ឈើប្រណិតជាច្រើនបំណែកត្រូវបានបង្រ្កាបដោយរដ្ឋបាលព្រៃឈើស្រុករវៀង ខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ លោក ជ័យ ស៊ីថា នាយសង្កាត់រដ្ធបាលព្រៃឈើស្រុករវៀង និងលោក តូ សុថេត នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង បានដឹកនាំកំលាំងចុះបង្រាបបទល្មើសព្រៃឈើ មួយកន្លែងស្ថិតនៅចំណុច ភូមិស្រែ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ការចុះបង្រាបនេះធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។
សូមបញ្ជាក់ផងដែរថា ឈើទាំងអស់នេះគឺជាប្រភេទឈើសុក្រម មានមុខកាត់ 25×30 25×25 មានប្រវែង 2.2មែត្រ 3មែត្រ និង4មែត្រ សរុបទាំងអស់17ដុំ ដែលឈ្នួញយកទៅផ្លុងទុកនៅក្នុងចំការដើមកាស្យា ដើម្បីចាំឡានមកយកចេញ ប៉ុន្តែត្រូវបានបង្រ្កាបទាន់ពេលវេលា បច្ចុប្បន្នឈើទាំងអស់ត្រូវបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុករវៀង ខេត្តព្រះវិហារ។ (អត្ថបទដោយ លស់ រមលី)





