ក្រុមគ្រួសារជនរងគ្រោះទទូចសុំការ​អន្តរាគមន៍ពីសមត្ថកិច្ច​សាមីដែល​ពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌

admin By admin August 6, 2026

លោកមៀច ពៅ ប្រពន្ធ ខុន ស្រីណាត និងលោកស្រី ឃាង ស្រីនាង ជាក្រុមគ្រួសារជនរងគ្រោះ ទទូចស្នើសុំដល់ ឯកឧត្តម តុលាការសាលាដំបូងខេត្តក្រចេះមេត្តា ជួយអន្តរាគមន៍រកយុត្តិធម៌ ចាប់ខ្លួនម្ចាស់រថយន្តដែលមានឈ្មោះ WANG BIN ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ ២៩៧ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ (គេចខ្លួន)

យោងតាមហេតុការគ្រោះថ្នាក់ចរចរាណ៍ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ៨៤-៨៥ លើផ្លូវជាតិលេខ ៧៣ (ក្រចេះ – ឆ្លូង) ស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយរថយន្តដឹកទំនិញម៉ាក JAC ពណ៌ស ផ្លាកលេខ ភ្នំពេញ 3F-9358 បើកបរដោយធ្វេសប្រហែស មិនប្រុងប្រយ័ត្នបណ្តាលឱ្យទៅបុកម៉ូតូកូន និងប្អូនរបស់ពួកគាត់ ពីក្រោយពេញទំហឹង បណ្តាលឱ្យស្លាប់ទាំងពីរនាក់នៅនឹងកន្លែងកើតហេតុ ហើយរហូតមកដល់ពេលនេះ ពួកគាត់ទាំងអស់គ្នា នៅមិនទាន់បានទទួលសំណងនៅឡើយទេ។

Leave a Reply

Your email address will not be published. Required fields are marked *