ព្រោះតែអាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិរវល់តែសង្គ្រាមឈ្លានពានទឹកដីទើបល្បែងស៊ីសងតាមប្រព័ន្ធ Online  រីកដូចផ្សិត ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដូចជាមិនខ្វល់ឈឺចាប់សោះ

admin By admin January 10, 2026

 ខេត្តក្រចេះ៖ ក្រោយពីបានស្ងប់ស្ងាត់មួយរយៈតូចក្នុងស្រុកស្នួលក៏ដូចជាស្រុកនានាក្នុង​ខេត្តក្រចេះ ទោះបីជាច្បាប់បានការហាមឃាត់ ឬ មានបទបញ្ជារពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីយ៉ាងណា ក៏នៅតែមានការបើកឱ្យលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ Online គ្រប់ប្រភេទ យ៉ាងអាណាធិបតេយ្យ រីកដូចផ្សិត តាមបណ្តាស្រុកនានាក្នុងទីរួមខេត្តក្រចេះ​ នេះបើតាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលបានថតរូបភាពផ្ញើមកកាន់អង្គភាពសារព័ត៌មានរបស់យើងខ្ញុំ។

ប្រភពពីសមត្ថកិច្ចស្រុកស្នួល ខេត្តក្រចេះបានបង្ហើបប្រាប់អង្គភាពខ្មែរឦសានយើងថា ទោះ​បីជា​មានពលរដ្ឋ ប្តឹងទៅសមត្ថកិច្ច ឬអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត យ៉ាងណា ក៏មិនមានការចុះ​
បង្ក្រាប​ដែរ ព្រោះគ្រប់ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ Online ទាំងអស់ប្រហែលជាមានខ្សែរ​មានវល្ល៍ នៅពីក្រោយការបើកឱ្យលេង ម្យ៉ាងវិញទៀត វាជាឆ្នាំងបាយរបស់មន្ត្រីទាំងអស់នោះផងដែរ ។

កន្លងមកសម្តេចមានប្រសាសន៍ហើយថា ទីតាំងទាំងអស់នោះគឺពិតជាកន្លែង ទទួលប្រយោជន៍ មិនមែនអស់លោកដែលជាសមត្ថកិច្ចនៅតាមមូលដ្ឋានមិនដឹងនោះឡើយ។  ជាក់ស្តែងគេសង្កេតឃើញទីតាំងមួយចំនួន ដូចជាក្នុងភូមិក្រញូងសែនជ័យផ្សារ115 ឃុំក្រញូងសែនជ័យស្រុកស្នួល និងភូមិកា3 ឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ មិនមានការ រំខានដល់សមត្ថកិច្ចឡើយចំពោះការបើកឱ្យលេងល្បែងស៊ីសងតាមប្រព័ន្ធOnline នេះ ។

បើតាមប្រភពព័ត៌មានពីពលរដ្ឋ បានបន្តទៀតថា ក្នុងស្នួលទាំងមូល កើតស្ទើរតែគ្រប់ភូមិទៅហើយ។ ភូមិសាស្រ្តទាំងនេះ គឺជាទីតាំងបើកឲ្យលេងល្បែងស៊ីសងខុសច្បាប់តាម Online ទាំងអស់ មិនដែលឃើញសមត្ថកិច្ចបង្ក្រាបសោះឡើយ។

 ប្រភពជាច្រើនពីពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានយើងថាៈ ទីតាំងល្បែង Online ដែលបើកលេង បានដោយគ្មានការរំខានពីសមត្ថកិច្ចជំនាញ ដួចជា លោកមេប៉ុស្តិ៍ លោក អធិការ លោកស្នងការ និង លោកអភិបាលជាដើមនោះ គឺដោយសារមានអ្នកកាង នៅពីក្រោយល្បែងទាំងនោះ មានអ្នកឈររត់ការសម្រាប់ដោះស្រាយ បាយទឹក ដល់មន្ត្រីទាំងអស់ ដើម្បីបិទបាំងជាថ្នូរ។

មានការសំណូមពរពីរពលរដ្ឋជាច្រើន ដែលបានទូរស័ព្ទមកកាន់អង្គភាពសារព័ត៌មានយើង ជុំវិញការបើលេងល្បែងស៊ីសងតាមប្រព័ន្ធOnline នេះថា មិនមានការចុះបង្រ្កាបទាល់តែសោះ ពីសមត្ថកិច្ច រហូតដល់ពេលខ្លះពួកគាត់បានទូរស័ព្ទប្រាប់ ទាំងមេប៉ុស្តិ៍ទៀតក៏នៅតែគ្មានការទប់ស្កាត់ និងចុះបង្រ្កាបដែរ។

ជុំវិញការបើកលេងល្បែងស៊ីសង តាមប្រព័ន្ធ Online ក្នុងភូមិសាស្រ្តខខាងលើនេះដែរ អង្គភាពយើងពុំមានលេខទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ក្រញូងសែនជ័យ នឹងលោកអធិការស្រុកស្នួលបានទេព្រោះគ្មានលេខទំនាក់ទំនង។

អង្គភាព​សារព័ត៌មានខ្មែរឦសានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធ​គ្រប់ ពេលនិងម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *