សមត្ថកិច្ចឃាត់ខ្លួន លោក ហម យូ មេប៉ុស្តិ៍ក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ពាក់ព័ន្ធករណី : “គ្រឿងញៀន”
ខេត្តក្រចេះ÷ មេប៉ុស្តិ៍ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ត្រូវបានឃាត់ខ្លួនដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះកាលពីល្ងាច ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ។ពាក់ព័ន្ធករណីខាងលើនេះ យើងមិនទាន់ទទួលបានព័ត៌មានលម្អិតស្តីពីការបង្ក្រាប និង ឃាត់ខ្លួនអ្នកពាក់ព័ន្ធប៉ុន្មាននាក់និងដកហូតវត្ថុតាងអ្វីខ្លះនៅឡើយទេ!?។អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាននៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥នេះថា : កំពុងបន្តនីតិវិធីនិងអនុវត្តតាមច្បាប់។

យោងតាម(ព័ត៌មានបឋម)បានបង្ហើបអោយដឹងថា : លោក មេប៉ុស្តិ៍ឃុំក្បាលដំរី ឈ្មោះ ហម យូ កើតនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ១៩៩៣ អត្តលេខ: 73745 ឋានន្តរស័ក្តិ អនុសេនីយ៍ឯក ដែលមានឋានៈជា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរី ដែលមានអាស័យដ្ឋាននៅ ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្កក្រចេះ។បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានឃាត់ខ្លួននៅ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕