រថភ្លើងក្រឡាប់ធ្លាក់ទូដឹកប្រេង នៅសង្កាត់អូរចារ

admin By admin September 19, 2026

បាត់ដំបង៖រថភ្លើងដឹក ប្រេងឥន្ធនៈ ១ ខ្សែ ធ្វើដំណើរ ចេញពីស្ថានីយរថភ្លើងបាត់ដំបង ឆ្ពោះទៅខេត្តបន្ទាយមានជ័យ បានក្រឡាប់ធ្លាក់សុីទែន ប្រេង សាំង បង្កអោយមានការភ្ញាក់ផ្អើល ដល់ អាជ្ញាធរ និង សមត្ថកិច្ច ចុះជួយអន្តរាគមន៍ ភ្លាមៗ ក្រោយពេលកើតហេតុ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២ និង២០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក លាង វាសនា អភិបាល ក្រុងបាត់ដំបង បានចុះទៅពិនិត្យ ទីតាំងកើតហេតុផ្ទាល់ សង្កេតឃើញថា ទីនោះមានហានិភ័យណាស់ ដូច្នេះ លោកប្រកាសអាសន្នដល់ បង ប្អូន ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្បែរ កន្លែងកើតហេតុ សូមផ្តាច់ចរន្តអគ្គិសនី កុំបង្កាត់ភ្លើង និងផ្អាកប្រើប្រាស់ ចង្ក្រានហ្គាស ជាបណ្តោះអាសន្ន ជៀសវាងកុំឲ្យមានគ្រោះថ្នាក់កើតឡើង ជាយថាហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *