សង្ក្រាន្តសៀមរាប កំពុងតែបង្អួតសម្រស់ដាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

admin By admin April 12, 2026

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំតែងលម្អភ្លើងពណ៌ ទង់ចម្រុះ ផ្កាភ្ញីផ្សេងៗ ក៏ដូចរៀបចំនូវដូចជា ការប្រគុំតន្ត្រីអន្តរជាតិតារាចម្រៀងប្រចាំនៅប្រទេសកូរ៉េ ការសំដែងរបាំប្រពៃណី សិល្បៈចម្រៀងស្គរដៃ លេងល្បែងប្រជាប្រិយ៍ ផ្សារនៅលើទឹក ជិះទូកកំសាន្តតាមដងស្ទឹង តាំងពិព័រណ៌ការប្រណាំងទូកង នឹងកម្មវិធីកម្សាន្តនានា។

ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍មកកម្សាន្ត ដែលកំពុងទាក់ទាញភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន ដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងទឹកដីនៃខេត្តសៀមរាប គឺជាខេត្តមួយដែលមានអរិយធម៌និងវប្បធម៌ដ៏យូរលង់ណាស់មកហើយ។ ជាពិសេសទៀតរាល់កម្មវិធីបុណ្យជាតិខេត្តសៀមរាប តែងតែធ្វើបានយ៉ាងល្អអត់ខ្ចោះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តអច្ឆរិយៈមួយនេះ។

Leave a Reply

Your email address will not be published. Required fields are marked *