រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកបង្គោលក្រាក់២០០ដើមដោយគ្មានលិខិតអនុញ្ញាតិនៅខេត្តព្រះវិហារ
ដោយទទួលបានព័ត៌មានថា មានរថយន្ត១គ្រឿងដឹកអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរវៀង សហការជាមួយមន្រ្តីអាវុធហត្ថស្រុករវៀង នគរបាលរដ្ឋបាលប៉ុស្តិ៍រំដោះ និងរដ្ឋបាលឃុំរំដោះ បានចុះឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ 2B-2569 នៅភូមិអូរទ្រលោក ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដែលបានដឹកឈើបង្គោលក្រាក់ចំនួន២០០ដើម កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
បច្ចុប្បន្នវត្ដុតាងទាំងអស់ត្រូវបានកម្លាំងមានសមត្ថកិច្ចយើង បានឃាត់ចាប់ និងដកហូតជាបណ្តោះអាសន្នដោយថែរក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ហើយរង់ចាំចងក្រងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ៕

