វត្តសុវណ្ណារ៉ាម (ហៅវត្តមេម៉ង់) ស្ថិតនៅខេត្តមណ្ឌលគិរីសាងសង់បាន៦០% កំពង់ខ្វះសម្ភារៈដើម្បីសាងសង់បង្ហើយសូមសប្បុរសជនជួយតិចក្តីច្រើនក្តីតាមសទ្ធា​ជ្រះ​ថ្លាផងចុះ

admin By admin February 1, 2026

មណ្ឌលគិរី៖ កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ ព្រះចៅអធិការវត្តសុវណ្ណារ៉ាម (ហៅវត្តមេម៉ង់)ស្ថិតនៅក្នុងភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ព្រះនាម ឆន់ រ៉ាឆែម​ស្នើរសុំដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់គ្នា ដើម្បីទិញខ្សាច់ ទិញស៊ីម៉ង់តិ៍ យកមកសាង​សង់ព្រះវិហារដែលសាងសង់បានប្រហែល ៦០%  តែខ្វះថវិការ​ដើម្បីសាងសង់​បន្តទៀត សូមលោកឯកឧត្តម លោកឧកញ៉ា លោកជំទាវ ឬបងប្អូនប្រជាពលរដ្ឋ ដែលសទ្ធាជ្រះថ្លាចូលរួមជាបច្ច័យក្តី ជាសម្ភារៈក្តី អាចទាក់ទងតាមលេខទូរស័ព្ទព្រះអង្គផ្ទាល់គឺ

 088 780 1502

096 774 7802

សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *