រដ្ឋមន្ត្រីក្រសួងផែនការម្នាក់បានបើករថយន្តបុកដូនជីបណ្តាលឱ្យស្លាប់នៅនឹងកន្លែង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឱ្យដូនជីអាយុ៤២ឆ្នាំម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុខណៈពេលដើរឆ្លងផ្លូវទៅវត្ត ករណីគ្រោះថ្នាក់ចរាចណ៍នេះបង្កឡើងដោយលោក វី ហៀង អាយុ៧៧ឆ្នាំ រដ្ឋលេខាធិការក្រសួងផែនការ បានបើកឡានបុកដូនជីពេញមួយទំហឹងតែម្តង។
លោក វី ហៀង ដែលមានអាយុ៧៧ឆ្នាំ ត្រូវនគរបាលចរាចរណ៍ឃាត់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕




