គំនរឈើជាច្រើនដើមត្រូវបានរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ​ចុះបង្ក្រាប​មុនពេលដែលឈ្មួញ​បំរុងនឹងដឹកចេញទៅចែកចាយតាមខេត្ត

admin By admin March 27, 2026

ព្រះវិហារ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានដឹកនាំមន្ត្រីនាយផ្នែករដ្ឋបាលព្រៃឈើ នឹងនាយសង្កាត់ព្រៃឈើស្រុករវៀង សហការជាមួយអាជ្ញាធរមូលដ្ឋាននគបាលប៉ុស្តិ៍ចុះបង្រ្កាបទីតាំងគំនឈើ ដែល​មេឈ្មួញយកមកផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ មានដូចជាប្រភេទឈើក្រម ឈើធ្នង់ នឹងប្រភេទឈើនាងនួនដែលមិនមានច្បាប់អនុញ្ញាឱ្យពួកគាត់ប្រមូលទិញនោះទេ។

ក្នុងការចុះបង្ក្រាបគំនរឈើជាច្រើននេះ នៅពេលមេឈ្មួញប្រមូលទិញឈើទុកកំពុងលួចលាក់ដើម្បីដឹកយកចេញទៅចែកចាយនៅបណ្តាខេត្តហើយក្នុងការបង្ក្រាបខាងលើ រាល់វត្ថុតាងទាំងអស់ត្រូវបានមន្រ្តីជំនាញរដ្ឋបាលព្រៃឈើដឹកជញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀងដើម្បីចាត់ការតាមនីតិវិធី៕រាយការណ៍ដោយ លោក គង់ ឈិន

Leave a Reply

Your email address will not be published. Required fields are marked *