គំនរឈើជាច្រើនដើមត្រូវបានរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ​ចុះបង្ក្រាប​មុនពេលដែលឈ្មួញ​បំរុងនឹងដឹកចេញទៅចែកចាយតាមខេត្ត

ព្រះវិហារ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានដឹកនាំមន្ត្រីនាយផ្នែករដ្ឋបាលព្រៃឈើ នឹងនាយសង្កាត់ព្រៃឈើស្រុករវៀង សហការជាមួយអាជ្ញាធរមូលដ្ឋាននគបាលប៉ុស្តិ៍ចុះបង្រ្កាបទីតាំងគំនឈើ ដែល​មេឈ្មួញយកមកផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ មានដូចជាប្រភេទឈើក្រម ឈើធ្នង់ នឹងប្រភេទឈើនាងនួនដែលមិនមានច្បាប់អនុញ្ញាឱ្យពួកគាត់ប្រមូលទិញនោះទេ។ ក្នុងការចុះបង្ក្រាបគំនរឈើជាច្រើននេះ…

ទេសរដ្ឋមន្ត្រី ថោង ខុនបើកសិក្ខាសាលាពិគ្រោះយោបល់ពីគោលការណ៍ណែនាំយុទ្ធសាស្ត្រខ្សែទស្សនាចរណ៍អន្តរខេត្តសៀមរាបកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង

កំពង់ធំ៖ ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី គោលការណ៍ណែនាំយុទ្ធសាស្ត្រ ខ្សែទស្សនាចរណ៍អន្តរខេត្ត៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង។ ដោយមានការអញ្ជើញចូលរួមពីលោក…

លោក ភីតធឺ អាល់មែន សមាជិកក្រុមប្រឹក្សាភិបាលគណបក្សជម្រើសថ្មី (AFD) របស់អាល្លឺម៉ង់ បានបង្ហាញការស្ញប់ស្ញែងចំពោះភាពស្រស់ស្អាតរបស់កម្ពុជា នៅពេលលោកបានអញ្ជើញមកដល់ប្រទេសកម្ពុជា និងបានឃើញទិដ្ឋភាពទាំងឡាយផ្ទាល់ភ្នែក។

លោក ភីតធឺ បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីនៃព្រឹទ្ធសភាកម្ពុជា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមក្នុងជំនួបនោះ សម្តេច​តេជោ ហ៊ុន…

វគ្គបណ្ដុះបណ្ដាលស្ដីពី ÷ការលើកកម្ពស់អនុវត្តច្បាប់និងលិខិតបទដ្ឋានកិត្តិយុត្តិសម្រាប់អ្នកសារព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីពី ÷ការលើកកម្ពស់អនុវត្តច្បាប់និងលិខិតបទដ្ឋានកិត្តិយុត្តិ​សម្រាប់អ្នកសារព័ត៌មានរយៈពេល បីថ្ងៃ ចាប់ពី ថ្ងៃចន្ទដល់ថ្ងៃពុធ9 កើតខែផល្គុនឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ 2569 ត្រូវនឹងថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2026 នៅសាលចតុមុខ ទីស្ដីការក្រសួងព័ត៌មានឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ ជាតំណាង ឯកឧត្ដម នេត្រ ភក្ត្រា…

បទល្មើសព្រៃឈើមានពេញប្រទេសបែជាលោកអភិបាលស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងស្នើសុំបញ្ចប់អាជីវកម្មទូកង ដោយអះអាងថាដើម្បីការពារធនធានធម្មជាតិ ចុះក្រៅតែពីអាជីវកម្មទូកងមានអាជីវកម្មអ្វីផ្សេងទៀតត្រូវបិតឬទេ?

ក្រោយអភិបាលស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក សាយ កុសល ស្នើសុំបញ្ចប់អាជីវកម្មទូកង ជាបន្ទាន់ ដើម្បីការពារធនធានធម្មជាតិ និងសុវត្ថិភាពសាធារណៈ បញ្ចៀសនូវការរិះគន់ ព្រៃឈើអស់ ព្រោះធ្វើទូកង ថាចង់បិទអាជីវកម្មទូកងក្នុងស្រុករបស់ខ្លួន ដើម្បីការពារព្រៃឈើ លោក តាន់ គីមសួរ បញ្ចេញមតិថា៖ កុំដល់ថ្នាក់ហ្នឹងពេកអី…

អាជ្ញាធរចុះរុះរើសំណង់ភោជនីយដ្ឋានឈ្មោះ BEACH HOUSE ដែលបានសាងសង់ចូលក្នុងដែនសមុទ្រ ដោយពីមានលិខិតអនុញ្ញាត

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលស្រុកស្ទឹងហាវ បានចុះពិនិត្យ និងរុះរើទីតាំងសំណង់មួយកន្លែងដែលបានសាងសង់ចូលក្នុងដែនសមុទ្រដោយ ពុំមានលិខិតអនុញ្ញាត ឈ្មោះភោជនីយដ្ឋាន BEACH HOUSE ដែលមានតំណាងដោយឈ្មោះ អ៊ុច ស្រីរ័ត្ន និងឈ្មោះ គួច វិឆ័យ មានទីតាំងនៅចំណុចជិតឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ…

ទីតាំងកន្លែងអណ្តើកហ្លួងរស់នៅកំពង់ត្រូវបានអាជ្ញាធរខេត្តកោះកុងលក់ខ្សាច់ឱ្យឈ្មួញបូមដោយមិនរវល់ពីរឿងបរិស្ថាន

ខេត្តកោះកុង៖ ទីតាំងកន្លែងអណ្ដើកហ្លួងរស់នៅប្រចាំថ្ងៃ ស្ថិតក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានប្រជាពលរដ្ឋជុំវិញខេត្តកោះកុង និងស្រុកស្រែអំបិលប្រាប់មកកាន់អង្គភាពយើងថា អាជ្ញាធរខេត្តបើកដៃឱ្យក្រុមឈ្មួញទាំងនោះ ធ្វើកាប៉ូមខ្សាច់ទាំងយប់ទាំងថ្ងៃ ករណីយ៍នេះពលរដ្ឋបាននិយាយថា ក្រុមប៉ូមខ្សាច់នេះ ជាជនជាតិចិន ហើយជនជាតិខ្មែរយើង អ្នកឈរឈ្មោះឱ្យដើម្បីលក់យកលុយចែកគ្នាដាក់ហោប៉ៅរៀងៗខ្លួន។ ពាក់ព័ន្ធរឿងនេះដែរ អង្គភាពសារព័ត៌មានយើង បានសុំការបញ្ជាក់តាមប្រព័ន្ធទូរស័ព្ទទៅ លោក ខ្លឹម…

ការកែទម្រង់ និងវះកាត់សាច់ស្អុយនៅក្នុងស្ថាប័ននគរបាលជាតិខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង÷ការដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​ម្នាក់​ពាក់​ផ្កាយ​ ឯក ឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ បាន​សម្រេច​ដកហូត​មុខ​តំណែង នគរបាល​បាល​ខេត្តស្ទឹងត្រែង ចំនួន​៦​រូប ក្នុង​នោះ​មាន​ម្នាក់​ថ្នាក់​ឧត្តមសេនីយ៍ត្រី ផ្កាយ​១ ដោយ​ផ្អែក​លើ​មូល ហេតុ លើស​បទ​វិន័យ​នគរបាល​ជាតិ​កម្ម​ជាតិ-១ លោកឧត្តមសេនីយ៍…

អាជីវកម្មកាយខ្សាច់ខុសច្បាប់ដើម្បីយកទៅលក់ យកលុយដាក់ហោប៉ៅយ៉ាងរំភើយ

ខេត្តកំពង់ធំ៖ ឃុំសុចិត្រ ភូមិក្រាំង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ​ គ្រឿងចាក់អេស្កាវ៉ាទ័រ រួមទាំងឡានបែនជាច្រើនគ្រឿងបានកំពុងសម្រុកដឹកជញ្ជូនខ្សាច់ដោយពុំទាន់មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មនៅឡើយ មានត្រឹមតែច្បាប់ស្នើសុំតែប៉ុណ្ណោះ សកម្មភាពនេះស្ថិតនៅក្នុងភូមិក្រាំង ឃុំសុចិត្ត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានធ្វើឱ្យពលរដ្ឋនៅក្នុងភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ មានការខឹងសម្បារយ៉ាងខ្លាំងចំពោះម្ចាស់គ្រឿងចក្រទាំងនេះបានកាយខ្សាច់ធ្វើឱ្យប៉ះពាល់ទៅដល់ខ្សាច់ក្នុងស្ទឹងនិងស្ពានដែលរាជរដ្ឋាភិបាល បានអភិវឌ្ឍដើម្បីជាមធ្យោបាយដឹកជញ្ជូនកសិផលប្រជាពលរដ្ឋពួកគាត់មានការព្រួយបារម្ភជាខ្លាំង។បញ្ហាបាក់ដីធ្វើឱ្យប៉ះពាល់ដល់ស្ពានរបស់ពួកគាត់ធ្លាប់ដឹកកសិផលចិញ្ចឹមជីវិតដើម្បីដោះស្រាយក្នុងភូមិឃុំរបស់ពួកគាត់។ សកម្មភាពនេះប្រព្រឹត្តកាលពីថ្ងៃទី 20 ខែមករា…

បង្ក្រាបឡានដឹកបទល្មើសព្រៃឈើមួយគ្រឿងម៉ាកហ្វត នៅមុខសណ្ឋាគារអេរ៉ាសង្ស័យចាប់ទាំងបង្ខំ ព្រោះម្ចាស់រថយន្តរត់បាត់រកមិនឃើញ

ខេត្តសៀមរាប៖ សមត្ថកិច្ចជំនាញសហការជាមួយប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្ទាក់ចាប់បង្ក្រាបឡានដឹកបទល្មើសព្រៃឈើខុសច្បាប់មួយគ្រឿងម៉ាកហ្វត នៅចំណុចផ្លូវជាតិលេខ៦ ទល់មុខសណ្ឋាគារបាយន្ត័អេរ៉ា ស្ថិតនៅភូមិខ្នារចាស់ សង្កាត់ជ្រាវ ក្រុងសៀមរាប នៅវេលាម៉ោង៣:00ទៀបភ្លឺថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ហើយក៏ជាមុខសញ្ញាដែលសមត្ថកិច្ច​តាមចាប់រាប់ឆ្នាំមកហើយ។ មន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រីបានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងដោយលោក លី សូផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី​ និងលោក វ៉េង​…