តើភូមិឃុំសុវត្ថិភាព និងសន្តិសុខនៅកន្លែងណា? បើមន្ត្រីរងប៉ុស្តិ៍ ឃុំរមណី ស្រុករវៀង និងកងកម្លាំងសមត្ថកិច្ចចូលលេងល្បែងអស់ទៅហើយនោះ តើពលរដ្ឋសង្ឃឹមអ្វីទៀត?…
ខេត្តព្រះវិហារ៖ មហាជនបាននាំគ្នាឆ្ងល់ជាខ្លាំងថា តើក្រុមអ្នកលេងល្បែងជល់មាន់ដុះស្លែ និងអាប៉ោង ហ៊ាននាំគ្នា ប្រមូលផ្ដុំគ្នាលេងបានដោយសេរី រាល់ថ្ងៃមិនថាថ្ងៃ មិនថាថ្ងៃ សុក្រសៅរ៍ អាទិត្យ នោះទេ គឺលេងបានដោយរលូន ស្រែកហ៊ោកញ្ជ្រៀវលាន់រំពង ចំណែកមន្ត្រីអាជ្ញាធរ ពាក់ព័ន្ធ ក្នុងមូលដ្ឋាន ធ្វើជាមើលមិនឃើញ ខណៈដែលល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះបានកើតមាននៅក្នុងមូលដ្ឋានក្នុងស្រុករវាង ក្លាយទៅជាជំងឺរ៉ាំរ៉ៃទៅហើយនោះ។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ១១,១២,១៣ ខែកញ្ញា ឆ្នាំ ២០២៦ បន្ទាប់ពីប្រជាពលរដ្ឋបានថតផ្ដិតយករូបភាពជាក់ស្ដែងផ្ដល់ឱ្យភ្នាក់ងារសារព័ត៌មានយើងទទួលបានពីពលរដ្ឋដោយផ្ទាល់ឃើញថា មានការឃុបឃិតគ្នាជាប្រព័ន្ធបើកឱ្យលេងល្បែងស៊ីសងជល់មាន់ អាប៉ោង លេងជារៀងរាល់ថ្ងៃ នៅចំណុចលើទួលក្នុងចំការចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិ អូពោធិ មួយកន្លែង ទល់មុខផ្សារ ទ្រី ភាព មួយកន្លែងទៀត លេងក្នុងរោងប្រក់ប៉័ងឫស្សី ក្នុងចំការចន្ទីដូចគ្នាគឺជាកន្លែងផ្លាស់ប្ដូរគ្នាឃុំរ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ កំពុងបង្កផលប៉ះពាល់សន្តិសុខសង្គម ដល់ប្រជាពលរដ្ឋ ដែលប្រកបមុខរបររកស៊ីសុចរិត ព្រោះល្បែងស៊ីសងមួយនេះជាមុខរបរមិនស្របច្បាប់ឡើយ។
ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជន និងអ្នកសារព័ត៌មានជាច្រើនហួសចិត្តនោះគឺទីតាំងល្បែងមួយកន្លែងនេះក្រោយពីត្រូវបានចុះផ្សាយជាសារធារណៈនោះ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក៏មានសារព័ត៌ក្នុងបណ្តាញសង្គមឈ្មោះ Angkor Flash News (AFN) បានចុះផ្សាយក្នុងផេករបស់គាត់ថា៖ នគរបាលស្រុករវៀង លើកឡើងថាបន្ទាប់ពីមានការចុះផ្សាយកម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់ទីតាំងលួចជល់មាន់ខុសច្បាប់នៅឃុំរមណីយ មិនឃើញមានជល់មាន់នោះទេ
ខេត្តព្រះវិហារ ក្រោយមានការផ្សព្វផ្សាយព័ត៌មាន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីក្រុមអ្នកលួចលេងល្បែងស៊ីសងជល់មាន់នៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ទើបកម្លាំងនគរបាលស្រុករវៀង បានចុះស្រាវជ្រាវ និងពិនិត្យទីតាំងជាក់ស្តែង។
ជាលទ្ធផល សមត្ថកិច្ចបញ្ជាក់ថា មិនបានរកឃើញឧបករណ៍ ឬសម្ភារៈសម្រាប់បម្រើការលេងល្បែងស៊ីសងខុសច្បាប់នៅទីតាំងនោះឡើយ។
សូមជម្រាបផងដែរថា កន្លងមកកម្លាំងសមត្ថកិច្ចស្រុករវៀង ធ្លាប់បានទទួលសេចក្តីរាយការណ៍ ថាមានករណីជល់មាន់នៅតំបន់ខាងលើនោះដែរ។តែពេលកម្លាំងសមត្ថកិច្ចទៅដល់មិនឃើញមានលេងនោះទេ។ជាការពិតក្រុមអ្នកលេងល្បែងទាំងនោះតែងតែលួចលាក់លេងជាច្រើនទីតាំងដែលធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវបង្ក្រាប។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើរកឃើញបទល្មើសល្បែងស៊ីសង។
បន្ទាប់ពីក្រុមអ្នកសារព័ត៌មានយើង បានចុះស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផ្ទាល់ដី រយៈពេល ៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ នៅស្រុករវៀង ខេត្តព្រះវិហារ យើងបានរកឃើញទីតាំងបើកល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យ ដែលមានទាំងល្បែងជល់មាន់ បៀ និងអាប៉ោង។ អ្វីដែលធ្វើឲ្យមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំងនោះ គឺនៅក្នុងវង់ល្បែងនោះ គេបានប្រទះឃើញវត្តមានមន្ត្រីនគរបាលប៉ុស្តិ៍រងចំនួន ២ទៅ៣រូប បានចូលរួមលេង និងឈរមើលយ៉ាងរលូន ដោយមិនកោតក្រែងច្បាប់បន្តិចណាឡើយ។
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ទីតាំងល្បែងស៊ីសងខាងលើ ត្រូវបានគេដឹងថាមានបុគ្គលឈ្មោះ «លោកគ្រូហៃ» ជាអ្នកនៅពីក្រោយខ្នង និងកាងការពារ។ គួរបញ្ជាក់ថា បុគ្គល «លោកគ្រូហៃ» រូបនេះ ធ្លាប់មានប្រវត្តិល្បីល្បាញខាងកាងបទល្មើសព្រៃឈើ និងធ្លាប់ត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើ បង្ក្រាបដកហូតរថយន្តម៉ាក 470 ពាក់ផ្លាកលេខ 0078 រួចមកហើយ ប៉ុន្តែបច្ចុប្បន្ន បុគ្គលរូបនេះបែរជាមកលេចមុខធ្វើជាអ្នកកាងទីតាំងជល់មាន់ និងល្បែងស៊ីសងនៅក្នុងស្រុករវៀងនេះវិញយ៉ាងរំភើយ។





