សង្ស័យមានការឃុបឃិតជាប្រព័ន្ធ ឃ្លាំងផលិតបារីខុសច្បាប់ដ៏ធំនៅភូមិ ក្រងស្វាយ កំពុងដំណើរការយ៉ាងរលូន ដោយគ្មានការរំខានពីសមត្ថកិច្ច

admin By admin August 22, 2026

ខេត្តកណ្តាល៖ ឃ្លាំងលួចលាក់ផលិត និងស្តុកទុកបារីខុសច្បាប់ដ៏ធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ក្រងស្វាយ ឃុំ ស្វាយអំពារ ស្រុក មុខកំពូល ខេត្ត កណ្តាល កំពុងតែដំណើរការអាជីវកម្មរបស់ខ្លួនយ៉ាងពេញទំហឹងជារៀងរាល់ថ្ងៃ ដោយមិនមានការចុះទប់ស្កាត់ ឬបង្ក្រាបពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានឡើយ ដែលករណីនេះបានចោទជាសំនួរ និងការសង្ស័យយ៉ាងខ្លាំងពីមហាជនថាមានការ “ឃុបឃិតគ្នាជាប្រព័ន្ធ”។
ជាក់ស្ដែងការពារថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានយើងបានចុះផ្យិតយករូបភាពជាក់ស្ដែង មានសកម្មភាពឡានចេញចូលដឹកជញ្ជូនជាច្រើនគ្រឿងនៅក្នុងឃ្លាំងរូបភាពវីដេអូហ្នឹងយាមការជាក់ស្ដែង។
បើតាមការរៀបរាប់របស់ម្ចាស់ឃ្លាំងឈ្មោះជីវ័នដែលមានឃ្លាំងសម្រាប់ជួលបានប្រាប់មកក្រុមអ្នកសារព័ត៌មានយើងថា ឃ្លាំងគាត់មានពីរកន្លែងមួយកន្លែង នៅភូមិ ក្រងស្វាយ មួយកន្លែងទៀត មួយកន្លែងទៀតនៅផ្លូវលេខ 31 ទើបតែនឹងធ្វើថ្មី មិនទាន់បានជួលនៅឡើយ ចំណែកឃ្លាំងនៅភូមិ ក្រងស្វាយ នេះបានជួលឱ្យចិនមួយចំហៀង និងជួលឲ្យសិប្បកម្មធ្វើកាបូបមួយកមួយកន្លែង ហើយក៏ជិតឈប់ជួលឱ្យធ្វើកាបូបដែរ នេះបើតាមការបញ្ជាក់របស់លោកជីវន្តដែលជាម្ចាស់ឃ្លាំងជួល។
បើយោងតាមប្រភព បានផ្ដល់ឱ្យ ថាឃ្លាំងមួយកន្លែង ដែលចិនជួល ពីលោក ជីវន្តនេះ សព្វថ្ងៃគ្រប់គ្រងដោយលោករតនានេះ អង្គភាពយើង ក៏បានសុំការបញ្ជាក់ពីលោករតនា តាមប្រព័ន្ធតេឡេក្រាម លោក រតនាមកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើង ថាជាឃ្លាំងរបស់គាត់( 50 )ភាគរយ (50)ភាគរយ ជាមួយគេ។
មហាជនក៏ធ្លាប់បានដឹងឮថាលោក រតនា នេះ មានឈ្មោះបោះសំឡេងខាងកាងកន្លែងល្បែងស្គេមអនឡាញផងនិងកាងឃ្លាំងបារីខុសច្បាប់ផង ពលរដ្ឋនិងមជ្ឈដ្ឋានសង្គមស៊ីវិលបានដាក់ចម្ងល់យ៉ាងខ្លាំងថា តើលោករតនានេះជាអ្នកណា បានជាហ៊ានថ្លើមធំកាងល្បែងស៊ីសងគ្រប់ប្រភេទហើយថែមទាំងកាងឃ្លាំងបារីខុសច្បាប់ដែលរាជរដ្ឋាភិបាលកំពុងតែចុះបង្ក្រាបមុខរបរខុសច្បាប់ និងល្បែងគ្រប់ប្រភេទយ៉ាងសកម្មដូចភ្លៀងរលឹមឆ្លៀតពេលរាជរដ្ឋាភិបាលកំពុងតែមមាញឹកកិច្ចការកងទ័ពនៅសមរភូមិមុខផងនោះ បុគ្គលម្នាក់នេះហ៊ានឆ្លៀតឱកាសកាងល្បែងគ្រប់ប្រភេទហើយនិងកាងឃ្លាំងផលិតបារីខុសច្បាប់ទៀត។

ប្រភពព័ត៌មានជិតស្និទ្ធពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានឱ្យដឹងថា ឃ្លាំងមួយនេះត្រូវបានគេបិទបាំងយ៉ាងជិតជិតពីខាងក្រៅ មើលទៅដូចជាឃ្លាំងស្តុកទំនិញធម្មតា ប៉ុន្តែសកម្មភាពខាងក្នុងគឺមានការដឹកជញ្ជូនធាតុផ្សំ ថ្នាំជក់ សម្ភារវេចខ្ចប់ និងម៉ាស៊ីនកែច្នៃចូលជាហូរហែ លើសពីនេះ រថយន្តដឹកជញ្ជូនបារីសម្រេចដែលគ្មានពន្ធ និងគ្មានការអនុញ្ញាតច្បាប់ តែងតែចេញចូលដឹកជញ្ជូនចែកចាយទៅកាន់ទីផ្សារទាំងយប់ទាំងថ្ងៃយ៉ាងរលូន ដោយគ្មានការកោសរូស ឬត្រួតពិនិត្យពីសមត្ថកិច្ចផ្លូវគោក ឬអាជ្ញាធរដែនដីឡើយ។
ប្រភពដដែលបានបន្តថា ការបើកដំណើរការរោងចក្រ ឃ្លាំងបារីខុសច្បាប់ទ្រង់ទ្រាយធំបែបនេះ មិនមែនជាសម្ងាត់ដែលអាជ្ញាធរមើលមិនឃើញនោះទេ ព្រោះក្លិនថ្នាំជក់ និងសំឡេងម៉ាស៊ីនដំណើរការបានរំខានដល់អ្នកជិតខាងជារៀងរាល់ថ្ងៃ ការដែលសមត្ថកិច្ចមើលរំលង និងរក្សាភាពស្ងប់ស្ងាត់បែបនេះ បានធ្វើឱ្យគេសង្ស័យយ៉ាងខ្លាំងថា មានការបើកដៃ សម្រួលផ្លូវ និងចែកផលប្រយោជន៍ជាលក្ខណៈប្រព័ន្ធរវាងម្ចាស់អាជីវកម្មខុសច្បាប់ និងមន្ត្រីមានអំណាចមួយចំនួនក្នុងតំបន់ ដើម្បីថ្នូរនឹងការមិនចុះបង្ក្រាប។

មហាជន និងប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដល់ចំណូលពន្ធរដ្ឋ ប៉ះពាល់ដល់ការប្រកួតប្រជែងស្មោះត្រង់ក្នុងទីផ្សារ និងសុខភាពសាធារណៈ។ ពួកគាត់បានអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមត្ថកិច្ចថ្នាក់ជាតិ មេត្តាចុះស្រាវជ្រាវ និងបើកការស៊ើបអង្កេតដោយផ្ទាល់ជាបន្ទាន់ ដើម្បីបំបែកសំណុំរឿងឃ្លាំងបារីខុសច្បាប់នៅភូមិក្រាំងស្វាយនេះ និងស្វែងរកមុខមន្ត្រីខិលខូចដែលកាងនៅពីក្រោយខ្នងយកមកផ្តន្ទាទោសតាមច្បាប់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យអំពើពុករលួយនេះបន្តកើតមានទៀតឡើយ។
អង្គភាពសារព័ត៌មានយើងនិងធ្លាប់មើលតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រសួងមានសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការបង្ក្រាបនិងឆ្លើយតបពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការសូមអរគុណ៕

Leave a Reply

Your email address will not be published. Required fields are marked *