ម្ចាស់សណ្ឋាគារអេលីហ្វេនដែលមានងារជាឧត្តម សេនីយ៍យោធាបានធ្វើរបងរំលោភយកដីអូរជាកន្លែងលំហូរទឹកមួយកន្លែងនៅខេត្តមណ្ឌលគិរីធ្វើឱ្យប្រជា ពលរដ្ឋមានការកើតទុកមិនសុខចិត្ត

មណ្ឌលគិរី៖ យោងតាមប្រភពពីពលរដ្ឋថា របងថ្មរឹងមាំរបស់ម្ចាស់សណ្ឋាគារអេលីហ្វេនបានសាងសង់លើផ្ទៃអូរក្បែរស្ពានតាឆាងស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យ គឺនៅក្បែរផ្ទះចៅហ្វាយក្រុងតែម្ដង តែលោកចៅហ្វាយក្រុងហាក់ដូចជាអើពើចំពោះចំណុចនេះសោះ ហើយការសង់របងនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធលំហូរទឹក បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ជាផ្នែកមួយដែលជះឥទ្ធិពលដ៍អាក្រក់ដល់ការអនុវត្តច្បាប់ ដែលពុំមានយុត្តិធម៌ រវាងអ្នកមានលុយមានអំណាច និងពលរដ្ឋក្រីក្រទន់ខ្សោយ។ យោងតាមណ្ដាញផ្សព្វផ្សាយសង្គម និងប្រជាពលរដ្ឋក្នុងពេលប៉ុន្មានថ្ងៃនេះបានធ្វើការលាតត្រដាង និងរិះគន់ជាសាធារណៈ ចំពោះអាជ្ញាធរក្រុងសែនមនោរម្យដែលបានអនុញ្ញាតឱ្យ ឧត្តមសេនីយ៍យោធាម្នាក់ជាម្ចាស់សណ្ឋាគារអេលីហ្វេនដ៍ស្កឹមស្កៃ ធ្វើរបងរំលោភយកអូរដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋយ៉ាងរលូនបែបនេះទៅវិញ។…

គ្រោះថ្នាក់ចរាចរណ៍នៅក្រោមស្ពានទួលក្រសាំងក្រុងតាខ្មៅខេត្តកណ្តាល

ព័ត៌មានបឋម៖ នាល្ងាចថ្ងៃអាទិត្យទី ១២ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ១៦:២៥ នាទី នៅចំណុចក្រោមស្ពានទួលក្រសាំង ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាលមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ ២១A រវាង pass app និងម៉ូតូបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។រីឯ pass…

សង្ក្រាន្តសៀមរាប កំពុងតែបង្អួតសម្រស់ដាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំតែងលម្អភ្លើងពណ៌ ទង់ចម្រុះ ផ្កាភ្ញីផ្សេងៗ ក៏ដូចរៀបចំនូវដូចជា ការប្រគុំតន្ត្រីអន្តរជាតិតារាចម្រៀងប្រចាំនៅប្រទេសកូរ៉េ ការសំដែងរបាំប្រពៃណី សិល្បៈចម្រៀងស្គរដៃ លេងល្បែងប្រជាប្រិយ៍ ផ្សារនៅលើទឹក ជិះទូកកំសាន្តតាមដងស្ទឹង តាំងពិព័រណ៌ការប្រណាំងទូកង នឹងកម្មវិធីកម្សាន្តនានា។ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍មកកម្សាន្ត ដែលកំពុងទាក់ទាញភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន ដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងទឹកដីនៃខេត្តសៀមរាប…

ក្រុមសហគមន៍ជនជាតិដើមភាគតិចគួយនៅស្រុកជាំក្សាន្តបានរកឃើញឈើ​ប្រមាណជា៥០ម៉ែត្រគូប​ស្ថិតនៅតំបន់អូរស្កាចដែលជា​ដែនជម្រក​ការពារសត្វព្រៃព្រះរការក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហា

ខេត្តព្រះវិហារ÷  នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្រុមសហគមន៍ការពារព្រៃឈើនៅខេត្តព្រះវិហារ បានចុះទៅដើរល្បាតឃើញគំនរឈើជាច្រើនមានឈើគ្រឿង១២២សន្លឹក សសរ២៩ដើម ក្ដារ៥៥សន្លឹកប្រមាណ៥០ម៉ែត្រគូប នៅតំបន់អូរស្កាចជិតវាលស្ដៅ​ រួមទាំងអ្នកកាប់ឈើជាច្រើននៅក្នុងព្រៃព្រះរការ ខេត្តព្រះវិហារ។ សហគមន៍ជនជាតិដើមភាគតិចគួយនៅស្រុកជាំក្សាន្តខេត្តព្រះវិហារយើងខ្ញុំ សូមធ្វើការសំណូមពរ និងជូនដំណឹងជាបន្ទាន់ទៅដល់ប្រធានមន្ទីរ​បរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ នៅតំបន់អូរស្កាចថា មានបទល្មើសជាច្រើនដែលចេញជាក្រុមៗ សម្រុកអារ និងដឹកឈើចេញពីតំបន់ស្រុកជាំក្សាន្ត (តំបន់៩៤) នៃដែនជម្រកការពារសត្វព្រៃព្រះរការ បច្ចុប្បន្នកំពុងតែផ្ទុះយ៉ាងកក្រើកជាថ្មីម្ដងទៀតក្នុងអំឡុងមុនពេលចូលឆ្នាំខ្មែរនេះ ដោយមានការរៀបចំពីមេខ្លោងជាក្រុមៗចុះលួចកាប់ឈើយ៉ាងអនាធិបតេយ្យ ដោយក្រុមសហគមន៍យើងរកឃើញ។…

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក

ឯកឧត្តមទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ការអំពាវនាវនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សព្វផ្សាយវឌ្ឍនភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យា និង«ច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជូនដល់ឯកអគ្គរដ្ឋទូត តំណាងអង្គទូត សហភាពអឺរ៉ុប…

គំនរឈើជាច្រើនដើមត្រូវបានរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ​ចុះបង្ក្រាប​មុនពេលដែលឈ្មួញ​បំរុងនឹងដឹកចេញទៅចែកចាយតាមខេត្ត

ព្រះវិហារ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានដឹកនាំមន្ត្រីនាយផ្នែករដ្ឋបាលព្រៃឈើ នឹងនាយសង្កាត់ព្រៃឈើស្រុករវៀង សហការជាមួយអាជ្ញាធរមូលដ្ឋាននគបាលប៉ុស្តិ៍ចុះបង្រ្កាបទីតាំងគំនឈើ ដែល​មេឈ្មួញយកមកផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ មានដូចជាប្រភេទឈើក្រម ឈើធ្នង់ នឹងប្រភេទឈើនាងនួនដែលមិនមានច្បាប់អនុញ្ញាឱ្យពួកគាត់ប្រមូលទិញនោះទេ។ ក្នុងការចុះបង្ក្រាបគំនរឈើជាច្រើននេះ…

ទេសរដ្ឋមន្ត្រី ថោង ខុនបើកសិក្ខាសាលាពិគ្រោះយោបល់ពីគោលការណ៍ណែនាំយុទ្ធសាស្ត្រខ្សែទស្សនាចរណ៍អន្តរខេត្តសៀមរាបកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង

កំពង់ធំ៖ ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី គោលការណ៍ណែនាំយុទ្ធសាស្ត្រ ខ្សែទស្សនាចរណ៍អន្តរខេត្ត៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង។ ដោយមានការអញ្ជើញចូលរួមពីលោក…

ឈើប្រណិតជាច្រើនបំណែកត្រូវបានបង្រ្កាបដោយរដ្ឋបាលព្រៃឈើស្រុករវៀង​ ខេត្តព្រះវិហារ

ខេត្តព្រះវិហារ​៖  លោក ​ជ័យ​ ស៊ីថា​ នាយសង្កាត់រដ្ធបាលព្រៃឈើស្រុករវៀង​ និងលោក​ តូ​ សុថេត​ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង​ បានដឹកនាំកំលាំងចុះបង្រាបបទល្មើសព្រៃឈើ មួយកន្លែងស្ថិតនៅចំណុច​ ភូមិស្រែ​ ឃុំរៀបរយ​ ស្រុករវៀង​ ខេត្តព្រះវិហារ​ ការចុះបង្រាបនេះធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។ សូមបញ្ជាក់ផងដែរថា…

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានក្មេងទំនើងចំនួន០៦នាក់​ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨ និង​៣០នាទីយប់ មានករណីហឹង្សា​បង្ក​ឡើង​ដោយ​ក្មេងទំនើងមួយក្រុមមាន​គ្នា៩នាក់ មធ្យាបាយមានម៉ូតូ៤គ្រឿង​ បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសចំកែងដៃខាងឆ្វេង នៅចំណុចហាងកាហ្វយីហា ស្លកាហ្វេ តាមបណ្តោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក​ដែលកំពុងល្បាតនៅទីនោះ បានចុះមកអន្តរាគមន៍​ នឹងចាប់​ខ្លួន​ជនសង្ស័យ​ជា​ក្មេងទំនើង​បាន​ម្នាក់​ឈ្មោះ ថាន់ ចិន្តាឧត្តម…