ការកែទម្រង់ និងវះកាត់សាច់ស្អុយនៅក្នុងស្ថាប័ននគរបាលជាតិខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង÷ការដកតំណែង និងបន្ថយឋានន្តរស័ក្តិប៉ូលិសខេត្តស្ទឹងត្រែង ៦រូប ក្នុងនោះមានម្នាក់ពាក់ផ្កាយ ឯក ឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានសម្រេចដកហូតមុខតំណែង នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន៦រូប ក្នុងនោះមានម្នាក់ថ្នាក់ឧត្តមសេនីយ៍ត្រី ផ្កាយ១ ដោយផ្អែកលើមូល ហេតុ លើសបទវិន័យនគរបាលជាតិកម្មជាតិ
-១ លោកឧត្តមសេនីយ៍ ត្រី ចាន់ សុផា(០២០)
៤៦ស្នងការរងទទួល ការងារព្រំដែន ដកហូតមុខតំណែង មកជាមន្ត្រីធម្មតា។
-២ លោកវរសេនីយ៍ទោ ចាន់ សុធា (៥៦៩៤៥) មេបញ្ជាការរង វរសេនាតូចលេខ៧០១ ផ្អាកការ ងារបណ្តោះអាសន្ន។
-៣ លោកវរសេនីយ៍ត្រី ទិព្វ និទ្ធី (៥៦៩៧២) មេបញ្ជាការរង វរសេនាតូចលេខ៧០១ ដកតំណែងមកជាមន្ត្រី និងបន្ថយស័ក្តិ ១ថ្នាក់ (មកនៅ អនុសេនីយ៍ឯក)។
-៤លោកអនុសេនីយ៍ ឯក ឋាន វិចិត្រ (៧១៥៦៩)នាយរងផ្នែកសុខាភិបាល វរសេនាតូច៧០១ ដកតំណែងមកជាមន្ត្រី និងបន្ថយស័ក្តិ ១ថ្នាក់ (មកនៅ អនុសេនីយ៍ទោ)។
-៥ លោកអនុសេនីយ៍ ទោ សៅសុភាព(៧១៦
០៩) នាយរងប៉ុស្តិ៍ការពារព្រំដែនណាអូង ដកតំណែងមកជាមន្ត្រី និងបន្ថយស័ក្តិ ១ថ្នាក់ (មកអនុសេនីយ៍ត្រី)។
-៦លោកអនុសេនីយ៍ត្រី ចាន់ សុភ័ក្ត្រ (៩៥៧
៥៣)មន្ត្រី មកនៅត្រឹមថ្នាក់ ព្រិន្ទបាលឯក។
សូមបញ្ជាក់ថា៖ក្នុង ចំណោមមន្ត្រីទាំង ៦ រូបនេះ មាន ២ រូបជា ឪពុកនិងកូនបង្កើត គឺលោក ចាន់ សុផា (ឪពុក) និងលោក ចាន់ សុភ័ក្រ (កូន)៕
