តើបិទបាំងជិតទេ រដ្ឋបាលឃុំក្រង់តេះ ចេញសេចក្តីបំភ្លឺបដិសេធ ខណៈរូបភាព និងវីដេអូភស្តុតាងមានពេញដៃមហាជន

មណ្ឌលគិរី៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំ​ក្រង់តេះ បានចេញសេចក្តីបំភ្លឺព័ត៌មានបដិសេធ​ចំពោះការចុះផ្សាយរបស់ផេក K.E.S TV News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ទាំងស្រុងដោយអះអាងថា​ការចុះផ្សាយរបស់សារព័ត៌មានយើង​ខ្ញុំមិនមានមូលដ្ឋានច្បាស់លាស់។ យោងតាមសេចក្តីបំភ្លឺព័ត៌មាន​ថា ដំណើរការដេញថ្លៃនេះ គឺបានអនុវត្តយ៉ាងខ្ជាប់​ខ្ជួន​តាម​នីតិ​វិធី​ច្បាប់ និងបទដ្ឋាន​បចេ្ចកទេសដោយ​មាន​ជ្រោម​ជ្រែង និងត្រួតពិនិត្យផ្ទាល់​ពី​គណៈកម្មការលទ្ធកម្ម​របស់​ឃុំ ការិយាល័យគាំទ្រឃុំ នៃរដ្ឋស្រុកពេជ្រាដា ព្រមទាំង​ទីចាត់​ការផែនការ…

កម្លាំងសមត្ថកិច្ចជាមួយនឹងមន្ទីររ៉ែថាមពល ខេត្តព្រះវិហារ រួមជាមួយព្រះអាជ្ញារង លោក ស្រេង វុទ្ធា ខេត្តព្រះវិហារ បានចុះទៅបង្ក្រាបគ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿងដែលកំពុងឈួសឆាយរុករករ៉ែ

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជាមួយនឹងមន្ទីររ៉ែថាមពល ខេត្តព្រះវិហារ រួមជាមួយព្រះអាជ្ញារង លោក ស្រេង វុទ្ធា ខេត្តព្រះវិហារ បានចុះទៅបង្ក្រាបគ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿងដែលកំពុងឈួសឆាយរុករករ៉ែ យ៉ាងណាធិបតេយ្យនៅចំណុចភ្នំតាយុគ ឃុំស្រយង់ខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងការចុះបង្ក្រាបក្នុងចំណុចចាប់ពីភ្នំមួយរយដល់ភ្នំតាយុគ បច្ចុប្បន្នគ្រឿងចក្រដែលឈូសឆាយបង្ក្រាបបាននោះ មន្ទីរ៉ែថាមពលខេត្តព្រះវិហារ…

គម្រោងដេញថ្លៃនៅឃុំក្រង់តេះ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានក្រុមហ៊ុន ខូវ ម៉េងឈ្នះក្នុងតម្លៃ៣១៤000000លានរៀល ហាក់ដូចជាមិនប្រក្រតី មានការសង្ស័យពីមហាជន

ខេត្តមណ្ឌលគិរី៖ ដំណើរការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងឃុំក្រង់តេះ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី កំពុងតែរងការរិះគន់យ៉ាងខ្លាំង និងបង្កើតជាមន្ទិលសង្ស័យពីគ្រប់មជ្ឈដ្ឋានជុំវិញ បន្ទាប់ពីបែកធ្លាយព័ត៌មានមិនប្រក្រតី នៅក្នុងការប្រកួតប្រជែងតម្លៃ ដែលមើលទៅហាក់បីដូចជាមានការរៀបចំទុកជាមុន។ បើយោងតាមប្រភពព័ត៌មានពីផ្ទៃក្នុងបានឱ្យដឹងថា នៅក្នុងការបើកកញ្ចប់សំណើដេញថ្លៃនាពេលថ្មីៗនេះ ក្រុមហ៊ុន ខូវ ម៉េង ត្រូវបានប្រកាសថាជាអ្នកឈ្នះនៅក្នុងគម្រោងអភិវឌ្ឍន៍ខាងលើ ក្នុងទំហំទឹកប្រាក់សរុប ៣១៤,០០០,០០០រៀល (បីរយដប់បួនលានរៀល) តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះបានបង្កឱ្យមានការមិនពេញចិត្ត…

សំណង់ភូមិគ្រឹះដ៏ស្កឹមស្កៃសាងសង់រំលោភលើដីចំណីទន្លេនៅខណ្ឌច្បារអំពៅ តើជា​សំណង់  ​របស់​ពលរដ្ឋ​ធម្មតា ឬរបស់អ្នកមានលុយមានអំណាច?

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងមហាជននៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កំពុងសម្ដែងការងឿងឆ្ងល់ និងការហួសចិត្តយ៉ាងខ្លាំង ចំពោះសំណង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែង ដែលកំពុងសាងសង់យ៉ាងសកម្មនៅលើដីចំណីទន្លេ ដោយមិនមានការរំខានពីមន្ត្រីជំនាញចុះមកអនុវត្តច្បាប់ត្រឹមត្រូវ។ ប្រជាពលរដ្ឋ​ដែលរស់នៅភូមិតាព្រហ្មបានលើ​កឡើងថា ការសាងសង់សំណង់រឹងមាំលើដីចំណីទន្លេបែបនេះ គឺជារឿងដែលមិនអាចទៅរួចទេសម្រាប់ពលរដ្ឋសាមញ្ញ ដែលនេះជាសក្ខីភាពបង្ហាញថា ទាល់តែមានអំណាច និងលុយក្រាស់ទើបអាចមាន​សិទ្ធិសាងសង់​សំណង់​ដ៏ស្កឹម​ស្កៃនិង​រឹងមាំបែបនេះបាន។ ​ក្នុងនាមជាអ្នកសារព័ត៌មានដែលគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ យើងខ្ញុំសូមលើកឡើងនូវមូលដ្ឋានផ្លូវច្បាប់ជាធរមាន ដើម្បីឱ្យគ្រប់ភាគីជ្រាបថា ច្បាប់មិនមែនសម្រាប់តែអ្នកតូចទាបឡើយ៖​១. យោងតាមច្បាប់ស្តីពីសំណង់៖​មាត្រា…

ឈើជន្លង់ម្រេចដឹកយកមកស្តុបទុកនៅភូមិបង្គូវ ឃុំទ្រៀក ត្រៀមដឹកយកទៅលក់នៅប្រទេសវៀតណាមសមត្ថកិច្ចមិនហ៊ានបង្ក្រាប

ខេត្តត្បូងឃ្មុំ៖  ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បទល្មើស ឈើជន្លង់ម្រេចដែលក្នុងច្បាប់ដាក់ថា យកមកចែកចាយឱ្យប្រជាពលរដ្ឋដាំម្រេចនៅក្នុងស្រុក ប៉ុន្តែមិនមែនដូចនៅ ក្នុងច្បាប់របស់ រដ្ឋបាលព្រៃឈើ អនុញាតិនោះទេ គឺក្រុមឈ្មួញតែងតែឆ្លៀតឱកាសកំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ពេលយប់លើកដាក់តាមឡានកែច្នៃ និងត្រាក់ទ័រនៅពេលយប់យកឆ្លងដែនទៅប្រទេសវៀតណាម យ៉ាងរលូនពុំដែលឃើញរំខានដល់សមត្ថកិច្ចនោះឡើយ។ អ្វីដែលហួសចិត្តនោះ គឺមិនឃើញអស់លោកមន្ដ្រី និងជំនាញណាមួយធ្វើការចុះបង្ក្រាបបទល្មើសឆ្លងដែនសោះឡើយ ពលរដ្ឋសង្ស័យថា មានការបើកភ្លើងខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ ហើយ ទើបឈើជន្លង់ម្រេចនៅភូមិបង្គូវ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំទាំងឡានៗវេរអង មកតាំងពីបណ្ដាខេត្តនានាដូច…

បទល្មើសរុក រក រ៉ែមាសនៅភ្នំលុងយ៉ាងអាណាធិបតេយ្យគ្មានអ្នកចុះបង្ក្រាប

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ រស់នៅចំណុច ភ្នំលុង ភូមិរំដេង ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ បានរិះគន់ចំៗថា ម្ចាស់គ្រឿងចក្រដើរឈូសឆាយព្រៃឈើ របស់រដ្ឋដើម្បី រុករករ៉ែមាសអនាធិបតេយ្យ ជាច្រើនគ្រឿង កំពុងសម្រុកឈូសឆាយដីព្រៃ នឹងរុករករ៉ែ យ៉ាងគឃ្លើន ហាក់បីដូចមិនខ្លាចញញើត មន្ត្រីជំនាញ ដែលពាក់ព័ន្ធ សោះឡើយ…

ខេត្តក្រចេះកក្រើករឿងឈូសឆាយទន្ទ្រានយកដីព្រៃមកកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន

ត្តក្រចេះ÷ថ្ងៃព្រហស្បតិ៍ទី 9 ខែកក្កដាឆ្នាំ 2026 បទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ស្ថិតនៅចំណុចស្រោមផ្អាវ ភូមិដងទង់ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ យកលេសថាមានប្លង់រឹង មួយសន្លឹកជាការអះអាងបំភាន់ភ្នែកសមត្ថកិច្ចនិងមហាជន ក៏ប៉ុន្តែដីព្រៃកំពុងតែមានការរុករាននេះពុំពិតដូចនៅក្នុងប្លង់នោះទេ សូមបញ្ជាក់ផងដែរ ប្លង់នោះខុសទីតាំងគ្នាស្រឡះ ក្នុងប្លង់នោះដីមិនបានមួយហិចតាផង។ក៏ប៉ុន្តែអេស្កាវ៉ាទ័រមួយគ្រឿងនេះ ដែលមហាជនស្គាល់ថា ឈ្មោះ លោករ៉ាត់ ហើយអ្នកផងឲ្យហស្សនាមថា ឧកញ៉ារ៉ាត់…

បុរសខ្សោយសតិប្បញ្ញាជាពលរដ្ឋក្រីក្រម្នាក់នៅខេត្តកំពត ត្រូវបានបងស្រីបង្កើត និងអាជ្ញាធរ «ឃុបឃិតគ្នា» បង្ខំឱ្យផ្តិតមេដៃកាត់ដីកេរមរតក

ខេត្តកំពត៖ ករណីវិវាទដីធ្លីក្នុងរង្វង់គ្រួសារមួយកំពុងរងការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីលេចធ្លាយព័ត៌មាននៃការរំលោភបំពានសិទ្ធិលើជនងាយរងគ្រោះដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងមានជីវភាពខ្សត់ខ្សោយ រហូតឈានដល់ការអំពាវនាវរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត។ យោងតាមការរៀបរាប់ទាំងទឹកភ្នែក និងក្តីបារម្ភពី លោក ណាប់ ហ៊ុយសាន់ ដែលជាពលរដ្ឋខ្មែរឥស្លាម រស់នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានអះអាងថា រូបលោកដែលជាបុគ្គលមានសតិមិនគ្រប់លក្ខណៈ (ខ្សោយសតិប្បញ្ញា) កំពុងរងការគាបសង្កត់យ៉ាងធ្ងន់ធ្ងរពីសំណាក់បងស្រីបង្កើត ដោយបង្ខំឱ្យរូបលោកផ្តិតមេដៃលើលិខិតសន្យាប្រគល់ប្រាក់ចំនួន…

ប្រជាពលរដ្ឋ១២០គ្រួសារ រស់នៅភូមិគោកត្របែក និងភូមិគោកអណ្ដែត ឃុំស្រឡៅ ស្រុកទាំងគោកកំពង់ស្ថិតក្នុងស្ថានភាពទាល់ច្រក

ខេត្តកំពង់ធំ÷​ក្រុមប្រជាពលរដ្ឋបានរៀបរាប់ទាំងក្តីក្តុកក្តួលថា ពួកគាត់បានធ្វើស្រែចម្ការតាមដងទន្លេសាបនេះ តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានកាន់កាប់បង្កាន់ដៃ និងលិខិតបញ្ជាក់ច្បាស់លាស់។ ​ប្រជាពលរដ្ឋបានរំឭកថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានណែនាំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ចុះវាស់វែងកាត់ឃ្វាលដីជូនប្រជាពលរដ្ឋ (សម្រួលពីតំបន់៣ មកតំបន់២ និងពីតំបន់២…

ឃុំស្រយ៉ង់ ស្រុកគូលែន ជ្រកក្រោមស្លាកសុំច្បាប់កាយស្រះ ក៏ប៉ុន្តែគ្រាន់តែជាការបំភាន់ភ្នែកមហាជន តែប៉ុណ្ណោះ ការពិតររុករករ៉ែមាសទៅវិញ

ខេត្តព្រះវិហារ៖ តើមានអ្វីនៅពីក្រោយបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តព្រះវិហារ?  ក្នុងស្រុកគូលែន ឃុំស្រយ៉ង់ គ្រឿងចាក់អេស្កាវ៉ាទ័រ៣គ្រឿង នៅ២ទីតាំងផ្សេងគ្នាកំពុងតែឆ្លៀតឱកាសរុករករ៉ែ មាស សុំច្បាប់ដើម្បីបំភាន់ភ្នែកមហាជនថា កាយស្រះដើម្បីយកទឹកសម្រាប់ផ្គត់ផ្គង់ធ្វើកសិកម្មក្នុងដីរបស់ខ្លួន តើម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រនេះ ហ៊ានលេងសៀកបំភាន់ភ្នែកមហាជនដូច្នេះទៅវិញ?  ភ្នាក់ងារសារព័ត៌មានយើងក៏បានចុះផ្ដិតយករូបភាព និងតាមដានយ៉ាងយកចិត្តទុកដាក់ អាអ៊ិច២គ្រឿងនៅភ្នំតាយ៉ុកដែរថាកាយស្រះដាំរម៉ើល តែធាតុពិតដើរកាយពេញលើភ្នំ និងចង្កេះភ្នំ។ ភ្ងាក់ងារយើងបានថតយករូបភាពថ្មីៗ ប៉ុណ្ណឹងហើយ តើលោកមានអ្វីត្រូវដោះសារទៀត?  រឿងមួយទៀត លោកជំទប់ទី ២ឃុំ លោក ឌីបូ មានសិទ្ធិអ្វីខ្លាំងម្ល៉េះបានជាហ៊ានចេញលិខិតប្រថាប់ត្រា ពីឃុំត្រយ៉ង់ ឱ្យទៅកាយស្រះក្នុងដែនព្រះរាជក្រឹត្យ តើលោកជ្រាបដែលឬទេ ថាដីនឹង…