សកម្មភាពបូមរ៉ែមាសខុសច្បាប់នៅចំណុចបក្យសម្ព័ន្ធ បែកចាន ភូមិអូរយ៉ាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេតខេត្តក្រចេះ
ខេត្តក្រចេះ ៖ សកម្មភាពជីកកកាយរុករករ៉ែ និងបូមមាសដោយខុសច្បាប់ កំពង់រីករាលដាលពេញឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានពលរដ្ឋរាយការណ៍ប្រាប់មកអង្គភាពយើងថា កំពុងតែកើតមានឡើងយ៉ាងអនាធិបតេយ្យ ស្ថិតនៅចំណុច បក្យសម្ព័ន្ធ បែកចាន ក្នុងភូមិអូរយ៉ាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលកំពុងបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់បរិស្ថាន និងសន្តិសុខក្នុងមូលដ្ឋាន។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានឱ្យដឹងថា ក្រុមជនខិលខូចបាននាំយកឧបករណ៍បូមមាស និងគ្រឿងម៉ាស៊ីនម៉ាស៊ូតខ្នាតធំចូលទៅធ្វើសកម្មភាព បញ្ឈីតយករ៉ែមាសដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ហើយសកម្មភាពនេះមិនត្រឹមតែបំផ្លាញធនធានធម្មជាតិ និងព្រៃឈើនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងអាចបង្កឱ្យមានការបំពុលប្រភពទឹកតាមរយៈការប្រើប្រាស់សារធាតុគីមី (ដូចជាបារ៉ត) ដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស និងសត្វ។
អង្គភាពយើងបានសុំការបញ្ចាក់ពីលោក គា ប៊ួ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ នៅថ្ងៃចន្ទទី២៧ ខែកក្កដា ២០២៦ តាមរយ:លេខ 097 639 5238 មិនអាចទាក់ទងបានទេ។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិលក្នុងមូលដ្ឋានបានអំពាវនាវយ៉ាងទទូច ដល់អាជ្ញាធរដែនដី ស្រុកសំបូរ ក៏ដូចជាមន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពល ខេត្តក្រចេះ ជាពិសេសមន្ទីរបរិស្ថានក្នុងខេត្តក្រចេះ និងអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងកងរាជអាវុធហត្ថខេត្តក្រចេះដែលជាគណៈកម្មការឯកភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាចុះទប់ស្កាត់ និងមានវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមជនល្មើសទាំងនោះ ដើម្បីការពារធនធានធម្មជាតិ និងរក្សាសន្តិសុខជូនសហគមន៍។
អង្គភាពយើងនិងរងចាំកាបកស្រាយនិងឃ្លាំមើលចំណាត់ការបស់សម្ថតកិច្ចមន្ត្រីសាមីដែលពាក់ពន័ក្នុងកាបង្ក្រាបបទល្មើសគ្រប់ប្រភេទយ៉ាងយកចិត្តទុក្ខដាក់ ព្រមទាំងរង់ចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការ៕



