ទីតាំងកន្លែងអណ្តើកហ្លួងរស់នៅកំពង់ត្រូវបានអាជ្ញាធរខេត្តកោះកុងលក់ខ្សាច់ឱ្យឈ្មួញបូមដោយមិនរវល់ពីរឿងបរិស្ថាន

admin By admin January 22, 2026

ខេត្តកោះកុង៖ ទីតាំងកន្លែងអណ្ដើកហ្លួងរស់នៅប្រចាំថ្ងៃ ស្ថិតក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានប្រជាពលរដ្ឋជុំវិញខេត្តកោះកុង និងស្រុកស្រែអំបិលប្រាប់មកកាន់អង្គភាពយើងថា អាជ្ញាធរខេត្តបើកដៃឱ្យក្រុមឈ្មួញទាំងនោះ ធ្វើកាប៉ូមខ្សាច់ទាំងយប់ទាំងថ្ងៃ ករណីយ៍នេះពលរដ្ឋបាននិយាយថា ក្រុមប៉ូមខ្សាច់នេះ ជាជនជាតិចិន ហើយជនជាតិខ្មែរយើង អ្នកឈរឈ្មោះឱ្យដើម្បីលក់យកលុយចែកគ្នាដាក់ហោប៉ៅរៀងៗខ្លួន។

ពាក់ព័ន្ធរឿងនេះដែរ អង្គភាពសារព័ត៌មានយើង បានសុំការបញ្ជាក់តាមប្រព័ន្ធទូរស័ព្ទទៅ លោក ខ្លឹម យុនវិសិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកោះកុង លោកឆ្លើយថា មាន២អាជ្ញាបណ្ណរួមគ្នា ចំណែកឯលោកស្រី អែម សុធារ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកោះកុង ទូរស័ព្ទ ចូលជាច្រើនដងតែមិនអ្នកទទួលហើយក្នុងប្រព័ន្ធរង់ចាំ។

ប្រជាពលរដ្ឋ​បាន​ដាក់​ការសង្ស័យថា តើឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹងពីទីតាំងបូខ្សាច់ខាងលើនេះឬយ៉ាងណា? ព្រោះទីតាំងអណ្ដើកហ្លួងរស់នៅនេះជាកន្លែងដែលរាជរដ្ឋាភិបាលកំពុងតែអភិរក្ស័ និងអភិវឌ្ឍន៍តំបន់នេះឱ្យទៅជាតំបន់ទេសចរណ៍ទៅថ្ងៃអនាគត។ ជុំវិញការបូមខ្សាច់ខាងលើនេះប្រជាពលរដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *