បង្ហោះម៉ូតូ និងធាក់ប្លន់ដើម្បីកាត់សាញ!
កណ្តាល៖ សូមបង្ហាញមុខអ្នកក្លាហានជំនាញបង្ហោះម៉ូតូ និងប្លន់យ៉ាងសកម្មនៅផ្លូវក្រវ៉ាត់ក្រុងទី៣។
ដោយអនុវត្តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហមទណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបចំណុចលើផ្លូវ២១ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល ឃាត់ខ្លួនយុវជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ វិត រ៉ាវុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែឬ រស់នៅភូមិសាមគ្គី សង្កាត់ឬស្សី ខណ្ឌឬស្សីកែវ ភ្នំពេញ មុខរបរសិស្ស ២-ឈ្មោះ នឹម ហុងឡេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែឬ មុខរបរសិស្ស ទីលំនៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកបឹងខ្នារ ខេត្តពោធិ៍សាត់។
ដោយកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកបក្សពួកជនសង្ស័យដែលរត់គេចខ្លួនដើម្បីយកមកអនុវត្តច្បាប់។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយប្រាប់ថា ក្រមពួកគាត់តែងតែជិះម៉ូតូបង្ហោះនៅផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយកាត់សាញ និងធាក់ប្លន់យកម៉ូតូ ហើយក៏យកម៉ូតូទៅលក់នៅកន្លែងមួយមិនស្គាល់ទីតាំងលក់បានលុយ ៦០០ដុល្លារយកទៅចែកគ្នាចាយពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើសមត្ថកិច្ចជំនាញបានសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមនីនិវិធី៕







