អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានក្មេងទំនើងចំនួន០៦នាក់​ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា

admin By admin March 9, 2026

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨ និង​៣០នាទីយប់ មានករណីហឹង្សា​បង្ក​ឡើង​ដោយ​ក្មេងទំនើងមួយក្រុមមាន​គ្នា៩នាក់ មធ្យាបាយមានម៉ូតូ៤គ្រឿង​ បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសចំកែងដៃខាងឆ្វេង នៅចំណុចហាងកាហ្វយីហា ស្លកាហ្វេ តាមបណ្តោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទន្ទឹមនឹងនោះក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក​ដែលកំពុងល្បាតនៅទីនោះ បានចុះមកអន្តរាគមន៍​ នឹងចាប់​ខ្លួន​ជនសង្ស័យ​ជា​ក្មេងទំនើង​បាន​ម្នាក់​ឈ្មោះ ថាន់ ចិន្តាឧត្តម ភេទប្រុស​ អាយុ១៦​ឆ្នាំ បញ្ជូនទៅការិយាល័យ​ព្រហ្ម​ទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់​ការ​បន្តតាមនីតិវិធី។

លុះដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃកងរា​ជ​អាវុធហត្ថរាជធានីភ្នំពេញ​បន្ត​សហការ​ជាមួយ​កម្លាំងមូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក​ ធ្វើការ​ចាប់​ខ្លួន​បាន​ចំនួន​៥នាក់​បន្ថែម​ទៀត​រួមមាន ១-ឈ្មោះ ផល លីហួ​ ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ ថន រ័ត្នរិទ្ធិយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ បូ កែវវាសនា ភេទប្រុស អាយុ១៩ឆ្នាំ ៤-ឈ្មោះ នី វិសាល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្រុកកំណើត​នៅខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន​សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី៥-ឈ្មោះ ចាប ថៃ ភេទប្រុស អាយុ១៨ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញនៃ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់​វិធានការ​បន្ត​តាម​នីតិវិធី។

ក្រោម​វិធានការ​ជំនាញ​ក្មេង​ទំនើង​ទាំង​៦នាក់ បាន​សារភាព​ឱ្យ​ដឹងដូចៗគ្នា​ថា ពួកខ្លួន​ពិត​ជា​បាន​ប្រព្រឹត្តិ​អំពើហិង្សា​ដូចការ​រៀប​រាប់​ខាង​លើ​ប្រាកដ​មែន។

ក្មេង​ទំនើង​ទាំង​៦នាក់ ត្រូវបាន​កម្លាំងជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​កង​រាជ​អាវុធហត្ថ​រាជ​ធានីភ្នំពេញ កសាង​សំណុំរឿងបញ្ជូនទៅតុលាការ​ដើម្បីចាត់​វិធានការ​តាម​នីតិវិធីច្បាប់។ ចំណែកឯបក្ខពួក​ដលមានពាក់ព័ន្ធ​ក្នុង​អំពើហិង្សាខាងលើផ្សេងទៀត​កំពង់​រត់​គេច​ខ្លួន​ សមត្ថកិច្ច​ជំនាញអាវុធហត្ថ​រាជធានីភ្នំពេញកំពង់​ស្រាវជ្រាវ​ឃាត់​បន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *