រថយន្តវេអងមួយគ្រឿងបានគេចពីម៉ូតូបុកសត្វឆ្កែបណ្តាលឱ្យធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង 07-05នាទី មានករណីឧប្បត្តិហេតុ កើតឡើងត្រង់ចំណុចភូមិព្រែកសំរោងទី01 ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ។ ដោយរថយន្តV1ម៉ាក DAEWOO ក្បាលពាក់ស្លាកលេខ ភ្នំពេញ 3F 4518សឺមីរឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A7479 ដឹកទឹកបរិសុទ្ធកម្ពុជា បើកបរដោយឈ្មោះ ផល សុផៃ ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិហាងូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
បើកបរមានទិសដៅពីទិសខាងលិចទៅទិសខាងកើតមកដល់ចំណុចកើតហេតុខាងលើបានគេចពីម៉ូតូដែលបុកសត្វឆ្កែដួលបណ្តាលឱ្យរថយន្តធ្លាក់ជាយផ្លូវក្រឡាប់តែម្តងអ្នកបើកបររថយន្ត(គ្មានរបួស) ព្រូរថយន្តឈ្មោះ ប្រូអ៊ីន ភេទប្រុស 28ជនជាតិខ្មែរ (របួសស្រាល)បញ្ជូនព្យាបាលនៅមណ្ឌលសុខភាពឃុំខ្សាច់អណ្តែត៕


