បច្ចុប្បន្នមានការផុសលើបណ្តាញសង្គមពីបទបរិហាកេរ្តិ៍ពីរឿងខ្ចីលុយមិនសងបានយករូបថតផុសនិងឆាតមកគំរាមតាមប្រព័ន្ធអនឡាញជាច្រើនករណី
មណ្ឌលគិរី៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ មានអ្នកចងការប្រាក់ ឈ្មោះ ចាន់ ស្រីពេជ្រ ហៅទីទីបានខលមកពលរដ្ឋម្នាក់ថា ជាជនរួមគំនិតជាមួយឈ្មោះ សឿន សំញ៉ង ជាអ្នកខ្ចីប្រាក់80$ បានយកលេខអ្នកស្គាល់នៅក្នុងភូមិចំនួន២ខ្សែរ ទាំងដែលម្ចាស់លេខទូរស័ព្ទមិនដឹងពីបញ្ហាក្រុមអ្នកកម្ចីប្រាក់អនឡាញខុសច្បាប់ និងបុគ្គលអ្នកខ្ចីប្រាក់នោះទេ។
ជាក់ស្តែងអ្នកចងការប្រាក់ឈ្មោះ ចាន់ ស្រីពេជ្រ ហៅទីទី បានអះអាងថា ពលរដ្ឋម្នាក់នោះជារួមគំនិតទាំងដែលគាត់បានសួរថា ពេលខ្ចីប្រាក់ម្តេចមិនខលមកប្រាប់ខ្ញុំផង ហេតុអីបានជាប្រគល់ប្រាក់ទៅឱ្យបុគ្គលឈ្មោះ សឿន សំញ៉ង តែ២នាក់ បែជាមានរឿងគេមិនសងប្រាក់មកខលជំរិតទាប្រាក់ពីជនស្លូតត្រង់ដែលមិនបានរួមគំនិតជាមួយអ្នកណាដើម្បីខ្ចីប្រាក់ទាល់តែសោះ។
ចំពោះករណីខាងលើនេះ កំពុងបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនដែលត្រូវគេបានទាញឈ្មោះ និងរូបថតចូលទៅពាក់ព័ន្ធទាំងដែលខ្លួនមិនបានដឹងរឿងសោះ នៅពេលមានអ្នកខ្ចីប្រាក់ម្នាក់ក្រុមជនខិលខូចនិងលួចយកលេខទូរសព្ទនិងរូបថតអ្នកដទៃដែលនៅក្នុងទូរសព្ទនោះភ្លាម បន្ទាប់មកទោះបីជាអ្នកមិនដឹងរឿងមិនដែលខ្ចីប្រាក់មួយរៀលឬមិនទាំងស្គាល់ម្ចាស់បំណុលនោះផង ក៏ត្រូវបានគេយកបង្ហោះបរិហាកេរ្តិ៍ និងគំរាមក្នុងបណ្តាញសង្គមរួចទៅហើយ។
ជនរងគ្រោះពីការគំរាមកំហែងនិងបរិហារគេដោយអ្នកក្រុមចងការឯកជនឬហៅថា កម្ចីអនឡាញខុសច្បាប់ឈ្មោះ ចាន់ ស្រីពេជ្រ ហៅទីទី បច្ចុប្បន្នកើតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក៏ជាក្រុមទារបំណុលឈាមទាំងនោះ យករូបថតរបស់អ្នកទៅកាត់តបំភ្លៃការពិតរួចបង្ហោះជេរប្រមាថលើបណ្ដាញសង្គមថា ជាអ្នកផ្សំគំនិតឬអ្នកធានាយ៉ាងអយុត្តិធម៌បំផុត និងការគំរាមកំហែងផ្លូវចិត្តកម្រិតធ្ងន់ ពួកគេបានប្រើប្រាស់លេខទូរសព្ទរាប់រយខ្សែដើម្បីខលគំរាមផុសរូបជេរប្រមាថនិងធ្វើទុក្ខបុកម្នេញជនរងគ្រោះទាំងយប់ទាំងថ្ងៃ សកម្មភាពអនាធិបតេយ្យនេះបានរំលោភសិទ្ធិបុគ្គលនិងបំផ្លាញសេចក្ដីថ្លៃថ្នូររបស់មនុស្សក្នុងសង្គមយ៉ាងធ្ងន់ធ្ងរ គួរតែដល់ពេលត្រូវរួមដៃគ្នាកំចាត់ក្រុមចោរចងការអនឡាញ ដោយគ្មានច្បាប់ឬក៏អាជ្ញាប័នចេញដោយធនាគារជាតិ បណ្ដាញ សង្គមនិងបច្ចេកវិទ្យាមិនមែនជាកន្លែងសម្រាប់ជនខិលខូចមកជាន់ឈ្លីកេរ្តិ៍ឈ្មោះអ្នកដទៃតាមចិត្តនោះឡើយ។
យើងរួមគ្នាថ្កល់ទោសនិងលុបបំបាត់អាជីវកម្មជញ្ជក់ឈាមដែលបំផ្លាញសេចក្ដីសុខប្រជាពលរដ្ឋមួយនេះឱ្យអស់ផង ជាចុងក្រោយប្រជាពលរដ្ឋសុំសំណូមពរទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃដើម្បីធ្វើការស្រាវជ្រាវតាមចាប់ក្រុមកម្ចីអនឡាញខុសច្បាប់នេះផងទាន៕



