អាជីវកម្មកាយខ្សាច់ខុសច្បាប់ដើម្បីយកទៅលក់ យកលុយដាក់ហោប៉ៅយ៉ាងរំភើយ

admin By admin January 20, 2026

ខេត្តកំពង់ធំ៖ ឃុំសុចិត្រ ភូមិក្រាំង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ​ គ្រឿងចាក់អេស្កាវ៉ាទ័រ រួមទាំងឡានបែនជាច្រើនគ្រឿងបានកំពុងសម្រុកដឹកជញ្ជូនខ្សាច់ដោយពុំទាន់មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មនៅឡើយ មានត្រឹមតែច្បាប់ស្នើសុំតែប៉ុណ្ណោះ សកម្មភាពនេះស្ថិតនៅក្នុងភូមិក្រាំង ឃុំសុចិត្ត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានធ្វើឱ្យពលរដ្ឋនៅក្នុងភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ មានការខឹងសម្បារយ៉ាងខ្លាំងចំពោះម្ចាស់គ្រឿងចក្រទាំងនេះបានកាយខ្សាច់ធ្វើឱ្យប៉ះពាល់ទៅដល់ខ្សាច់ក្នុងស្ទឹងនិងស្ពានដែលរាជរដ្ឋាភិបាល បានអភិវឌ្ឍដើម្បីជាមធ្យោបាយដឹកជញ្ជូនកសិផលប្រជាពលរដ្ឋពួកគាត់មានការព្រួយបារម្ភជាខ្លាំង។បញ្ហាបាក់ដីធ្វើឱ្យប៉ះពាល់ដល់ស្ពានរបស់ពួកគាត់ធ្លាប់ដឹកកសិផលចិញ្ចឹមជីវិតដើម្បីដោះស្រាយក្នុងភូមិឃុំរបស់ពួកគាត់។ សកម្មភាពនេះប្រព្រឹត្តកាលពីថ្ងៃទី 20 ខែមករា ឆ្នាំ 2026សកម្មភាពកាយខ្សាច់ក្នុងស្ទឹងពោធិរោង ដែលស្ថិតក្នុងភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្រុមឡានបែនជាច្រើនគ្រឿងកំពុងតែដឹកចូលទៅក្នុងក្រុមហ៊ុនរ៉ែមាសមួយកន្លែងដែលមានឈ្មោះថា ឡេងចេង ស្ថិតនៅតំបន់ស្នងអនភូមិឧបសម្ព័ន្ធ ឃុំសុចិត្រ បើយោងតាមការ បញ្ជាក់របស់មេការម្នាក់ដែលបាននិយាយប្រាប់មកភ្នាក់ងារអង្គភាពខ្មែរឦសានយើងថានិងដឹកយកទៅដើម្បីធ្វើមន្ទីរបក្សផង ហើយបើតាមប្រភពពីពលរដ្ឋបានប្រាប់មកភ្នាក់ងារអង្គភាពយើងថាពុំបានដឹកទៅធ្វើមន្ទីរបក្សនោះទេគ្រាន់តែយកមន្ទីរបក្សធ្វើជាខែលតែប៉ុណ្ណោះ និងទុកគ្រាន់បិទបាំងដើម្បីធ្វើអាជីវកម្មយកលុយដាក់ហោប៉ៅខ្លួនឯងសោះ។

យោងតាមប្រសាសន៍របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះគាត់បានប្រាប់មកភ្នាក់ងារយើងថាទោះបីមានមានច្បាប់អាជីវកម្មក៏ដោយក៏ត្រូវតែរកកន្លែងឱ្យឆ្ងាយពីស្ពានដែលរាជរដ្ឋាភិបាលបានធ្វើជូនទុកឱ្យប្រជាពលរដ្ឋគ្រាន់នឹងធ្វើដំណើរងាយស្រួលក្នុងការបង្កបង្កើនផលឬក្នុងការប្រើប្រាស់ផ្សេងៗជាយក្សថាហេតុ។

អង្គភាពយើងបានសុំការបញ្ជាក់ពីលោកមេឃុំសុចិត្រ លោក ប្រាក់ មិន លោកឆ្លើយថាលោកកំពុងតែប្រជុំនៅស្នាក់ការស្រុក ទោះបីយ៉ាងណាអង្គភាពយើងក៏បានសុំការបញ្ជាក់ពីលោកអភិបាលស្រុកសណ្ដាន់ លោកបានបញ្ជាក់ប្រាប់អង្គភាពយើងថា លោកពុំទាន់បានជ្រាបពីដំណឹងនេះឡើយចាំមើលគាត់ចុះស្រាវជ្រាវសិន ចំណែកលោកប្រធានមន្ទីរ៉ែថាមពលខេត្តកំពង់ធំខលជាច្រើនដងពុំមានអ្នកទទួល។

ទាក់ទិននឹងបញ្ហាកាយយកខ្សាច់ក្នុងស្ទឹងពោធិរោង ភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់នេះពលរដ្ឋសូមសំណូមពរទៅដល់ក្រសួងសាមីដែលពាក់ព័ន្ធ ជាពិសេសមន្ទីររ៉ែថាមពលខេត្តកំពង់ធំ និងមន្ទីរកសិកម្ម និងនិងមន្ទីរបរិស្ថានខេត្ត មេត្តាចុះត្រួតពិនិត្យឲ្យបានស៊ីជម្រៅផងទាន។

ជុំវិញរឿងនេះអង្គភាពយើងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចសមីដែលពាក់ព័ន្ធបន្តទៀតអង្គភាពយើងរង់ចាំបកស្រាយបំភ្លឺបន្ថែមពីរគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *