គម្រោងដេញថ្លៃជួសជុលផ្លូវលំក្រាលដីថ្មភ្នំពីរខ្សែ និងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំណងឃីឡឹកធ្លាក់តម្លៃជិតពាក់កណ្ដាលឈ្នះដោយក្រុមហ៊ុន ចាំងហៀវហូរ ខេត្តមណ្ឌលគិរី

admin By admin August 29, 2026

ខេត្តមណ្ឌលគិរី៖ តម្លាភាពក្នុងការដេញថ្លៃគម្រោងជួសជុលផ្លូវលំក្រាលដីថ្មភ្នំ ចំនួន២ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំណងឃីឡឹក បានធ្លាក់តម្លៃជិតពាក់កណ្ដាល ដេញថ្លៃឈ្នះដោយក្រុមហ៊ុនចាំងហៀវហូរ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដំណើរការដេញថ្លៃបើកចំហរសម្រាប់គម្រោងអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានប្រព្រឹត្តទៅដោយជោគជ័យ។

ការប្រកួតប្រជែងតម្លៃយ៉ាងស្វិតស្វាញ ជាលទ្ធផលគម្រោងជួសជុលផ្លូវលំ និងហេដ្ឋារចនា សម្ព័ន្ធរវាង ភូមិណងបូ និងភូមិជាមាឌ ដែលមានតម្លៃប៉ាន់ស្មានដំបូង ៣០០,៤៨៤,៩៥០រៀល ត្រូវបានដេញថ្លៃធ្លាក់ចុះមកសល់ត្រឹមតែ ១៧៦,០០០,០០០រៀលប៉ុណ្ណោះ ដោយបានសិទ្ធិស្ថាបនាបានទៅលើក្រុមហ៊ុន ចាំងហៀវហូរ គម្រោងអភិវឌ្ឍន៍ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនេះរួមមានភាពសំខាន់ៗដូចជា ការងារផ្លូវថ្នល់ ជួសជុល និងក្រាលថ្មភ្នំចំនួន២ខ្សែ ដែលមានប្រវែងមួយពាន់ម៉ែត្រនិងទទឹង ៥ ម៉ែត្រប្រព័ន្ធរំដោះទឹកដាក់លូភ្លោះពីកន្លែងដើម្បីការពារលិចលង់និងធានានិរន្តភាពផ្លូវក្នុងរដូវវស្សា។

ជួសជុលស្ពានឈើចំនួន ២កន្លែង ដើម្បីសម្រួលការឆ្លងកាត់ប្រឡាយឬអូរធម្មជាតិការធ្លាក់ចុះតម្លៃរហូតដល់ប្រមាណ ៤១% នៃកញ្ចប់ថវិកាប៉ានស្មាននេះ គឺជាភារកិច្ចដ៏ល្អមួយក្នុងការជួយសន្សំសំចៃថវិការបស់មូលនិធិឃុំសង្កាត់ឬថវិកាជាតិបានយ៉ាងច្រើនសន្ធឹកសន្ធាប់ទោះបីយ៉ាងណាក៏ដោយបន្ទាប់ពីទទួលបានសិទ្ធិម៉ៅការក្នុងតម្លៃដល់ទាបនេះក្រុមហ៊ុន ចាំង ហៀវហូវ ត្រូវតែផ្ដាច់ជ្ញាចិត្តឲ្យខ្ពស់ក្នុងការអនុវត្តការងារឲ្យស្របទៅតាមស្តង់ដារបច្ចេកទេស អាជ្ញាធរមូលដ្ឋានព្រមទាំងគណៈកម្មការត្រួតពិនិត្យបច្ចេកទេសនិងត្រូវពង្រឹងការតាមដាន។

រាល់សកម្មភាពយ៉ាងម៉ត់ចត់ ចាប់តាំងពីការជ្រើសរើសគុណភាពថ្មភ្នំគម្រោងនៃការក្រាល​ ស្តង់ដាលូភ្លោះរហូតដល់មានភាពរឹងមាំ នៃស្ពានឈើទាំងពីរកន្លែង ដើម្បីធានាថា សមិទ្ធិផលថ្មីនេះមានគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ពិតប្រាកដក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ណងបូ និងភូមិជាមាឌ៕

Leave a Reply

Your email address will not be published. Required fields are marked *