ប្រជាពលរដ្ឋបានបង្ហាញបង្កាន់ដៃនិស្សិតវាស់វែងនិងច្បាប់ប្រើប្រាស់ដីធ្លីដែលអាជ្ញាធរផ្ដល់ឱ្យពួកគាត់ដើម្បីឆ្លើយតបនឹងសេចក្តីបំភ្លឺរបស់អាជ្ញាធរស្រុកតាំងគោក

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានចេញមកអះអាងរៀងៗខ្លួន ដោយបង្ហាញបង្កាន់ដៃនិងពាក្យសុំប្រើប្រាស់កាន់កាប់ដីធ្លីពីអាជ្ញាធរជាច្រើនសន្លឹក និងចុងសន្លឹករបស់ក្រុមនិស្សិតវាស់វែង (ក្រោមបទបញ្ជា(០១) ដើម្បីឆ្លើយតបទៅនឹងសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកតាំងគោក ដែលបានបដិសេធលើការផ្សាយព័ត៌មានជុំវិញការហាមឃាត់មិនឱ្យពួកគាត់បង្ករបង្កើនផល។ជុំវិញរដ្ឋបាលស្រុក​បានចេញសេចក្តីបំភ្លឺ មួយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា អាជ្ញាធរគ្រាន់តែអនុវត្តតាមវិធានការទប់ស្កាត់ការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ ដែលមិនត្រូវបានកាត់ឆ្កៀលប៉ុណ្ណោះ  ហើយអាជ្ញាធរស្រុកបានសង្កត់ធ្ងន់ថា ការហាមឃាត់នេះប៉ះពាល់ពលរដ្ឋតែ៣៥គ្រួសារ លើផ្ទៃដីជាង ១០០ហិកតា ហើយអ្នកដែលចូលរួមតវ៉ាមួយចំនួន…

ពលរដ្ឋខំពហិការមិនប្រើផលិតផលថៃ បែជាំឧកញ៉ា ថៃ ស៊ាង នាំចូលទំនិញថៃចំនួន៣២មុខ ចូលមកលក់នៅកម្ពុជា មិនខ្វល់ថាប្រមុខរាជរដ្ឋាភិបាលបានពហិការមិនប្រើប្រាស់ផលិតផលថៃ

ភ្នំពេញ៖ ទំនិញ​ចំនួន ៣៣២មុខ​ ត្រូវបានសមត្ថកិច្ច​ និង​អាជ្ញាធរ​ខណ្ឌឬស្សីកែវ រកឃើញ​ក្នុង​ឃ្លាំង​របស់​ឧកញ៉ា​ ថៃ​ ស៊ាង​ ស្ថិតនៅ​ខណ្ឌ​ឬស្សីកែវ ដែលមាន​កាល​បរិច្ឆេទ​នាំចូល​ថ្មីៗ ​ហើយ​ទំនិញមួយ​ចំនួន​បាន​ក្លែង​ប្រអប់​វេចខ្ចប់ដើម្បី​បោកប្រាស់​អ្នក​ប្រើប្រាស់​ទៀតផង​  មិនតែប៉ុណ្ណោះទេឧកញ៉ា ថៃ ស៊ាង ហ៊ានគំរាមអាជ្ញាធរខណ្ឌឫស្សីកែវ ខណៈសមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងផ្ទាល់ទៀតផង។ យោងតាមប្រភពព័ត៌មានបង្ហើបថា ឩកញ៉ារូបនេះដោយអាងខ្នង​មានអ្នកឧកញ៉ា​ម្នាក់នៅ​សភា​ពាណិជ្ជកម្ម​បាន​គំរាម​ដល់អាជ្ញាធរ​ខណ្ឌ​ឬស្សីកែវ​ ថែមទៀត។សូមរំលឹកថា ឧកញ៉ា​…

អភិបាលនៃគណៈអភិបាលស្រុកសេសានបានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធចុះបិតឡដុតធ្យូងចំនួន៤១ឡ ដើម្បីចូលរួមលុបបំបាត់បទល្មើសព្រៃឈើខុសច្បាប់

ស្ទឹងត្រែង៖ កាលពីថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានមេព្រៃ ប៉េអឹម ប៉ូលីស មន្ត្រីស្រុក និងកម្លាំងមូលដ្ឋានព្រមទាំងប្រជាការពារនិងសហគមន៍ភូមិស្វាយរៀងឃុំតាឡានស្រុកសេសាន ខេត្ត ស្ទឹងត្រែង បានដឹកនាំកម្លាំងដោយ លោក សុវណ្ណ ពីសេត អភិបាលនៃគណៈអភិបាលស្រុកសេសាន បានចុះបង្ក្រាបទីតាំងឡដុតធ្យូង…

ប្រជាពលរដ្ឋក្នុងភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ កំពង់តវ៉ាជាមួយ​ក្រុមហ៊ុន «ឃុន សៀ» ដែលបានឈូសឆាយបំពានទាំងមិនទាន់ដោះស្រាយសំណងនិង​បញ្ច្រា​សទិសជាមួយ ស.ជ.ណ របស់រាជរដ្ឋាភិបាល

​​កណ្តាល៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ បានលើកគ្នាមកធ្វើការតវ៉ាយ៉ាងក្ដៅគគុកអស់រយៈពេល ២ថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីភាគីក្រុមហ៊ុន «ឃុន សៀ អ៊ិមផត អ៊ិចផត» បានដាក់គ្រឿងចក្រចុះមកឈូសឆាយ ផលដំណាំ បានលើកទំនប់ព័ទ្ធយកដី ហើយ​នឹងបម្រុងបិទផ្លូវធ្វើដំណើររបស់ពួកគាត់ថែមទៀត ទាំងដែលមិនទាន់មានដំណោះស្រាយសំណងសមរម្យណាមួយនៅឡើយ។…

សង្ក្រាន្តសៀមរាប កំពុងតែបង្អួតសម្រស់ដាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំតែងលម្អភ្លើងពណ៌ ទង់ចម្រុះ ផ្កាភ្ញីផ្សេងៗ ក៏ដូចរៀបចំនូវដូចជា ការប្រគុំតន្ត្រីអន្តរជាតិតារាចម្រៀងប្រចាំនៅប្រទេសកូរ៉េ ការសំដែងរបាំប្រពៃណី សិល្បៈចម្រៀងស្គរដៃ លេងល្បែងប្រជាប្រិយ៍ ផ្សារនៅលើទឹក ជិះទូកកំសាន្តតាមដងស្ទឹង តាំងពិព័រណ៌ការប្រណាំងទូកង នឹងកម្មវិធីកម្សាន្តនានា។ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍មកកម្សាន្ត ដែលកំពុងទាក់ទាញភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន ដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មី នៅក្នុងទឹកដីនៃខេត្តសៀមរាប…

សម្តេចតេជោ អនុញ្ញាតឱ្យសមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា…

ក្រុមសហគមន៍ជនជាតិដើមភាគតិចគួយនៅស្រុកជាំក្សាន្តបានរកឃើញឈើ​ប្រមាណជា៥០ម៉ែត្រគូប​ស្ថិតនៅតំបន់អូរស្កាចដែលជា​ដែនជម្រក​ការពារសត្វព្រៃព្រះរការក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហា

ខេត្តព្រះវិហារ÷  នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្រុមសហគមន៍ការពារព្រៃឈើនៅខេត្តព្រះវិហារ បានចុះទៅដើរល្បាតឃើញគំនរឈើជាច្រើនមានឈើគ្រឿង១២២សន្លឹក សសរ២៩ដើម ក្ដារ៥៥សន្លឹកប្រមាណ៥០ម៉ែត្រគូប នៅតំបន់អូរស្កាចជិតវាលស្ដៅ​ រួមទាំងអ្នកកាប់ឈើជាច្រើននៅក្នុងព្រៃព្រះរការ ខេត្តព្រះវិហារ។ សហគមន៍ជនជាតិដើមភាគតិចគួយនៅស្រុកជាំក្សាន្តខេត្តព្រះវិហារយើងខ្ញុំ សូមធ្វើការសំណូមពរ និងជូនដំណឹងជាបន្ទាន់ទៅដល់ប្រធានមន្ទីរ​បរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ នៅតំបន់អូរស្កាចថា មានបទល្មើសជាច្រើនដែលចេញជាក្រុមៗ សម្រុកអារ និងដឹកឈើចេញពីតំបន់ស្រុកជាំក្សាន្ត (តំបន់៩៤) នៃដែនជម្រកការពារសត្វព្រៃព្រះរការ បច្ចុប្បន្នកំពុងតែផ្ទុះយ៉ាងកក្រើកជាថ្មីម្ដងទៀតក្នុងអំឡុងមុនពេលចូលឆ្នាំខ្មែរនេះ ដោយមានការរៀបចំពីមេខ្លោងជាក្រុមៗចុះលួចកាប់ឈើយ៉ាងអនាធិបតេយ្យ ដោយក្រុមសហគមន៍យើងរកឃើញ។…

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក

ឯកឧត្តមទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ការអំពាវនាវនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សព្វផ្សាយវឌ្ឍនភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យា និង«ច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជូនដល់ឯកអគ្គរដ្ឋទូត តំណាងអង្គទូត សហភាពអឺរ៉ុប…