ជុំវិញការប៉ះគ្នារវាង លោក កង វង ចៅសង្កាត់ចោមចៅទី១ និងលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ជាប៉ះពាល់ដល់ផលប្រយោជន៍ឬយ៉ាងណា? ទើបធ្វើឱ្យផ្អើលដល់ឋានព្រះចន្ទ និងឋានមនុស្សលោកហើយ
ជុំវិញការប៉ះគ្នារវាង លោក កង វង ចៅសង្កាត់ចោមចៅទី១ និងលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ជាប៉ះពាល់ដល់ផលប្រយោជន៍ឬយ៉ាងណា? ទើបធ្វើឱ្យផ្អើលដល់ឋានព្រះចន្ទ និងឋានមនុស្សលោកហើយ
យោងតាមប្រភពពីណ្តាញសង្គមថ្មីនេះ ពិតជាខ្លាំងមែន លោកចៅសង្កាត់ចោមចៅទី១ កង វង ពិតជាហ៊ានដេញ លោក ប៉ាង លីដា ចេញពីតំណែងឬយ៉ាងណា? សូមតាមដានលោក កង វង បានចេញវីដេអូ ដោយរៀបរាប់ពីបញ្ហាប្រទាំងកំហឹងទៅលើលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ ប៉ាង លីដា ហើយបានបោះពាក្យសម្ដីធ្ងន់ៗថា ទោះជាយ៉ាងណាក៏លោកត្រូវតែ ដេញលោកអភិបាលរងរូបនេះចេញពីខណ្ឌពោធិ៍សែនជ័យ និងឆ្លងយោបល់ទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទាមទារសុំឱ្យផ្ទេរលោក ប៉ាង លីដា ចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផង សូមស្ដាប់ការរៀបរាប់របស់លោកចៅសង្កាត់ចោមចៅទី១ ដូចខាងក្រោមនេះ។
ចំពោះការប៉ះគ្នាជាមួយលោក កង វង គឺដោយសារតែលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ សហការជាមួយផ្នែកជំនាញពាក់ព័ន្ធចុះពិនិត្យមើលការចាក់ដីខ្សាច់បិតប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ហើយការធ្វើរបងគ្មានច្បាប់ទម្លាប់ ទើបលោកប៉ាង លីដា ទទួលបានព័ត៌មាននេះ ក៏ចុះពិនិត្យមើល និងវាស់វែងជាមួយផ្នែកជំនាញ ហើយឃើញមានការចាក់ ដីខ្សាច់បិតប្រឡាយ និងរៀបចំសាងសង់របងថ្ម មិនទាន់មានច្បាប់ពីក្រសួងពាក់ព័ន្ធ។
ដូច្នេះហើយ ទើបបានជាធ្វើឱ្យលោក កង វង ចៅសង្កាត់ចោមចៅទី១ កើតការមិនសប្បាយចិត្តប្រហែលជាប៉ះពាល់ទៅដល់ផលប្រយោជន៍របស់លោកឬយ៉ាងណា? ទើបចេញ វិដេអូរ រៀបរាប់ហៅឈ្មោះលោក ប៉ាង លីដា ចំៗ និងមានបំណងដេញលោក ប៉ាង លីដា ឱ្យចេញពីមុខតំណែងអភិបាលរងខណ្ឌពោធិ៍សែនជ័យនេះទៀតផង។
អង្គភាពយើងពុំមានលេខទូរសព្ទទំនាក់ទំនងទៅលោកចៅសង្កាត់ចោមចៅទី១ លោក កង វងនោះទេអង្គភាពយើងរង់ចាំតាមដាននិងមានភាគបន្តទៅទៀត៕





