ដោយទទួលបានព័ត៌មានថា មានរថយន្ត១គ្រឿងដឹកអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរវៀង សហការជាមួយមន្រ្តីអាវុធហត្ថស្រុករវៀង នគរបាលរដ្ឋបាលប៉ុស្តិ៍រំដោះ និងរដ្ឋបាលឃុំរំដោះ បានចុះឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ 2B-2569 នៅភូមិអូរទ្រលោក ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដែលបានដឹកឈើបង្គោលក្រាក់ចំនួន២០០ដើម កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។បច្ចុប្បន្នវត្ដុតាងទាំងអស់ត្រូវបានកម្លាំងមានសមត្ថកិច្ចយើង បានឃាត់ចាប់ និងដកហូតជាបណ្តោះអាសន្នដោយថែរក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង…
Author: admin
សង្ស័យមានការដឹកជញ្ជូនឈើជន្លុងម្រេចដោយខុសច្បាប់ចេញពីស្រុកត្រពាំងប្រាសាទខុសប្រក្រតីឬយ៉ាងណាអាជ្ញាធរនិងសមត្ថកិច្ចឆ្លើយដាក់គ្នា
ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦ រថយន្តដឹកជន្លុងម្រេចមួយគ្រឿង ម៉ាកវេអង (Aberg) ក្បាលពណ៌ស ទ្រុងទឹកប្រាក់ គ្របតង់ជិតពីលើខាងក្រោយពាក់ស្លាកលេខ កំពង់ចាម 4A-1497 ត្រូវបានគេប្រទះឃើញកំពុងធ្វើសកម្មភាពដឹកជញ្ជូនជន្លុងម្រេច ចេញពីចំណុចភូមិត្រាំប៉ោង ឃុំប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ការដឹកជញ្ជូនជន្លុងម្រេចចេញពីចំណុចភូមិត្រាំប៉ោង ឃុំប្រឡាយ…
សកម្មភាពបូមរ៉ែមាសខុសច្បាប់នៅចំណុចបក្យសម្ព័ន្ធ បែកចាន ភូមិអូរយ៉ាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេតខេត្តក្រចេះ
ខេត្តក្រចេះ ៖ សកម្មភាពជីកកកាយរុករករ៉ែ និងបូមមាសដោយខុសច្បាប់ កំពង់រីករាលដាលពេញឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានពលរដ្ឋរាយការណ៍ប្រាប់មកអង្គភាពយើងថា កំពុងតែកើតមានឡើងយ៉ាងអនាធិបតេយ្យ ស្ថិតនៅចំណុច បក្យសម្ព័ន្ធ បែកចាន ក្នុងភូមិអូរយ៉ាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលកំពុងបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់បរិស្ថាន និងសន្តិសុខក្នុងមូលដ្ឋាន។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានឱ្យដឹងថា ក្រុមជនខិលខូចបាននាំយកឧបករណ៍បូមមាស…
មាសសុទ្ធមិនខ្លាចភ្លើង! ការកាប់ទន្ទ្រានយកដីព្រៃរដ្ឋរាប់រយហិកតាធ្វើជាកសិដ្ឋានផ្ទាល់ខ្លួនដែលគ្មានឈ្មោះនៅក្នុងស្រុកគូលែនខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ អំពើទន្ទ្រាន និងរំលោភយកដីព្រៃរបស់រដ្ឋរាប់រយហិកតា ត្រូវបានគេប្រទះឃើញកំពុងកើតឡើងយ៉ាងសកម្មស្ថិតនៅចំណុច ព្រៃពើក ភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលបានបង្កើតជាកសិដ្ឋានគ្មានឈ្មោះមួយកន្លែង ហើយកំពង់តែប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ៗ ជា ច្រើនគ្រឿងដើម្បីឈូសឆាយទន្ទ្រានយកដីរដ្ឋខាងលើនេះ។ តាមការចុះពិនិត្យ និងអង្កេតផ្ទាល់ពីសំណាក់ក្រុមនាយដែនជម្រកសត្វព្រៃមន្ទីរបរិស្ថាន លោក នង វុទ្ធធា ក្រុមប្រឹក្សាឃុំចំនួនពីរូប លោក…
តើបិទបាំងជិតទេ រដ្ឋបាលឃុំក្រង់តេះ ចេញសេចក្តីបំភ្លឺបដិសេធ ខណៈរូបភាព និងវីដេអូភស្តុតាងមានពេញដៃមហាជន
មណ្ឌលគិរី៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំក្រង់តេះ បានចេញសេចក្តីបំភ្លឺព័ត៌មានបដិសេធចំពោះការចុះផ្សាយរបស់ផេក K.E.S TV News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ទាំងស្រុងដោយអះអាងថាការចុះផ្សាយរបស់សារព័ត៌មានយើងខ្ញុំមិនមានមូលដ្ឋានច្បាស់លាស់។ យោងតាមសេចក្តីបំភ្លឺព័ត៌មានថា ដំណើរការដេញថ្លៃនេះ គឺបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមនីតិវិធីច្បាប់ និងបទដ្ឋានបចេ្ចកទេសដោយមានជ្រោមជ្រែង និងត្រួតពិនិត្យផ្ទាល់ពីគណៈកម្មការលទ្ធកម្មរបស់ឃុំ ការិយាល័យគាំទ្រឃុំ នៃរដ្ឋស្រុកពេជ្រាដា ព្រមទាំងទីចាត់ការផែនការ…
កម្លាំងសមត្ថកិច្ចជាមួយនឹងមន្ទីររ៉ែថាមពល ខេត្តព្រះវិហារ រួមជាមួយព្រះអាជ្ញារង លោក ស្រេង វុទ្ធា ខេត្តព្រះវិហារ បានចុះទៅបង្ក្រាបគ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿងដែលកំពុងឈួសឆាយរុករករ៉ែ
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជាមួយនឹងមន្ទីររ៉ែថាមពល ខេត្តព្រះវិហារ រួមជាមួយព្រះអាជ្ញារង លោក ស្រេង វុទ្ធា ខេត្តព្រះវិហារ បានចុះទៅបង្ក្រាបគ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿងដែលកំពុងឈួសឆាយរុករករ៉ែ យ៉ាងណាធិបតេយ្យនៅចំណុចភ្នំតាយុគ ឃុំស្រយង់ខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងការចុះបង្ក្រាបក្នុងចំណុចចាប់ពីភ្នំមួយរយដល់ភ្នំតាយុគ បច្ចុប្បន្នគ្រឿងចក្រដែលឈូសឆាយបង្ក្រាបបាននោះ មន្ទីរ៉ែថាមពលខេត្តព្រះវិហារ…
គម្រោងដេញថ្លៃនៅឃុំក្រង់តេះ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានក្រុមហ៊ុន ខូវ ម៉េងឈ្នះក្នុងតម្លៃ៣១៤000000លានរៀល ហាក់ដូចជាមិនប្រក្រតី មានការសង្ស័យពីមហាជន
ខេត្តមណ្ឌលគិរី៖ ដំណើរការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងឃុំក្រង់តេះ ស្រុកពេជ្រជ្រាដា ខេត្តមណ្ឌលគិរី កំពុងតែរងការរិះគន់យ៉ាងខ្លាំង និងបង្កើតជាមន្ទិលសង្ស័យពីគ្រប់មជ្ឈដ្ឋានជុំវិញ បន្ទាប់ពីបែកធ្លាយព័ត៌មានមិនប្រក្រតី នៅក្នុងការប្រកួតប្រជែងតម្លៃ ដែលមើលទៅហាក់បីដូចជាមានការរៀបចំទុកជាមុន។ បើយោងតាមប្រភពព័ត៌មានពីផ្ទៃក្នុងបានឱ្យដឹងថា នៅក្នុងការបើកកញ្ចប់សំណើដេញថ្លៃនាពេលថ្មីៗនេះ ក្រុមហ៊ុន ខូវ ម៉េង ត្រូវបានប្រកាសថាជាអ្នកឈ្នះនៅក្នុងគម្រោងអភិវឌ្ឍន៍ខាងលើ ក្នុងទំហំទឹកប្រាក់សរុប ៣១៤,០០០,០០០រៀល (បីរយដប់បួនលានរៀល) តែទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះបានបង្កឱ្យមានការមិនពេញចិត្ត…
សំណង់ភូមិគ្រឹះដ៏ស្កឹមស្កៃសាងសង់រំលោភលើដីចំណីទន្លេនៅខណ្ឌច្បារអំពៅ តើជាសំណង់ របស់ពលរដ្ឋធម្មតា ឬរបស់អ្នកមានលុយមានអំណាច?
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងមហាជននៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កំពុងសម្ដែងការងឿងឆ្ងល់ និងការហួសចិត្តយ៉ាងខ្លាំង ចំពោះសំណង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែង ដែលកំពុងសាងសង់យ៉ាងសកម្មនៅលើដីចំណីទន្លេ ដោយមិនមានការរំខានពីមន្ត្រីជំនាញចុះមកអនុវត្តច្បាប់ត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលរស់នៅភូមិតាព្រហ្មបានលើកឡើងថា ការសាងសង់សំណង់រឹងមាំលើដីចំណីទន្លេបែបនេះ គឺជារឿងដែលមិនអាចទៅរួចទេសម្រាប់ពលរដ្ឋសាមញ្ញ ដែលនេះជាសក្ខីភាពបង្ហាញថា ទាល់តែមានអំណាច និងលុយក្រាស់ទើបអាចមានសិទ្ធិសាងសង់សំណង់ដ៏ស្កឹមស្កៃនិងរឹងមាំបែបនេះបាន។ ក្នុងនាមជាអ្នកសារព័ត៌មានដែលគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ យើងខ្ញុំសូមលើកឡើងនូវមូលដ្ឋានផ្លូវច្បាប់ជាធរមាន ដើម្បីឱ្យគ្រប់ភាគីជ្រាបថា ច្បាប់មិនមែនសម្រាប់តែអ្នកតូចទាបឡើយ៖១. យោងតាមច្បាប់ស្តីពីសំណង់៖មាត្រា…
ឈើជន្លង់ម្រេចដឹកយកមកស្តុបទុកនៅភូមិបង្គូវ ឃុំទ្រៀក ត្រៀមដឹកយកទៅលក់នៅប្រទេសវៀតណាមសមត្ថកិច្ចមិនហ៊ានបង្ក្រាប
ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បទល្មើស ឈើជន្លង់ម្រេចដែលក្នុងច្បាប់ដាក់ថា យកមកចែកចាយឱ្យប្រជាពលរដ្ឋដាំម្រេចនៅក្នុងស្រុក ប៉ុន្តែមិនមែនដូចនៅ ក្នុងច្បាប់របស់ រដ្ឋបាលព្រៃឈើ អនុញាតិនោះទេ គឺក្រុមឈ្មួញតែងតែឆ្លៀតឱកាសកំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ពេលយប់លើកដាក់តាមឡានកែច្នៃ និងត្រាក់ទ័រនៅពេលយប់យកឆ្លងដែនទៅប្រទេសវៀតណាម យ៉ាងរលូនពុំដែលឃើញរំខានដល់សមត្ថកិច្ចនោះឡើយ។ អ្វីដែលហួសចិត្តនោះ គឺមិនឃើញអស់លោកមន្ដ្រី និងជំនាញណាមួយធ្វើការចុះបង្ក្រាបបទល្មើសឆ្លងដែនសោះឡើយ ពលរដ្ឋសង្ស័យថា មានការបើកភ្លើងខៀវពីមន្ដ្រីជំនាញពាក់ព័ន្ធ ហើយ ទើបឈើជន្លង់ម្រេចនៅភូមិបង្គូវ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំទាំងឡានៗវេរអង មកតាំងពីបណ្ដាខេត្តនានាដូច…
បទល្មើសរុក រក រ៉ែមាសនៅភ្នំលុងយ៉ាងអាណាធិបតេយ្យគ្មានអ្នកចុះបង្ក្រាប
ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ រស់នៅចំណុច ភ្នំលុង ភូមិរំដេង ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ បានរិះគន់ចំៗថា ម្ចាស់គ្រឿងចក្រដើរឈូសឆាយព្រៃឈើ របស់រដ្ឋដើម្បី រុករករ៉ែមាសអនាធិបតេយ្យ ជាច្រើនគ្រឿង កំពុងសម្រុកឈូសឆាយដីព្រៃ នឹងរុករករ៉ែ យ៉ាងគឃ្លើន ហាក់បីដូចមិនខ្លាចញញើត មន្ត្រីជំនាញ ដែលពាក់ព័ន្ធ សោះឡើយ…