ក្រុមសហគមន៍ជនជាតិដើមភាគតិចគួយនៅស្រុកជាំក្សាន្តបានរកឃើញឈើប្រមាណជា៥០ម៉ែត្រគូបស្ថិតនៅតំបន់អូរស្កាចដែលជាដែនជម្រកការពារសត្វព្រៃព្រះរការក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហា
ខេត្តព្រះវិហារ÷ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្រុមសហគមន៍ការពារព្រៃឈើនៅខេត្តព្រះវិហារ បានចុះទៅដើរល្បាតឃើញគំនរឈើជាច្រើនមានឈើគ្រឿង១២២សន្លឹក សសរ២៩ដើម ក្ដារ៥៥សន្លឹកប្រមាណ៥០ម៉ែត្រគូប នៅតំបន់អូរស្កាចជិតវាលស្ដៅ រួមទាំងអ្នកកាប់ឈើជាច្រើននៅក្នុងព្រៃព្រះរការ ខេត្តព្រះវិហារ។
សហគមន៍ជនជាតិដើមភាគតិចគួយនៅស្រុកជាំក្សាន្តខេត្តព្រះវិហារយើងខ្ញុំ សូមធ្វើការសំណូមពរ និងជូនដំណឹងជាបន្ទាន់ទៅដល់ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ នៅតំបន់អូរស្កាចថា មានបទល្មើសជាច្រើនដែលចេញជាក្រុមៗ សម្រុកអារ និងដឹកឈើចេញពីតំបន់ស្រុកជាំក្សាន្ត (តំបន់៩៤) នៃដែនជម្រកការពារសត្វព្រៃព្រះរការ បច្ចុប្បន្នកំពុងតែផ្ទុះយ៉ាងកក្រើកជាថ្មីម្ដងទៀតក្នុងអំឡុងមុនពេលចូលឆ្នាំខ្មែរនេះ ដោយមានការរៀបចំពីមេខ្លោងជាក្រុមៗចុះលួចកាប់ឈើយ៉ាងអនាធិបតេយ្យ ដោយក្រុមសហគមន៍យើងរកឃើញ។
សហគមន៍ជនជាតិដើមយើងសុំឱ្យមន្ទីរបរិស្ថានខេត្តព្រះវិហារ មេត្តាជួយទប់ស្កាត់ឲឱ្យបានទាន់ពេលវេលាផងទាន ជាពិសេសមន្ត្រីដែលបានគុបគិតរួមគំនិតលួចសម្បតិ្តធនធានធម្មជាតិជាសម្បត្តិរបស់រដ្ឋ សូមលោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារចុះដាក់ការស៊ើបអង្កេតឱ្យបានស៊ីជម្រៅដើម្បីវែកមុខចាប់ជនល្មើសឱ្យមកទទួលទោសចំពោះមុខច្បាប់។
ចំពោះឈើដែលក្រុមសហគមន៍ជនជាតិដើមយើងខ្ញុំបានរកឃើញនេះ បើអាចចេញវិធានការថ្ងៃនេះ ដើម្បីយកឈើដែលនៅសេសសល់ពីការជ្រៀក យកទៅធ្វើផ្ទះជូនជនភៀសសឹក សាលារៀ វត្តអារាម ឬធ្វើកន្លែងសហគមន៍ដែលគាត់ខ្វះខាតក៏បាន ហើយទីតាំងដែលជនខិលខូចបានកាប់ឈើមាននៅតំបន់អូរស្កាច និងទីតាំងជាច្រើនផ្សេងទៀតស្ថិតនៅក្នុងព្រៃព្រះរការនេះ៕











