច្បាប់ដាក់ថា យកមកចែកចាយឱ្យប្រជាពលរដ្ឋដាំម្រេចនៅក្នុងស្រុក ប៉ុន្តែមិនមែនដូចនៅ ក្នុងច្បាប់របស់ រដ្ឋបាលព្រៃឈើ អនុញាតិនោះទេ គឺក្រុមឈ្មួញតែងតែឆ្លៀតឱកាសកំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ពេលយប់លើកដាក់តាមឡានកែច្នៃ និងត្រាក់ទ័រនៅពេលយប់យកឆ្លងដែនទៅប្រទេសវៀតណាម យ៉ាងរលូនពុំដែលឃើញរំខានដល់សមត្ថកិច្ចនោះឡើយ។

អ្វីដែលហួសចិត្តនោះ គឺមិនឃើញអស់លោកមន្ដ្រី និងជំនាញណាមួយធ្វើការចុះបង្ក្រាបបទល្មើសឆ្លងដែនសោះឡើយ ពលរដ្ឋសង្ស័យថា មានការបើកភ្លើងខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ ហើយ ទើបឈើជន្លង់ម្រេចនៅភូមិបង្គូវ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំទាំងឡានៗវេរអង មកតាំងពីបណ្ដាខេត្តនានាដូច ជាខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី យកមកចូលក្នុងទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំទាំងអស់ជារៀងរាល់យប់ ក្នុងមួយយប់ៗ៥ទៅ៦ឡានវេរអង ចូលក្នុងរោងដេប៉ូ ហើយលើកដាក់លើឡានកែឆ្នៃរួចត្រៀម ដឹកឆ្លងដែនទៅប្រទេសវៀតណាមនៅពេលស្ងាត់។

ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះ លោក ដា មេសង្កាត់រដ្ឋបាលព្រៃឈើមេមត់ និងមន្ត្រីពាក់ព័ន្ធក្នុងនាមលោកជានាយសង្កាត់រដ្ឋបាលព្រៃឈើ គួរតែធ្វើការចុះពិនិត្យហេតុអ្វី បានជាបណ្ដែតបណ្ដោយឱ្យបទល្មើសជន្លង់ម្រេចឆ្លងដែនគគ្រឹកគគ្រេងមិនបង្ក្រាបដូច្នេះ។ 

មហាជនបានដាក់ការសង្ស័យថា នឹងអាចត្រូវរូវគ្នា បានជាហ៊ានបើកភ្លើងខៀវឱ្យឈ្មួញដឹកបទល្មើសដូច្នេះ ហើយក៏សូមសំណូមពរដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនិ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំមេត្តាចាត់មន្ត្រីក្រោមឱវាទជួយធ្វើការចុះពិនិត្យផងទាន។

អង្គភាពយើងរង់ចាំឃ្លាំមើលចំណាត់ការរបស់សមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងការចុះពិនិត្យ និងបង្ក្រាបបទល្មើសនេះដោយយកចិត្តទុក ហើយក៏រង់ចាំការបកស្រាយបំភ្លឺបន្ថែម​ពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ

Leave a Reply

Your email address will not be published. Required fields are marked *